គួរឲ្យសរសើរ!ឧកញ៉ា​ម្នាក់​សរសើរលោកឌួងឆាយជួប​រឿង​លំបាក​ប៉ុណ្ណា​ក៏​មាន​ឱកាស​ទទួល​បាន​ស្នាម​ញញឹម….

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ប្រិយមិត្ត ​ទំនងជា​បាន​ជ្រាប​រួច​មក​ហើយ​ថា លោក ឌួង ឆាយ បាន​ភ្ជាប់​ពាក្យ​ស្ងាត់​ៗ ជាមួយ​នារី​ដ៏​ស្រស់​ស្អាត​ម្នាក់ កាលពី​ព្រឹក​ថ្ងៃ​ទី​២៤ ខែ​មីនា ឆ្នាំ​២០២២​កន្លងទៅ ក្រោយពី​រក្សាខ្លួន​ឲ្យ​នៅ​ទំនេរ​រយៈពេល​ជាង​មួយ​ឆ្នាំ​នោះ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

នារី​ដ៏​ស្រស់​ស្អាត​នោះ ត្រូវ​បាន​គេ​ដឹង​ថា ឈ្មោះ ហ៊ ម៉ី​លី ឆ្នាំនេះ ទើបតែ​មាន​វ័យ​១៨​ឆ្នាំ​ប៉ុណ្ណោះ​។ នាង ជា​ម្ចាស់​ហាង​លក់​មាស​ពេជ្រ និង​កា​រាស​សាំង​នៅ​ផ្សារ​ចំបក់​ខេត្ដ​តាកែវ ហើយក៏​ជា​កូនលោក​អធិការរង​ស្រុក​បាទី និង​ជា​ចៅស្រី​របស់​លោក​ឧកញ៉ា ឃី ពៅ ឧកញ៉ា ឃី គឹម​លុន និង​ឧកញ៉ា ឃី គឹម​លាង​។​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ក្នុងអំឡុងពេល​ភ្ជាប់ពាក្យ​នេះ លោក ឌួង ឆាយ កំពុងស្ថិត​ក្នុង​ភាព​ងងឹត បាត់បង់​អ្វីៗ​គ្រប់យ៉ាង ជួប​ទុក្ខលំបាក​វេទនា​ជាទីបំផុត តែ​លោក នៅតែ​ទទួលបាន​ស្នាមញញឹម​ដ៏​ពិតប្រាកដ​មួយ​។ ចំណុច​នេះ សូម្បីតែ​សម្លាញ់​របស់​លោក​ម្នាក់ មាន​ងារ​ជា​ឧកញ៉ា​នោះ ក៏​ធ្វើ​ការ​សរសើរ​ផងដែរ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ជាក់ស្ដែង ឧកញ៉ា ឡុង និរន្ដរ ដែល​បាន​ចូលរួម​ក្នុង​ពិធី​ភ្ជាប់​ពាក្យ​លោក ឌួង ឆាយ បាន​បង្ហោះ​រូបថត​១​សន្លឹក​នៅ​ថ្ងៃ​ទី​២៨ ខែ​មីនា ឆ្នាំ​២០២២ ហើយ​ធ្វើការ​សរសើរ​ថា «​ថ្ងៃ​ទី​២៤ ខែ​មិនា ឆ្នាំ​២០២២ សូម​ជូនពរ​ថ្ងៃ​ល្អ ថ្ងៃ​សេរី​សួស្ដី ថ្ងៃ​ប្រារព្ធ​ពិធី​ពិសា​ស្លា​ដក់​ និង​កន្សែង របស់​អ្នក​ទាំងពីរ [ ឌួង ឆាយ ម៉ី​លី ]

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

រឿង​សប្បាយចិត្ត និង​រឿង​រីករាយ តែងតែ​កើត​មាន​ឡើង​ចំពោះ​មនុស្ស​ដែលមាន​សន្តាន​ចិត្តល្អ មនុស្ស​ល្អ​ពិតប្រាកដ​ មិន​ថា​ជួប​រឿង​លំបាក​ខ្លាំង​ប៉ុណ្ណា ក៏​នៅតែ​មានឱកាស​ទទួលបាន​ស្នាមញញឹម​ល្អ​សម្រាប់​ជីវិត​។ សូម​ចូលរួម​អបអរសាទរ​អ្នក​ទាំងពីរ​ផង ពី​ខ្ញុំ Long Niron»​។​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ជាការ​ឆ្លើយតប លោក ឌួង ឆាយ បានធ្វើការ​អរគុណ ជាមួយនឹង​ការរៀបរាប់​ថា «​អរគុណ​ណាស់​សម្លាញ់​ឧកញ៉ា ឡុង និរន្ដរ LONG NIRON ដែល​តែងតែ​នៅក្បែរ​ឯង​ជាប់​រហូត​ទាំង​ពេលវេលា​សប្បាយរីករាយ​បំផុត​នៅក្នុង​ជីវិត (​ពេល​ជោគជ័យ​)

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​និង​ពេលវេលា​លំបាក​បំផុត​នៅក្នុង​ជីវិត (​ពេល​ខ្ញុំ​បួស​មាន​បញ្ហា​នៅក្នុង​គ្រួសារ និង​ជាប់បំណុល​ធនាគារ​) តែងតែមាន​វត្តមានរ​បស់​ឯង​ជានិច្ច​។ ឯង​មិនដែល​ខ្វល់​អ្នកណា​និយាយ​អ្វី​ពី​សម្លាញ់​ឯង​នោះទេ​ដឹង​ត្រឹម​សម្លាញ់​ឯង​គឺជា​មិត្ត​ភ័​ក្ត​ដ៏​ល្អ​សម្រាប់​ឯង​។ អរគុណ​សម្លាញ់​សម្រាប់​មិត្តភាព​ដ៏​ល្អ​មួយ​នេះ​។​ ឌួង ឆាយ​»៕​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

Related posts

Leave a Comment