ស្និទ្ធស្នាល​គ្នាណាស់! ភ្ជាប់​ពាក្យ​រួច, លោក​ ឌួង ឆាយ ​នាំ​អនាគត​ភរិយា ដើរ​កម្សាន្ត​ជាមួយ​កូន​ៗ​ ហើយប្រលយពាក្យថា… (មានវីដេអូ)

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

លោក​អ្នក ​បាន​ជ្រាប​រួច​មក​ហើយ​ថា ក្រោយពី​​​លែងលះ​ជាមួយ​ភរិយា​ដាច់ស្រេច ​កាលពី​អំឡុង​ចុង​ឆ្នាំ​២០២០​ ហើយ​​រក្សាខ្លួន​​​នៅ​ទំនេរ​ជាច្រើន​ឆ្នាំ​​នោះ, ​ទី​បំផុត ​លោក ឌួង ឆាយ បាន​​ភ្ជាប់​ពាក្យ​ជាមួយ​នារី​វ័យក្មេង ស្រស់​ស្អាត​ម្នាក់។
​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

លោក ឌួង ឆាយ និង​គ្រួសារ បាន​បង្ហាញ​វត្តមាន​ជាមួយ​នឹង​ក្រុម​គ្រួសារ​ខាង​ស្រី ក្នុង​ពិធី​ភ្ជាប់​ពាក្យ ឬ ពិធី​ពិសា​ស្លា​ដក់​កន្សែង នៅ​ថ្ងៃ​ទី​២៤ ខែ​មីនា ឆ្នាំ​២០២២​​​។ ចំពោះ​កូនក្រមុំ មានឈ្មោះ ហ៊ ម៉ី​លី ត្រូវជា​សាច់ញាតិ​ខាង​ប្អូនថ្លៃ​របស់​លោក​តែម្ដង។
​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ក្រោយ​ពី​ភ្ជាប់​ពាក្យ​ស្ងាត់ៗ​រួចមក លោក ឌួង ឆាយ មិន​បាន​បង្ហោះ​សារ ឬ​រូបថត​នៃ​ពិធី​ភ្ជាប់ពាក្យ​ខ្លួន​ភ្លាមៗនោះ​ឡើយ។ ទោះយ៉ាងណា នៅ​យប់ថ្ងៃទី២៥ ខែ​មីនា ឆ្នាំ២០២២ លោក បាន​ចេញមុខហើយ ដោយ បាន​បង្ហោះរូបថត១សន្លឹកនៃពិធីភ្ជាប់ពាក្យរបស់ខ្លួន ហើយ​ធ្វើការ​អរគុណ​ដល់​អ្នកម្ដាយ, ឪពុក​ម្ដាយក្មេក ក៏ដូចជា​អនាគត​ឧត្តមភរិយា​របស់ខ្លួន​ផងដែរ។
​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ក្នុងនោះ លោក ក៏បានបង្ហាញពីសន្តានរបស់អនាគតភរិយាខ្លួនថា ​ជា​នារី​ខ្មែរ​​​ម្នាក់ ​មាន​ពូជពង្សវង្សត្រកូល​ល្អ ជាពិសេស​ព្រមស្រឡាញ់ ជ្រើសរើស ទទួលយលោកជាគូជីវិត ក្នុងស្ថានភាពដែលលោកបាត់បង់អ្វីគ្រប់យ៉ាង។ លើសពីនេះ ថែមទាំង បង្ហាញចិត្តអាណិតចំពោះកូនៗទាំង៣របស់លោកទៀតនោះ។
​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ជា​ការ​ឆ្លើយតប​នឹង​សន្តាន​ចិត្ត​ដ៏​ល្អ​នេះ លោក​ ឌួង ឆាយ សន្យា​ថា ​នឹង​ជួយ​មើលថែ​រក្សា​ផ្ដល់​ភាព​កក់ក្តៅ​ ផ្តល់​កម្លាំងចិត្ត​ ​ជូន​អនាគត​ភរិយា​របស់​ខ្លួន​ ​ឲ្យ​បាន​ល្អ​ជាទីបំផុត និង​សាង​សុភមង្គល​ជាមួយគ្នា។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ក្រោយ​បង្ហោះ​សារ​ខាង​លើ​រួចមក នៅ​ថ្ងៃ​សៅរ៍​ទី​២៦ ខែ​មីនា ឆ្នាំ​២០២២​នេះ លោក ឌួង ឆាយ បាន​នាំ​អនាគត​ឧត្ដម​ភរិយា​របស់​ខ្លួន​ដើរ​កម្សាន្ត នៅ រមណីយដ្ឋាន​ទឹកឈូ ខេត្ត​កំពត​ជាមួយ កូនៗ​ប្រុស​ស្រី​របស់​លោក​ចំនួន​៣​នាក់ និង​សាច់ញាតិ​មួយ​ចំនួន​ទៀត​នោះ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ក្នុង​ការដើរ​កម្សាន្ត​នេះ មិន​ដឹង​ថា ជា​លើក​ទី​១ ឬ​យ៉ាងណា​នោះទេ តែ​មើល​ទៅ​ពិត​ជា​មាន​ភាព​ស្និទ្ធស្នាល មាន​ក្ដី​សុខ​ខ្លាំង​ណាស់ ដូច​ធ្លាប់​ដើរ​ជាមួយគ្នា​ញឹកញាប់​កន្លងមក​អញ្ចឹង។ បង្ហោះភ្ជាប់ជាមួយវីដេអូ ដើរលេងកម្សាន្តនោះ លោក ឌួង ឆាយ ឆ្លៀតប្រាប់ថា «សូមជូនពរអ៊ំពូមីងបងប្អូនថ្ងៃចុងសប្តាហ៍ឆ្លៀតពេលទំនេរខ្លះពីការងារដើម្បីជូនកូនប្រុសស្រីជាទីស្រលាញ់មកធ្វើដំណើរកំសាន្តបង្កើនក្តីស្រលាញ់ ផ្តល់ផ្តល់ភាពកក់ក្តៅជូនគាត់ »។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

គួរ​បញ្ជាក់​ថា អនាគត​ភរិយា​របស់​លោក ឌួង ឆាយ ដែល​ម្ដាយ​លោក​ជា​អ្នក​ណែនាំ​ឲ្យ​នោះ​ ត្រូវ​បាន​គេ​ដឹង​ថា ឆ្នាំ​នេះ ទើប​តែ​មាន​វ័យ​១៨ឆ្នាំ​ប៉ុណ្ណោះ ហើយ​ជា​អ្នក​លក់​គ្រឿង​អលង្ការ​នៅ​ផ្សារ​ចំបក់ ខេត្តតាកែវ៕

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​





Related posts

Leave a Comment