នៅពីក្រោយ១កំផ្លៀងរបស់WillSmithទៅលើChrisRockការពិតពួកគេធ្លាប់ជា…..

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

រឿងរ៉ាវរវាង Will Smith និង Chris Rock ហាក់មិនទាន់ស្ងប់ស្ងាត់នៅឡើយទេ ខណៈនៅលើបណ្ដាញសង្គមនៅតែមានការចែករំលែកពីទិដ្ឋភាពដែល Will Smith ទះកំផ្លៀងដោយកំហឹងទៅលើ Chris Rock នៅលើឆាកនៃកម្មវិធីប្រគល់ពានរង្វាន់អូស្ការ ក្រោមក្រសែភ្នែកមនុស្សរាប់រយលាននាក់ ដែលកំពុងទស្សនានៅជុំវិញពិភពលោក កាលពីពេលថ្មីៗនេះ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ជាការពិតណាស់ បើត្រឹមតែជាពិធីករ និងតារាធម្មតា ប្រហែលជា Chris Rock មិនហ៊ានលេងសើចសម្ដីរហូតជ្រុលជ្រោះឈានដល់ការប៉ះពាល់ដល់ផ្លូវចិត្តរបស់ភរិយារបស់ Will Smith រហូតក្នុងនាមជាប្ដីបានយកខ្លួនពាំងស្ថានភាពនេះ និងស្ទុះទៅទះកំផ្លៀងរបស់តារាកំប្លែង និងពិធីករនៅក្នុងកម្មវិធីទាំងកណ្ដាលឆាកបែបនេះឡើយ។ ការពិត Chris Rock និង Will Smith ពួកគេជាមហាមិត្តជិតស្និទ្ធនឹងគ្នាខ្លាំងណាស់ ទើបមានការលលេងសម្ដីបែបនេះ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​


មិត្តភាពដែលខំប្រឹងសាងជាង ២០ឆ្នំាត្រូវបានប្រេះស្រំាដោយសារតែការលេងសើចនឹងសំអកដាក់ភរិយារបស់មិត្ត គឺនាង Jada Pinket Smith ដែលមានជំងឺជ្រុះសក់ និងបានប្រែទឹកមុខភ្លាមៗនៅពេលបានឮសម្ដីលេងសើចពីលើឆាករបស់ Chris Rock។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

បើតាមវីដេអូ ដែលបានបង្ហាញតាមប្រព័ន្ធផ្សព្វផ្សាយនានា គឺការនិយាយកំប្លែងបែបនេះបានធ្វើអោយលោកស្រី Jada Pinket Smith ធ្លាក់ទឹកមុខ និងបង្ហាញការមិនពេញចិត្ត។ បន្ទាប់មកប្តីរបស់លោកស្រីគឹ Will smith ក៍បានឡើងទៅលើ ឆាករួចទះកំផ្លៀងតារាកំប្លែង Chris rock យ៉ាងពេញទំហឹងមួយដៃមុននឹងត្រឡប់មកអង្គុយវិញ នឹងបានស្រែកខ្លំាងៗថា ឈប់និយាយឈ្មោះប្រពន្ធរបស់គេទៀត។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ក្រោយហេតុការណ៍បានកើតឡើង ទើបគេបានដឹងថាអ្នកទំាងពីរ គឺជាមហាមិត្តនឹងគ្នា ដោយពួកគេបានបង្ហាញខ្លួន ជាលើកដំបូងនៅលើកញ្ចក់ទូរទស្សន៍ជាមួយគ្នានៅក្នុងឆ្នំា ១៩៩៥ នៅពេលដែលពួកគេបានសម្តែងនៅក្នុងរឿង The Fresh Prince of Bel-Air។ តាមការផ្សព្វផ្សាយកន្លងមកថា មិត្តភាពចាក់ទឹកមិនលិចនេះ មិនមែនតែតារាពីអ្នកនោះ តែសូម្បីភរិយារបស់អ្នកទំាងពីរ ក៏មានភាពស្និតស្នាលនឹងគ្នាផងដែរ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

Chris Rock និង Will Smith បានធ្វើការជាមួយគ្នាលើកខ្សែភាពយន្ត ជាហូរហែរក្នុងរយៈ ពេលមួយទសវត្សកន្លង មកនេះ។ ចំពោះគ្រួសារទំាងសងខាងវិញ តែងតែផ្ញើសារជូនពរគ្នាទៅវិញទៅមកមិនថាថ្ងៃខួបកំណើត ឬ ថ្ងៃបុណ្យ Christmas នោះទេ។ ពោលគឺចំណងទាក់ទងរវាងពួកគេ និងគ្រួសារពួកគេមានភាពស្អិតល្មួតខ្លាំងណាស់។ ទោះបីជាយ៉ាងណា ទំនាក់ទំនងចាក់ទឹកមិនលិចនេះ ទំនងជាត្រូវប្រេះស្រាំ ដោយសារតែភាពល្អក់កករក្នុងចិត្តរៀងៗខ្លួន។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

នៅក្នុងយប់ដដែលនោះលោក will smith ក៍បានឈ្នះពានរវង្វាន់អូស្ការដំបូងបំផុតនៅក្នុងអាជីបសម្តែង
របស់លោក ដោយលោកបានឈ្នះពានរវង្វាន់ជាតារាសម្តែងល្អបំផុតសម្រាប់ការសម្តែងនៅក្នុងរឿង King Richard ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

លោក Smith បាននិយាយទំាងទឹកភ្នែកនៅក្នុងកម្មវិធីប្រគល់ពានរង្វាន់អូស្ការដំបូងរបស់ខ្លួនថា៖ ខ្ញុំសុំទោស! ខ្ញុំចង់សុំទោសដល់ភ្ញៀវកិត្តិយសទំាងអស់, សិល្បៈគឺជាការធ្វើត្រាប់តាមជីវិត ខ្ញុំមើល ទៅដូចជាឪពុក ឆ្គួតដូច គេនិយាយអំពី Richard ប៉ុន្តែស្នេហានឹងធ្វើឲ្យអ្នកធ្វើរឿងឆ្គួតៗ”។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ទោះបីជាយ៉ាងណា Will Smith បានធ្វើការសុំទោសជាសារធារណៈចំពោះ Chris Rock រួចហើយ ចំពោះការទះកំផ្លៀងមួយដៃនាថ្ងៃនោះ ដែលកើតចេញពីការទប់អារម្មណ៍មិនបាន។ ដោយឡែកចំពោះអ្នករៀបចំកម្មវិធីប្រគល់ពានរង្វាន់អូស្ការអះអាងថា នឹងមិនលើកលែងឲ្យប្រើប្រាស់អំពើហឹង្សានោះទេ។ គេមិនទាន់ដឹងថា ពានរង្វាន់ទី១ក្នុងអាជីបសម្ដែងរបស់ Will Smith នឹងត្រូវដកយកមកវិញ ឬយ៉ាងណានោះទេ៕

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

Related posts

Leave a Comment