ថា​អី​ចេះខុស! ទើប​នឹង​រៀបការ​ថ្មោងថ្មី ស្រាប់​តែ​ប្ដី វ៉ាន់ នីឡា ធ្វើ​បែប​នេះ​ដាក់​ភរិយា ផ្ទុះ​ការ​វែកញែក​ព្រាត​ (មានវីដេអូ)

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

លោកអ្នក បាន​ជ្រាប​រួច​មក​ហើយ​ថា កាលពី​ថ្ងៃ​ទី​១៩ ខែ​មីនា ឆ្នាំ​២០២២​​កន្លង​ទៅ​នេះ​ តារា​កំប្លែង វ៉ាន់ នី​ឡា បាន​ចូល​រោងការ​បញ្ចប់​ភាព​នៅ​លីវ ជាមួយ​កូនកំលោះ ស៊ុត សក្ការៈ​ ហើយ​ ក្រោយពី​ខកខាន​ជាច្រើនលើក​ច្រើន​សា នោះ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ពិធី​មង្គលការ​របស់​វ៉ាន់ នី​ឡា ធ្វើឡើង សណ្ឋាគារ​សុខា ក្រុងភ្នំពេញ ក្រោម​ការចូលរួម​ពី​សមាជិក​គ្រួសារ ព្រមទាំង​ភ្ញៀវកិត្តិយស ក៏ដូចជា​មិត្ត​ក្នុង​រង្វង់​សិល្បៈ​យ៉ាង​កុះករ​ ជា​ពិសេស​វត្តមាន​របស់​លោកជំទាវ ហ៊ុន ស៊ីណាត ដឹកដៃ​កូនក្រមុំ កំលោះនោះ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ទោះយ៉ាងណា អ្វី ដែល​កាន់តែ​ពិសេស និង​ចាប់អារម្មណ៍​ទៀត​នោះ ក្រោយ​មហាជន បានឃើញ​ទិដ្ឋភាព​មង្គលការ​ខាងលើ​រួចមក ម្នាក់ៗ បាន​ចាប់អារម្មណ៍​ទៅលើ​ស្បែកជើង​របស់​កូនកំលោះ មើល​ទៅ​ពិតជា​អស្ចារ្យ និង​ទាក់ភ្នែក​ខ្លាំងណាស់​។​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ស្បែកជើង​របស់​ស្វាមី​តារា​ស្រី​វ៉ាន់ នី​ឡា ត្រូវគេ​ដឹង​ច្បាស់​ជា​យីហោ​របស់ Versace មាន​ឈ្មោះថា Barocco Print Silk Slippers ដែលមាន​តម្លៃ​រហូតដល់​ទៅ​ជាង ៤​លាន​រៀល​ឯណោះ នេះ​ជា​តម្លៃ​បូក​បញ្ចូល​ពន្ធ និង​ជា​ត​ម្លៃ​លក់​ក្នុង​ទីផ្សារ​ស្រុក​ខ្មែរ​។​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ក្រោយពី​មាន​ការ​ចុះផ្សាយ​ព្រោងព្រាត​ពី​រឿង​នេះ រហូត​ល្បី​ដល់​សាមីខ្លួន​នោះ ​ទើប​ថ្មីៗ​នេះ ប្ដី​តារា​ស្រី​ វ៉ាន់ នី​ឡា ចេញ​វីដេអូ​បកស្រាយ​ថា ស្បែកជើង​ខ្លួន មានតម្លៃ​១​ពាន់​ដុល្លារ ដូច​គេ​ចុះផ្សាយ​មែន តែ​ខ្លួន​ចង់​ប្ដូរ​ការ​គិត​របស់​បង​ប្អូន​មហាជន​វិញ​។ បងប្អូន​ខ្លះ​ធ្លាប់​ការ​ដឹង​ហើយ ពី​ព្រឹក​ឡើង​រហូត​ដល់ពេល​ថ្ងៃ គឺ​យើង​ត្រូវ​បត់ជើង​រហូត​, សំពេះ​គ្រូអាចារ្យ លោកសង្ឃ មាន​សូត្រ​មន្ត មាន​ក្រុង​ពាលី ជាដើម ហើយ​ពិធី​ពាក់​ស្បែកជើង​មានតែ​កន្លះ​ម៉ោង​ទេ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

លោក​ថា នៅ​ម៉ោង​ខ្ទង់​៧ ៨ ភ្ញៀវ​ចាប់ផ្ដើម​មក ហើយ​លោក​ត្រូវ​ថត​ជាមួយ​ពួកគាត់ ប្រហែលជា​ម៉ោង​៩ ហើយ​រវល់​ពេក​ប្រុង​ថា ថត​ទាំងអស់​ពាក់​ស្បែកជើង​ផង តែ​គិត​ថា អត់​សម ទើប​ឲ្យ​ប្អូន​ទៅ​យក​ស្បែកជើង​មួយ​ណា​ក៏បាន ហើយ​ប្អូន​ស្រឡាញ់​ស្បែកជើង​ពណ៌​នោះ ក៏​យក​មក​ឲ្យ​លោក​ពាក់។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

លោក​ថា តម្លៃ​មិន​ថ្លៃ​ទេ តម្រូវ​ឲ្យ​លោក​ពាក់​មួយ​ភ្លែត ធ្វើ​ឲ្យ​លោក​ល្បី បើក​ហ្វេ​ស​ប៊ុ​ក​ឡើង ធុញ​មែនទែន ហើយ​ស្បែកជើង​លោក​១​ពាន់​ហ្នឹង​មិនមែន​មានតែ​លោក​ពាក់​នោះ​ទេ មាន​តារា​ចម្រៀង​ម្នាក់ ពាក់​ស្បែកជើង​Jordan ថ្លៃ​ជាង​លោក​មែនទែន រហូត​អ្នកខ្លះ ពាក់​ដល់​តម្លៃ​១​គូ​៥​ពាន់​ផង។​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​លោក​ថា លោក​ចង់​ប្ដូរ​ការ​គិតរ​បស់បង​ប្អូន​ទាំងអស់គ្នា ហើយ​សង្ខេប​មក លោក​ពាក់​បានតែ​ពេល​ថត​ទេ ក្រៅពី​ហ្នឹង​លោក​បត់ជើង​សំពេះ នៅ​ក្នុង​កម្មវិធី​ទាំងអស់​។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ក្រោយពី​និយាយ​រឿង​ស្បែកជើង​ចប់ លោក​ក៏​បន្ត​និយាយ​រឿង​ខោអាវ​នៅ​ថ្ងៃ​មង្គលការ​វិញ​ម្ដង ដោយ​បញ្ជាក់​ថា ខោអាវ ដែល​លោក​ពាក់​នេះ ជា​ខោអាវ ដែល​លោក​ស្រឡាញ់ ថ្ងៃ​ដែល​លោក​ចងចាំ​ទុក​ក្នុង​ខួរ​មួយ​ជីវិត។ អាច​និយាយ​បានថា ថ្ងៃ​នោះ ជា​ថ្ងៃ​ពិសេស​របស់​លោក ដែល​មិន​អាច​បំភ្លេចបាន​។​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ចំពោះ​មតិ​ខ្លះ​លើកឡើង​រឿង​ខោអាវ​នេះ ​មិន​សម​នឹង​ទទួល​ភ្ញៀវ​, លោក បកស្រាយ​ទៀត​ថា លោក​បាន​និយាយ​ជាមួយ ​វ៉ាន់ នី​ឡា ​​ហើយ ការ​នេះ យើង​ពាក់​អី​ក៏បាន ឲ្យ​តែ​ស្រឡាញ់ ព្រោះ​ថ្ងៃ​នោះ ជា​ថ្ងៃ​របស់​យើង។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

លោក​ថា ខោអាវ និង​ស្បែកជើង​មួយ​ឈុត ទាំង​អស់​នេះ​លោក​ចំណាយ​រហូត​ទៅដល់​ជិត​៨​ពាន់​ដុល្លារ ហើយ​លោក​ថា វា​មិន​ថ្លៃ​ទេ ព្រោះថា រៀបការ​មួយជីវិត​មាន​ម្ដង យើង​ចំណាយ​ប៉ុណ្ណឹង មានអី​ត្រូវ​ភ័យ ឬ​ស្ដាយ​។​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​លោក​បន្តទៀតថា ខោអាវ​ហ្នឹង​លោក​ពាក់​ហើយ លោក​ពាក់​តែម្ដង​ហ្នឹង​ទេ ដោយ​ទុក​តាំងនៅ​ម៉ាឡាកាំ​ង រហូត នៅ​ពេល​លោក​ធ្វើ​ផ្ទះ​រួចរាល់។ អញ្ចឹង​ទស្សនៈ​របស់​លោក​ចំពោះ​ការ​ស្លៀកពាក់​, ការ​ពាក់​ស្បែកជើង​ជា​ដំណើរ​មួយ ដែល​យើង​ដើរ​ទៅ​មុខ​រហូត សំដៅ​លើ​ពេលវេលា ដែល​យើង​ដើរទៅ​មុខ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

លោក​បញ្ជាក់​ទៀត​ថា ចំពោះ​ការ​ស្លៀកពាក់​ខោអាវ​នោះ លោក​សំដៅ​លើ​ភាព​សុខសាន ភាព​កក់ក្ដៅ មាន​សុភមង្គល ក្នុង​ខ្លួន ក្នុង​គ្រួសារ​។ អញ្ចឹង​រាល់​ខោអាវ រាល់​ស្បែកជើង ឬ​របស់ ដែល​លោក​ទិញ​ទាំងអស់ មានតម្លៃ​សម្រាប់​លោក វា​មាន​ន័យ​ទាំងអស់​។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

លោក​ថា ​របស់​លោក​ចូលចិត្ត​ទិញ​ថ្លៃ​ៗ ហើយ​ណាមួយ​ក៏​លោក​ស្រឡាញ់​ទាំងអស់​ហ្នឹង​ដែរ​។ សម្រាប់​ នីឡា មិនសូវ​ស្រឡាញ់​របស់​ពាក់​លើ​ខ្លួន គាត់​ចំណាយ​ទៅលើ​គ្រឿង​អលង្ការ អស់​រហូតដល់​ទៅ​៣ ៤​ម៉ឺន​ អត់​មាន​អ្នកណា​សូវ​ខ្វល់ មក​ខ្វល់ ខ្វល់​តែ​រឿង​ស្បែកជើង​លោក​តម្លៃ​១​ពាន់​។​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

លោក​ថា ទស្សនៈ​របស់​លោក​ជុំវិញ​ការ​ពាក់​ខោអាវ​មានតែ​ប៉ុណ្ណឹង​ទេ ចំណាយ​ត្រឹម​៧ ៨​ពាន់​ទៅ​ទិញ​ខោអាវ​ក៏​វា​អត់​ថ្លៃ​ដែរ នៅ​ថ្ងៃ​មង្គល​របស់​យើង​នោះ ព្រោះ​មួយ​ជីវិត​មាន​ម្ដង​ទេ​។ បើសិន​លោក​មាន​ប្រពន្ធ​ម្ដង​២ ៣ ការ​ម្ដង ២ ៣​ដង​អី ចាំ​ខ្វល់​។ អញ្ចឹង​លោក​ចង់​ឲ្យ​ទាំង​អស់គ្នា​ប្ដូរ​ការគិត​មកវិញ​ថា ថ្ងៃ​ការ​ជា​ថ្ងៃ​របស់​យើង ជា​សិទ្ធិ​របស់​យើង យើង​ធ្វើ​អ្វី ដែល​យើង​ស្រឡាញ់ យើង​កុំ​ខ្វល់​ពី​អ្នកដទៃ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ស្របពេលរឿងខាងលើ បានក្លាយជាទីចាប់អារម្មណ៍នោះ ស្រាប់តែថ្មីៗនេះ មានការចាប់អារម្មណ៍ម្ដងទៀត ក្រោយឃើញវីដេអូខ្លីមួយ ចែកចាយពេញបណ្ដាញសង្គមទីកតុក ដោយឃើញស្វាមី វ៉ាន់ នីឡា មានការហួងហែងទៅលើសម្លៀកបំពាក់ហួសហេតុនោះ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

នៅក្នុងវីដេអូនោះ គេឃើញ វ៉ាន់ នីឡា ស្ថិតក្នុងការMake up ដោយមុខមានម្សៅ ចង់ផ្អែកស្មាស្វាមី តែបែរ រូបលោក ច្រានភរិយាចេញ ព្រោះខ្លាចប្រឡាក់អាវខ្លួន។ មិនតែប៉ុណ្ណោះ ថែមទាំងនិយាយថា អាវមួយហើយ ប្រឡាក់បោកមិនចេញទាល់តែសោះ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ប្រការនេះ ធ្វើឲ្យបងប្អូនមួយចំនួនតូច គិតថារូបលោក ហួងហែងរឿងសម្លៀកបំពាក់ខ្លាំងពេក រហូតដល់ថ្នាក់ មិនចង់ឲ្យភរិយាមកជិត តែក្នុងនោះ គេក៏ឃើញ មានអ្នកគាំទ្រមួយចំនួនទៀតគិតថា នេះជារឿងធម្មតាទៅហើយ ព្រោះស្វាមីនាង ជាមនុស្សនិយមរបស់ប្រើប្រាស់ថ្លៃៗ ដូច្នេះហើយ ហួងហែងរឿងនេះក៏គ្មានទាស់ខុសអ្វីដែរ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ទោះយ៉ាងណា គេមិនដឹងថា នេះគ្រាន់តែជាការសម្ដែង ដើម្បីបញ្ឈឺចិត្តអ្នកធ្លាប់រិះគន់កន្លមក តាមរបៀប រុញទូកបណ្ដោយទឹក ឬយ៉ាងណានោះទេ៕ ដើម្បី កាន់តែជ្រាបច្បាស់ទៀតនោះ សូមទស្សនាវីដេអូ ខាងក្រោមនេះ ទាំងអស់គ្នា ៖

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​


Related posts

Leave a Comment