ទើប​​តែ​ភ្ជាប់​ពាក្យ​សោះ​ ស្រាប់តែ​ លោក ឌួង ឆាយ បង្ហោះ​សារ​មួយ​នេះ ​ផ្អើល​ទាំង​យប់ ដោយ​បញ្ជាក់​ថា កូន​ប្រុស​ដើមទ្រូង​៥​ហត្ថ​…

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ក្រោយពី​បង្ហោះ​រូបថត​ជាច្រើន​សន្លឹក​នៃ​ពិធី​ភ្ជាប់​ពាក្យ​របស់ខ្លួន​នោះ នៅ​យប់​ថ្ងៃទី​២៨ ខែមីនា ឆ្នាំ​២០២២ លោក ឌួង ឆាយ បាន​ធ្វើ​ឲ្យ​អ្នកគាំទ្រ​របស់ខ្លួន មានការ​ចាប់អារម្មណ៍​ខ្លាំង​ណាស់ តាមរយៈ​ការ​បង្ហោះ​សារ​បញ្ជាក់​ជំហរ​របស់​ខ្លួន​នោះ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

លោក ឌួង ឆាយ បាន​បញ្ជាក់ថា «​គ្មាន​បុគ្គល​ណា​ម្នាក់ ដែល​ល្អឥតខ្ចោះ​នោះទេ ចំពោះ​ខ្ញុំ ក៏​មិនអាច​និយាយបានថា ខ្លួន​ខ្ញុំ​ល្អ​ដែរ​។ ខ្ញុំ​មានតែ​ខិតខំ​ព្យាយាម​។ ធ្វើជា​មនុស្ស អ្វីដែល​សំខាន់បំផុត​នោះ គឺ​ត្រូវ​ប្រកាន់ខ្ជាប់​នូវ​គុណធម៌ សច្ចៈ​ធម៌ ហ៊ាន​ធ្វើ​ក៏ត្រូវ​តែ​ហ៊ាន​ទទួល ជាពិសេស​គឺ​មិន​លោភលន់​ចង់បាន​ទ្រព្យសម្បតិ្ត​អ្នកដទៃ​។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

មនុស្ស​អាក្រក់ មិនដែល​ចេះ​ធ្វើ​រឿង ដែល​ថ្លៃថ្នូរ ជាពិសេស​នោះ គឺ​អំពើ ដែល​នាំ​ឲ្យ​ប្រាសចាក​ប្រពៃណី និង​សីលធម៌​។ កូនប្រុស​ដើមទ្រូង​៥ ហត្ថ​រស់នៅ​មិន​លាក់លៀម រស់​មិន​ឈ្មោះ​ស្លាប់​មិន​ប្តូរ​ត្រកូល ឌួង ឆាយ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

គួរ​បញ្ជាក់​ថា ក្រោយពី​លែងលះ​ជាមួយ​អ្នកនាង ដេ​ត ម៉ាលី​ណា រយៈពេល​ជាង​១​ឆ្នាំ​នោះ លោក​ឌួង ឆាយ បានសម្រេច​ភ្ជាប់​ពាក្យ​ជាមួយ​នារី​វ័យ​១៨​ឆ្នាំ​ម្នាក់ តាម​ទំនៀមទម្លាប់​ប្រពៃណី​ កាលពី​ព្រឹក​ថ្ងៃ​ទី​២៤ ខែ​មីនា ឆ្នាំ​២០២២​កន្លង​ទៅ​នេះ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

អ្វី ដែល​កាន់តែ​ចាប់អារម្មណ៍​នោះ លោក បាន​ទទួល​នូវ​ស្នាមញញឹម​ពិតៗ ក្រោយ​ជួប​រឿង​អាក្រក់​ក្នុង​ជីវិត​ជាច្រើន និង​បាន​ផ្ដល់​តម្លៃ ​គោរព ស្រឡាញ់ ​​​សរសើរ ​អនាគត​ឧត្ដម​ភរិយា​របស់​លោក មិន​ដាច់​ពី​មាត់​។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​ចំណុច​នេះ អាច​បញ្ជាក់​បាន​ថា លោក មិន​បាន​ធ្វើ​ប្រាសចាក​ប្រពៃណី និង​សីលធម៌​ឡើយ​។ លោក ហ៊ាន ស្រឡាញ់ ហ៊ាន ចូល​ស្ដីដណ្ដឹង ហ៊ាន ប្រកាស​ជា​សាធារណៈ (​បើ​ទោះ​រាង​យឺត​បន្តិច​ក៏ដោយ​) សមជា​បុរស​ដើមទ្រូង​៥​ហត្ថ​មែន៕​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​


Related posts

Leave a Comment