ថាមែនៗ! ​​បាន​កូន​១​ហើយ ​ស្រាប់តែ ​សូដា នីតា ប្រកាស​លែង​ប្ដី​​ ហើយ​អរគុណ​ អ្នក​នាង ចន ចន្ទលក្ខិណា ​​ព្រោះតែ…

គេ​នៅ​ចាំ​បាន​ថា កាលពី​អំឡុង​ខែកក្កដា ឆ្នាំ​២០២១ តារា​សម្ដែង​ស្រី សូ ដា​នី​តា បាន​ធ្វើឱ្យ​អ្នកគាំទ្រ និង​អ្នកលេង​បណ្ដាញ​សង្គម​ផ្ទុះ​ចម្ងល់​ជាខ្លាំង បន្ទាប់ពី​នាង បាន​បង្ហោះ​សារ​ជា​សាធារណៈ ប្រកាស​រក​ស្រី និង​ប្រពន្ធចុង ជូន​ស្វាមី​បណ្ដូលចិត្ត គឺ​តារា​សម្ដែង​លោក យុទ្ធ ឋានៈ​។​

​សូ ដា​នី​តា បាន​រៀប​រាប់ចំៗ​ហើយ​ច្បាស់ៗ​ឥត​លាក់លៀម​ដូច្នេះ​ថា « ដំណឹង​ប្រកាស រក​ស្រី ឬ ប្រពន្ធចុង​អោយ​ប្តី​ខ្ញុំ មនុស្ស​ថ្មី​អាច​ឆាត​ជាមួយ​គាត់​បាន ឬ អ្នក​មិត្ត​សិល្បៈ​ខ្លះ​ដែល​ធ្លាប់ជា​សង្សារ​គាត់​ពីមុន បែរជា​ត្រូវ​គ្នា​វិញ​ក៏បាន​»​។​

​សារ​ខ្លី​ប្រកាស​ក្ដែ​ងៗ​មិន​ក្រែង​មាត់​ញាតិ​របស់ សូ​ដា នី​តា នាពេលនោះ ត្រូវបាន​គេ​ដាក់​សន្និដ្ឋានថា អាចជា​ពាក្យពេចន៍​ឌឺដង​ប៉ុណ្ណោះ​។ តែ​ដឹងអី ស្រាប់តែ​រឿងនេះ ក្លាយជា​រឿងប្រេះឆា ចំណង​ស្នេហ៍​ប្ដី​ប្រពន្ធ​ទៅវិញ​។​

ជាក់ស្ដែង នៅ​ថ្ងៃទី​២៩ ខែមីនា ឆ្នាំ​២០២២​នេះ អ្នកនាង បាន​បង្ហោះ​សារ​អរគុណ អ្នកនាង ច​ន ច័ន្ទ​លក្ខិណា និង​បញ្ជាក់​ពី​ការសម្រេចចិត្ត​របស់​ខ្លួន​ថា «​អរគុណ​បងស្រី​. Chanlakhena Chorn ដែល​តេ​មក​ពន្យល់​ប្អូន ណែនាំ​ប្អូន គ្រប់​រឿង ទុកអោយ​ពេលវេលា​ជា​អ្នកកំណត់​ចុះ​បង ព្រោះ​កន្លងមក​ក៏​ជា​ពេលវេលា​នាំអោយ​មនុស្ស​ស្គាល់គ្នា​នឹង ស្រលាញ់​រាប់អាន​គ្នា ធ្វើការ​ជាមួយគ្នា តែបើ​ពេលវេលា​ដើរទៅ​មុខ ចិត្ត​មនុស្ស​ដើរ​ថយក្រោយ​ក៏​មិនអាច​ចាប់​មកវិញ​បានដែរ !!!

១​ថ្ងៃនេះ 29/03/22 ខ្ញុំ​សំរេចបាន​២ ទី​១ សំរេចចិត្ត ទទួល​ជ​ស​ស្ត្រី​ម៉េ​ម៉ា​យ (​លែងលះ​) ទី​២ សំរេចចិត្ត ឈប់​ធ្វើ​ការអោយ​គ្រុប តារា​អ៊ិន​ធើ​ថេ​ន​មែន ទី​៣ ការងារ​ផ្សេងៗ​ផ្នែក​សិល្បៈ​នាង​ខ្ញុំ​នៅ​ទទួល​ដដែល​ទេ​បងប្អូន ព្រោះ​ការងារ​សិល្បៈ​ខ្ញុំ​ស្រលាញ់​ពេញ​»​។​

​សូម​រំលឹក​ថា កាលពី​យប់​ថ្ងៃទី​០៣ ខែមីនា ឆ្នាំ​២០២១​កន្លងទៅនេះ អ្នកនាង​សូ​ដា នី​តា បាន​សម្រាល​កូនប្រុស​ដំបូង​របស់ខ្លួន ដោយ​សុវត្ថិភាព​ទាំង​ម្តាយ និង​កូន ដោយមាន​ស្វាមី​នៅ​ក្បែរ មើលទៅ​ពិតជា​កក់ក្ដៅ​ខ្លាំងណាស់​។ តែ​ពេលនេះ អ្នកនាង បែរជា​ប្រកាស​ដំណឹង​ប្រេះឆា​ស្នេហា​ទៅវិញ​៕​

Related posts

Leave a Comment