ហេតុតែគេ! ទើប​ទិញ​វិឡារ​សោះ ​ពេលនេះ​ចឺម ទិញ​ឡាន​ថ្មី​១​ទៀត យក​មក​ស្រុក​កំណើត ខណៈ​គូស្នេហ៍​លោក ប្រាប់​ថា​…(​មាន​វីដេអូ​)

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

នាយ​ចឺម ដែល​ធ្លាប់តែ​មានឈ្មោះ​ជា​បុរស​សម្បូរ​ស្នេហ៍​ល្បី​ថា ញ៉ែ​មិន​រើសមុខ​នោះ ពេលនេះ​បាន និង​កំពុង​ធ្លាក់​ក្នុង​អន្លង់​ស្នេហ៍​របស់​តារា​សម្តែង ដែល​ជា​អ្នក​មេម៉ាយ​រូប​ស្រស់​កូន​មួយ ហើយ​ជា​ចំណង​ស្នេហ៍​ច្បាស់លាស់​ទៀត​ផង។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​ជាក់ស្ដែង ថ្មីៗ​នេះ នាយ​ចឺម និង​គូស្នេហ៍ បានសម្រេច​ទិញ​វិឡារ​រួមគ្នា ក្នុងនោះ អតីត​តារា​កំប្លែង​រូបនេះ​ប្រាប់ថា ៖ «​អត់​បាន​ទៅជា​មួយ​មេ​ធំ​ទេ ទុក​ឲ្យ​មេ​ធំ​ទៅ​រើស ពិតជា​អរគុណ បងស្រី​និង​បងប្រុស ដែល​ឲ្យ​មេ​ដណ្តើម​ផ្ទះ​កែង​បង​បាន សង្ឃឹម​ការងារ​ថ្មី​របស់​មេ​ធំ និង​បងប្រុស​បងស្រី ជោគជ័យ​ឆាប់ៗ​នេះ​បាទ គ្នា​យើង​តើ​បង​» ។​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ដោយឡែក កាលពី​ថ្ងៃទី​១៤ ខែមីនា ឆ្នាំ​២០២២​កន្លងទៅនេះ នាយ​ចឺម ក៏បាន​បង្ហាញ​រថយន្ត​ថ្មី​សន្លាង​មួយគ្រឿង​ទើប​ទិញ​ក្ដៅៗ ម៉ាក Ford Mustang ពណ៌​លឿង ហើយ​និយាយថា «​តោះ​ជប់លៀង បងប្អូន​យើង​»​។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​ក្រោយមក នៅ​ថ្ងៃទី​២៩ ខែមីនា ឆ្នាំ​២០២២ នាយ ចឺម បាន​យក​រថយន្ត​នេះ ទៅ​ស្រុកកំណើត​របស់​ខ្លួន ស្ថិតក្នុង​ភូមិ​ត្រាច​កុះ ឃុំ​មហា​ឬ​ស្សី ស្រុក​គងពិសី ខេត្តកំពង់ស្ពឺ ថែមទាំង​បាន​និមន្ត​ព្រះសង្ឃ មក​ប្រោះព្រំ ដើម្បី​សុំ​សេចក្តីសុខ និង​លាភ​ជ័យ​ទៀត​ផង។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​បន្ថែម​លើ​នេះ គូស្នេហ៍​របស់​នាយ ចឺម អ្នកនាង សេង សុខ​ឃីម បានបញ្ជាក់​បន្ថែម​ជុំវិញ​រឿងនេះ និង​បួងសួង​ថា «​ថ្ងៃ​ល្អ ខែ​ថ្មី យក​ឡាន​ថ្មី​យក​ផ្ទះ មាន​លាភ​មានជ័យ ហេង​ហេង រកស៊ី​មាន ទៅ​ទីកន្លែង​ណា ជួបតែ​មនុស្ស​ល្អៗ ឲ្យ​ក្រុមគ្រួសារ​ជួបតែ​រឿង​ល្អៗ 29/03/2022»៕ សូម​ទស្សនា​វីដេអូ ខាងក្រោម ៖ ​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​


Related posts

Leave a Comment