នោះ! ឃើញ ឌួង ឆាយ ភ្ជាប់​ពាក្យ​មុន​, ដេ​ត ម៉ាលី​ណា នៅ​ទំនេរ​ អ្នកគាំទ្រ​មួយ​ចំនួន ហ៊ាន​ទាយ​ទុក​ថា​…

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ក្នុង​រយៈពេល​ចុងក្រោយ​នេះ អ្នកនាង ដេ​ត ម៉ាលី​ណា តែងតែ​ប្រកាស​ជំហរ​របស់​ខ្លួន​ថា Single ឬ​អ្នក​ម្ដាយ​Single​ជា​ជម្រើស​ល្អ​បំផុត រហូត​ថ្មីៗ​នេះ ថែមទាំង​ចង់​កំណត់​រយៈពេល​រហូត​ដល់​ទៅ​៥​ឆ្នាំ​ទៅមុខទៀត​ឯណោះ សម្រាប់​ភាព​នៅ​ទំនេរ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ការ​រក្សា​ខ្លួន​ឲ្យ​នៅ​Single​ ឬ​ទំនេរ​ នេះ ដោយ​អ្នកនាង ដេ​ត ម៉ាលី​ណា ចង់​មាន​ពេលវេលា​សម្រាប់​កូន​ៗ ចង់​ផ្ដល់​ក្ដី​សុខ ស្នាមញញឹម​ដល់​កូនៗ ហើយ​ទំនងជា​ខ្លាច​រើស​មនុស្ស​ខុស មិនបាន​ខ្លាច​ជា​ព្រះ​នាង បែរជា​ជួប​រឿង​ទក់​សាច់​ទៅវិញ​នោះ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ជាក់ស្ដែង​ អ្នកនាង ធ្លាប់​បញ្ជាក់​ថា «​មនុស្ស​ស្រី​អាច​ទ្រាំ​នឹង​ការលំបាក​បាន ប៉ុន្តែ​នាង​មិនអាច​ទ្រាំ​ស្លៀក​ខោអាវ​ដដែលៗ​បានទេ រើស​រើស​មនុស្ស​ត្រឹមត្រូវ​មួយ​ជីវិត​អ្នកនឹង​ក្លាយជា​ព្រះ​នាង Single the best»​។ នេះ មានន័យថា ជ្រើសរើស​មនុស្ស​ខុស នឹង​មាន​លទ្ធផល​ផ្ទុយ​ពី​នេះ Single ជា​ជម្រើស​ដ៏​ល្អ​បំផុត។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

លុះ​នៅ​ថ្ងៃ​ទី​២៦ ខែ​មីនា ឆ្នាំ​២០២២​នេះ អ្នកនាង បង្ហាញ​ពី​បំណង​របស់​ខ្លួន​ថា «​ចង់​ឃើញ​៥​ឆ្នាំ​ខាងមុខ​មាន​អនាគត​ល្អ​ប្រសើរ​…………….​គឺ​ចង់​នៅ​single ដដែល ហើយ​មាន​ពេលវេលា​ស្នាមញញឹម​ជាមួយ​កូន​ៗ និង​គ្រួសារ និង​មនុស្ស​ជាទី​ស្រលាញ់​ជុំវិញ​ខ្លួន​ខ្ញុំ Team Black Team single»​។​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ក្រោយមក នៅ​យប់​ថ្ងៃ​ទី​២៧ ខែ​មីនា ឆ្នាំ​២០២២​នេះ អ្នកនាង បាន​បញ្ជាក់​ទៀត​ថា «​កាន់តែ​ចាស់ទុំ កាន់តែ​ខ្ជិល​ពន្យល់ ខុស ឬ​ត្រូវ​តាម​គេ​យល់ឃើញ​ចុះ​………….​កុំ​ព្យាយាម​ពន្យល់​មនុស្ស ដែល​គេ​មិន​យល់​ពី​យើង ព្រោះ​ចុងក្រោយ​យើង​ទេ ដែល​ត្រូវ​នឿយហត់​សំខាន់​ single mummy the best»​។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

តាមរយៈ​នេះ អ្នកគាំទ្រ​មួយ​ចំនួន​តូច ហ៊ាន​ទាយ​ទុក​មុន​ថា «​សាក​ឃើញ​ខាង​ស្រី​ភ្ជាប់ពាក្យ​មុន​ខាង​ប្រុស​មើល ប្រាកដជា​ល្បី​ថា​ផិ​.​ត​ប្តី ឬមួយ​ក៏​មាន​ពាក្យ​សម្តី​ដៀល​ខាង​ស្រី​ថា ចឹ​ង​តើ​បាន​វា​លែង​ប្តី​!!! ដល់​តែ​ខាង​ប្រុស​អ្នក​ប្រព្រឹត្ត​បញ្ហា​ដូច​មិនសូវ​ចោទ​? កើតជា​មនុស្ស​ស្រី​ចាំតែ​ខុស​រហូត អាណិត​តែ​ក្មេងៗ​គ្នា​នៅ​តូចៗ​ឪពុក​ម្តាយ​ត្រូវ​បែកបាក់​គ្នា​ទោះ​បីថា​មាន​លុយ​ប៉ុណ្ណា​ក៏​គ្មាន​ភាពកក់ក្តៅ​ពី​ឪពុកម្តាយ​ពេញលេញ​ដែរ​,

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

សំណាង​ហើយ​បង​មិន​កា​មុន​គាត់​ កុំអីគេនិយាយ​ហុយ​ថា យើងមិនល្អ​ហើយ មនុស្ស​ប្រុសណា ដែលអត់ស្រីបានយូរនោះ មាន​តែ​មនុស្ស​ស្រីទេ​ឈឺចាប់​ចាំ​ណាស់ហើយ​ក៏ខ្លាចមិនងាយនឹងរកគូជីវិតទៀតដែស៊ូៗចែ»។​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ទោះយ៉ាងណា នេះ​គ្រាន់តែ​ជាការ​សន្និដ្ឋាន​មុន​រឿង​កើតឡើង​របស់​អ្នកគាំទ្រ​មួយចំនួន​តូច​ប៉ុណ្ណោះ ហើយ​យើង​ក៏​មិន​អាច​ដឹង​មុន​ដែរ​ថា បើ​អ្នកនាង ដេ​ត ម៉ាលី​ណា ភ្ជាប់​ពាក្យ​មុន នឹង​មាន​អ្នក​រិះគន់ ឬ​ដៀល​នោះ ព្រោះថា ពេលខ្លះ លទ្ធផល​ជាក់ស្ដែង​ អាច​ផ្ទុយ​ពី​ការ​ទាយ​ទុក​មុន​។​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

គួរ​បញ្ជាក់ថា ក្រោយពី​រក្សាខ្លួន​ឲ្យ​នៅ​ទំនេរ​រយៈពេល​ជាង​១​ឆ្នាំ លោក ឌួង ឆាយ បានសម្រេច​ធ្វើការ​ភ្ជាប់ពាក្យ​ជាមួយ​នារី​វ័យក្មេង​ម្នាក់ អាយុ​ទើបតែ​១៨​ឆ្នាំ​ប៉ុណ្ណោះ កាលពី​ថ្ងៃទី​២៤ ខែមីនា ឆ្នាំ​២០២២​កន្លងទៅនេះ ធ្វើ​ឲ្យ​អ្នក​តាមដាន​មានការ​ចាប់អារម្មណ៍​ជាខ្លាំង ខណៈ​អ្នកនាង ដេ​ត ម៉ាលី​ណា ប្រកាស​ជំហរ​នៅ​Single​ដដែល ដើម្បី​កូនៗ និង​គ្រួសារ​របស់​ខ្លួន​៕

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

Related posts

Leave a Comment