អស់ទ្រាំ!ក្អយប្រកាសប្ដឹងបុគ្គលម្នាក់អះអាងថាជាដើមហេតុធ្វើឱ្យឪពុក……

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

បន្ទាប់ពីឪពុកធ្លាក់ខ្លួនឈឺធ្ងន់រហូតដល់ចូលមន្ទីរពេទ្យវះកាត់សង្គ្រោះទាំងយប់មិញនោះ នៅមុននេះបន្តិចអតីតតារាកំប្លែងស្រីអ្នកនាង ជួន ច័ន្ទរតនា ហៅក្អយ បានទម្លាយនូវរឿងរ៉ាវមួយចំនួនដែលនាងបានអះអាងថា ជាដើមហេតុដែលធ្វើឱ្យឪពុករបស់នាងស្ថិតក្នុងសភាពធ្ងន់ធ្ងរបែបនេះ ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

អតីតតារាកំប្លែងស្រីសម្បុរស្រអែមស្រស់រូបនេះ បានអះអាងឱ្យដឹងថា ឪពុករបស់នាងបានធ្លាក់ខ្លួនឈឺធ្ងន់ដោយសារតែបញ្ហាផ្លូវអារម្មណ៍។ ពោលគឺបន្ទាប់ពីមានការបំភ័យគំរាមកំហែង និងអុកឡុកពីសំណាក់បុគ្គលម្នាក់ ។ ក្រៅពីទម្លាយមូលហេតុខាងលើនេះជំទាវ ជួន ច័ន្ទរតនា ហៅស្រីអយ បានប្រកាសប្ដឹងបុគ្គលខាងលើនេះពីបទគំរាមបៀតបៀន និងបំពានអាយុជីវិតឪពុកនាងក្នុងគោលបំណងមិនល្អផងដែរ ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ជំទាវ ជួន ច័ន្ទរតនា ហៅស្រីអយ បាននិយាយថា៖ «ឪពុកខ្ញុំឈឺដល់ថ្នាក់នេះ ដោយសារមានបុគ្គលម្នាក់គំរាម និងបំពានលើឪពុកខ្ញុំ និងខ្ញុំ ឯកសារភស្តុតាងសំឡេងខ្ញុំមាន រួមទាំងថ្ងៃនេះ ទាំងដែលឪពុកខ្ញុំនៅក្នុងកន្លែងសង្រោះបន្ទាន់អ្នកឯងនៅតាមអុកឡុក និងបំពានគំរាមខ្ញុំទៀត។ ដូចច្នេះខ្ញុំសូមប្ដឹងអ្នកឯង គំរាមបំពានអាយុជីវិតឪពុកខ្ញុំ ខ្ញុំឈប់អង្វរអ្នកឯងទៀតហើយ ព្រោះតែគោលបំណងធ្វើស៊ីរបស់អ្នកឯង ខ្ញុំក៏អស់ការទ្រាំដែរ» ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

បើទោះជាយ៉ាងតាមរយៈសំណេរខាងលើនេះ ស្រីអយ មិនបានបញ្ជាក់ពីឈ្មោះ និងមុខមាត់ពិតរបស់បុគ្គលរូបនោះឡើយ ហើយមិនបានបញ្ជាក់ពីមូលហេតុនៃការគំរាមកំហែងនោះដែរ ខណៈដែល តារាញូស៍ នៅមិនអាចសុំការបញ្ជាក់ពី ស្រីអយ បាននៅឡើយ ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

យ៉ាងណាបើតាមសំណេររបស់អតីតារាកំប្លែងរូបនេះ គេអាចសន្និដ្ឋានបានថា ភាគីទាំងពីរប្រហែលជាអ្នកស្គាល់គ្នា និងធ្លាប់មានទំនាក់ទំនងស៊ីជម្រៅផងដែររហូតពឹងពាក់ក្នុងរឿងអ្វីមួយទំនងពាក់ព័ន្ធនឹងបញ្ហាលុយកាក់ ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

គួរបញ្ជាក់ថា ឪពុកអតីតតារាកំប្លែងអ្នកនាង ជួន ច័ន្ទរតនា ហៅក្អយ ឬស្រីអយ កំពុងមានជំងឺធ្ងន់ធ្ងរ និងកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យក្រោយចូលវះកាត់សង្គ្រោះបន្ទាន់កាលពីយប់មិញ ។ បើតាមការបញ្ជាក់ពី ស្រីអយ ឪពុករបស់នាងមានជំងឺស្ទះសសៃឈាមបេះដូង ទើបឈានដល់ការវះកាត់ចោះក្រលៀនដាក់ថ្មសិប្បនិមិត្ត និងដាក់រឺសរ័ បាឡុង ដើម្បីសង្គ្រោះ ៕

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

Related posts

Leave a Comment