មិនគួរជឿ! គូដណ្ដឹង ចេញមុខតាមហ្វេសប៊ុកលើកដំបូង ជួបរឿងមិននឹកស្មានដល់ រហូតលោកឌួង ឆាយ ប្រកាសក្ដែងៗថា…

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

លោកអ្នក​ទំនងជា​បាន​ជ្រាប​រួច​មក​ហើយ​ថា លោក ឌួង ឆាយ បាន​ភ្ជាប់ពាក្យ​ជាមួយ​នារី​ដ៏​ស្រស់ស្អាត​ម្នាក់ កាលពីព្រឹក​ថ្ងៃទី​២៤ ខែមីនា ឆ្នាំ​២០២២​កន្លងទៅ ក្រោយពី​រក្សាខ្លួន​ឲ្យ​នៅ​ទំនេរ​រយៈពេល​ជាង​មួយ​ឆ្នាំ​នោះ​។​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

នារី​ដ៏​ស្រស់ស្អាត​នោះ ត្រូវបាន​គេ​ដឹងថា ឈ្មោះ ហ៊ ម៉ី​លី ឆ្នាំនេះ ទើបតែ​មាន​វ័យ​១៨​ឆ្នាំ​ប៉ុណ្ណោះ​។ នាង ជា​ម្ចាស់​ហាង​លក់​មាស​ពេជ្រ និង​កា​រាស​សាំង​នៅ​ផ្រ​សា​ចំបក់​ខេត្ដ​តាកែវ ហើយក៏​ជា​កូនលោក​អធិការរង​ស្រុក​បាទី និង​ជា​ចៅស្រី​របស់លោក​ឧកញ៉ា ឃី ពៅ ឧកញ៉ា ឃី គឹម​លុន និង​ឧកញ៉ា ឃី គឹម​លាង​។​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ក្រោយ​ភ្ជាប់​ពាក្យ​រួច​ភ្លាមៗ គេ​មិន​ឃើញ​រូប​នាង ចេញ​សារ ឬ​បង្ហោះ​រូបថត​ជុំវិញ​ពិធី​ភ្ជាប់​ពាក្យ​របស់​ខ្លួន​នោះឡើយ​។ តែ​នៅ​ថ្ងៃ​សៅរ៍​ទី​២៦ ខែ​មីនា នេះ បាន​បង្ហាញ​វត្តមាន​ដើរលេង​កម្សាន្ត​ជាមួយ​លោក ឌួង ឆាយ និង​កូនៗ​របស់​លោក នៅ​ទឹកឈូ ខេត្តកំពត យ៉ាង​ស្និទ្ធស្នាល និង​មាន​ក្ដី​សុខ​។​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

លុះ​នៅ​យប់​ថ្ងៃ​ដដែល​នេះ ក៏បាន​បង្ហោះ​រូបថត​មួយ​សន្លឹក​នៃ​ពិធី​ភ្ជាប់​ពាក្យ​ខ្លួន​​លើ​ហ្វេសប៊ុក​លើក​ដំបូង ​ហើយ​រៀបរាប់​ថា «​ពិធី​ពិសា​​ស្លា​ដក់​កន្សែង​។ ជាដំបូង​ខ្ញុំ​សូម​អរគុណ​ដល់​ម៉ាក់​និង​ប៉ា​ទាំងសងខាង​ជាង​ពិសេស​អ្នក​ម៉ាក់​ក្មេក ​ដែល​​បាន​ធ្វើ​កម្មវិធី​មួយ​នេះ​ឡើង​មក​ដោយ ពោរពេញ​ទៅ​ដោយ​ភាពកក់ក្ដៅ ដែល​មាន​បងប្អូន​ទាំងសងខាង​បានមក​ចូលរួម​។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

សូម​អរគុណ​ដល់​អនាគត​លោក​ស្វាមី​ដែល​បាន​មើល​ថែ​អូន ស្រលាញ់​អូន​ផ្ដល់​ភាព​កក់ក្ដៅ និង​ស្រលាញ់​គ្រួសារ​អូន អូន​នឹង​មើល​ថែ​បង​ដូច​ដែល​បង​បាន​មើល​ថែ​អូន​យ៉ាង​ល្អ​កន្លងមក សូម​អរគុណ​អនាគត​លោក​ស្វាមី​បង​ជា​បុរស​ដ៏​ល្អ​ម្នាក់​សម្រាប់​អូន​។ អូន​សូម​សន្យាថា ​នឹង​ស្រលាញ់មើល​​​ថែ​អ្នក​ម៉ាក់ កូនៗ និង​បង​អោយបាន​ល្អជា​ទីបំផុត។ អរគុណ​បង​ដែល​ចូល​តាម​ប្រពៃណី ដែលច្បាស់លាស់​ជាមួយ​អូន អរគុណ​ខ្លាំង​ណាស់​។​»​។​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ដោយ​ឃើញបែបនេះ លោក ឌួង ឆាយ បាន​ចែករំលែក​សារ​នេះ ចូល​ទំព័រ​ហ្វេ​ស​ប៊ុ​ក​របស់ខ្លួន ហើយ​និយាយថា «​ចង់​ស្វែងរក​ភរិយា​ស្អាត​មិន​ពិបាក​នោះទេ​។ ប៉ុន្តែ​អ្វីដែល​ពិបាក​ជាទីបំផុត​នោះ​គឺ​ត្រូវ​ស្វែងរក​នារី​ដែល​ល្អ​បរិសុទ្ធ ស្អាត​ទាំង​រូប​កាយ ស្អាត​ទាំង​ចិត្ត មានគ្រួសារ​វង្ស​ត្រកូល​ថ្លៃថ្នូរ គោរព​ប្រតិបត្តិ ប្រពៃណី សក្តិ​សមជា​នារី​ខ្មែរ​។​ ឌួង ឆាយ​»។
តែអ្វី ដែល​មិន​នឹក​ស្មាន​ដល់នោះ គ្រាន់តែចេញមុខ​លើក​ដំបូង គណនីហ្វេសប៊ុករបស់អនាគតភរិយាលោក ឌួង ឆាយ ត្រូវបានក្រុមហ៊ុនហ្វេសប៊ុក ផ្អាកដំណើរការបណ្ដោះអាសន្ន ដោយសារតែមានអ្នកអែដមកច្រើនពេក។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ដោយសារតែហេតុនេះហើយ ទើបលោក ឌួង ឆាយ ប្រកាសនៅមុននេះបន្តិចថា «សូមជូនដំណឹងគណនីហ្វេកបុក Facebook របស់អនាគតភរិយាខ្ញុំត្រូវបានក្រុមហ៊ុនផ្អាកជាបណ្តោះអាសន្នពីព្រោះពូមីងបងប្អូនស្រលាញ់រាប់អានខ្ញុំអេត Add ទៅច្រើនពេកណាបាទ»៕

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

Related posts

Leave a Comment