ទះដៃម្ខាងមិនឮ! សូ​ដា នី​តា និង​យ៉ែម សំ​អូន ជជែក​គ្នា​បែកផ្សែង ព្រោះតែ​រឿង​មួយ​នេះ រហូតបោះសម្ដីដាក់គ្នាថា…

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

លោកអ្នក​ទំនងជា បាន​ជ្រាប​រួច​មក​ហើយ​ថា តារា​សម្ដែង និង​ចម្រៀង​អ្នកនាង សូ ដា​នី​តា បានប្រកាស​ផ្ដាច់​ទំនាក់ទំនង​ជាមួយ​តារា​ចម្រៀង​លោក យ៉ែម សំ​អូន ភ្លាមៗ ខណៈ​ពួកគេ​ត្រូវ​បាន​មហាជន​ដឹង​ថា ជា​ដៃគូ​ស្អិតល្មួត​ចាក់ទឹកមិនលិច​នា​ពេល​កន្លងមក​នោះ​។​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​បង្ហោះ​ភ្ជាប់​ជាមួយ​រូបថត​លោក​យ៉ែម សំ​អូន លើកចុងក្រោយ​ កាលពី​ថ្ងៃទី​២៩ ខែមីនា សូ​ដា នី​តា បានប្រកាស​ដូច្នេះ​ថា «១​សន្លឹក​នេះ គឺជា​សន្លឹក​ខ្ញុំ​ផុស​ចុងក្រោយ ដោយ នាង​ខ្ញុំ​សូម​ប្រកា​ស​រាល់​ការងារ Dara Entertainment Samonn Yem គឺ​នាង​ខ្ញុំ​សូម​ប​ញ្ឃ​ប់​ទាំងអស់​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​មនុស្ស​គ្រប់គ្នា​តែងតែ​ចង់បាន​ល្អ កុំ​ចេះតែ​ថា​អោយ​គេ​ខុស​១០០​ដងដោយ​មិនមាន​អ្នក​មិន​ហ៊ាន​តប តែ​ដល់ពេល​គេ​ហ៊ាន​តប​តាំងពី​ក្តៅ​ក្រហាយ​! កញ្ចក់ អាច​ឆ្លុះ​ខ្លួន​មុខ​របស់​យើង​ពេល​ដែល​យើង​ត្រូវការ តែ​ភ្នែក​មនុស្ស​គឺជា​កញ្ចក់​ជាប់​នឹង​សកម្មភាព​របស់​មនុស្ស​គ្រប់គ្នា​! រៀន​មើល​គេ​ល្អ​ខ្លះ​ផង​!

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ជាការ​ឆ្លើយតប​លោក​យ៉ែម សំ​អូន ដែលជា​ប្រធាន​ក្រុម​តន្ត្រី Dara Entertainment បាន​ប្រាប់ថា «​មិនបាច់​សុំទោស​ខ្ញុំ​ទេ ព្រោះ​ខ្ញុំ​គឺជា​អ្នក​សុំ​មុន​ហើយ​សម្រាក ដោយ​ប្រើ​នូវ​វ៉ោយ​សំឡេង​របស់ខ្ញុំ​ផ្ទាល់​គ្រាន់​ដើម្បី​កុំ​ឲ្យ​លំបាក មិនបាន​ធ្វើការ​ជាមួយ​ខ្ញុំ ហើយ​ដើម្បី​កុំ​ឲ្យ​អន់​ដល់​កិត្តិយស​ថ្លៃថ្នូរ​របស់​ប្អូន​ផង»។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​មិនចាំយូរ​ សូ​ដា នី​តា ក៏​តប​វិញ​ភ្លាម​ថា «​ខ្ញុំ​សុំ​មិន​តប ព្រោះ​ការ​គិត​ខុសគ្នា អីចឹង គួរ​ធ្វើការ​ផ្សង​ពី​គ្នា រៀន​អោយ​តម្លៃ​អ្នកដទៃ​ផង​!»​។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​និយាយ​ដល់​ចំណុច​នេះ យ៉ែម សំ​អូន លើកឡើងថា «​បើ​និយាយ​ពី​រឿង​តម្លៃ​រឹត​តែ​ឆ្ងាយ​គ្នា​ហើយ ក្នុងនាម​ខ្ញុំ​ជា​ប្រធាន​ខ្ញុំ​ត្រូវ​គុណ​ទ្វេដង​ពី​រឿង​អ្នក​ដែល​មិន​ផ្ដល់​តម្លៃ​ឲ្យ​ខ្ញុំ​ ខ្ញុំ​គ្រាន់តែ​មិនដែល​និយាយ​តែ​បើ​អ្នក​បង្ខំ​ខ្ញុំ​អត់​និយាយ ​ខ្ញុំ​មាន​ភស្តុតាង​ទាំងអស់​ អ្នក​ដៀល​ប្រធាន​របស់​អ្នក​កប់​មាត់ នៅ​ហ៊ាន​តវ៉ា​ចង់បាន​តម្លៃ​ទៀត បើ​ចង់បាន​ខ្ញុំ​ឱ្យ ខ្ញុំ​មាន​ឯកសារ​គ្រប់យ៉ាង​ទាំងអស់ ទាំង​សំឡេង ទាំង​សំណេរ ដែល​មើលងាយ​ខ្ញុំ​»​។​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​ដោយ​ឃើញបែបនេះ ក៏​មាន​អ្នកលេង​បណ្ដាញ​សង្គម​មួយ​ចំនួន បញ្ចេញយោបល់​ថា «​ទះដៃ​តែមួយ​ម្ខាង​មិន​លឺ​ទេ​, ខ្ញុំ​មិន​ដឹង​ខាង​ណា​ខុស​ខាង​ណា​ត្រូវ​ទេ តែ​អ្វីដែល​ខ្ញុំ​យល់​គឺ​អ្នក​ទាំងពីរ​ខុស​ដូចគ្នា គួរតែ​យក​បញ្ហា​​ម​ក​ដា​ក់លើ​តុ​ ហើយ​និយាយ​គ្នា ធ្វើ​ការ​ជុំគ្នា ជា​មិត្ត​នឹង​គ្នា​រាប់​ឆ្នាំ​​ហើយ ហេតុអ្វី​មិនចេះ​និយាយ​គ្នា​យល់​ពីគ្នា (​ខ្ញុំ​ក៏​មិន​ចង់​និយាយ​ដែរ តែ​ក៏​ព្រោះ​អ្នក​ទាំងពីរ​ជា​មិត្ត​របស់ខ្ញុំ​)»​។ មិន​ខ្ចី​តបត​នឹង​លោក​យ៉ែម សំ​អូន បន្តទៀត តែ​សូ​ដា នី​តា បាន​ឆ្លើយតប​ទៅ​នឹង​ការ​បញ្ចេញមតិ​ទាំង​២​ខាងលើ​ថា «​ទ្រាំ​យូរហើយ​, ពួកម៉ាក​ឯង​ហួស​ពី​ដឹង​»៕

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

Related posts

Leave a Comment