ឮហើយរំភើបជំនួស! ក្រោយ​ភ្ជាប់​ពាក្យ​១​ថ្ងៃ​, លោក ​ឌួង ឆាយ ​ចេញ​មុខ​​ទម្លាយ​ពីពូជពង្ស​​ ​​​អនាគត​ភរិយា​ខ្លួន​ថា…

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ក្រោយពីភ្ជាប់ពាក្យស្ងាត់ៗកាលពីព្រឹកថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២២កន្លងទៅ រហូតលេចធ្លាយរូបថតល្បីពេញបណ្ដាញសង្គមហ្វេសប៊ុកបង្កជាការចាប់អារម្មណ៍ដល់អ្នកតាមដាននោះ លោក ឌួង ឆាយ មិនបានបង្ហោះសារ ឬរូបថតនៃពិធីភ្ជាប់ពាក្យខ្លួនភ្លាមៗនោះឡើយ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ទោះយ៉ាងណា នៅយប់ថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២២ លោក បានចេញមុខហើយ ដោយ បានបង្ហោះរូបថត១សន្លឹកនៃពិធីភ្ជាប់ពាក្យរបស់ខ្លួន ហើយធ្វើការអរគុណដល់អ្នកម្ដាយ, ឪពុកម្ដាយក្មេក ក៏ដូចជាអនាគតឧត្តមភរិយារបស់ខ្លួនផងដែរ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ក្នុងនោះ លោក ក៏បានបង្ហាញពីសន្តានរបស់អនាគតភរិយាខ្លួនថា ​ជា​នារី​ខ្មែរ​​​ម្នាក់ ​មាន​ពូជពង្សវង្សត្រកូល​ល្អ ជាពិសេស​ព្រមស្រឡាញ់ ជ្រើសរើស ទទួលយលោកជាគូជីវិត ក្នុងស្ថានភាពដែលលោកបាត់បង់អ្វីគ្រប់យ៉ាង។ លើសពីនេះ ថែមទាំង បង្ហាញចិត្តអាណិតចំពោះកូនៗទាំង៣របស់លោកទៀតនោះ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

បង្ហោះ​ភ្ជាប់​ជាមួយ​រូបថត​១​សន្លឹក, អតីត​ឧកញ៉ា​ ឌួង ឆាយ​ បាន​រៀបរាប់​ដូច្នេះ​ថា «កូនប្រុស​ស្រលាញ់​ច្បាស់លាស់​ គឺ​ហ៊ាន​ចូល​ចែចូវ​តាម​ចាស់ទុំ​គោរព​តាម​ទំនៀម​ទម្លាប់​ប្រពៃណី​ខ្មែរ​យើង​ ប្រារព្ធ​ពិធី​ពិសា​ស្លា​ដក់​នឹង​កន្សែង​។ សូម​គោរព​អរគុណ​ដល់​អ្នក​ម្តាយ​ ដែល​បាន​ណែនាំ​នារី​ខ្មែរ​ដ៏​ល្អ​ម្នាក់ ​មាន​ពូជពង្សវង្សត្រកូល​ល្អ​ដល់​កូន​។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

សូម​អរគុណ​អនាគត​លោក​ឪពុក​ក្មេក និង​អ្នក​ម្តាយក្មេក ដែល​បាន​ផ្តល់ឱកាស​អនុញ្ញាត​ព្រមព្រៀង​ឲ្យ​កូន​ទាំងពីរ​ស្រលាញ់​គ្នា​ និង​បាន​ប្រារព្ធ​ធ្វើ​ពិធី​នេះ​ឡើង​។ សូម​អរគុណ​ដល់​អនាគត​ឧ​ត្ត​ម​ភរិយា ដែល​អូន​ព្រម​ស្រលាញ់​ជ្រើសរើស​ទទួលយក​បង​ធ្វើជា​គូជីវិត

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ជាពិសេស​គឺ​ក្នុង​ថ្ងៃ ​ដែល​ជីវិត​បង​ឋិត​នៅក្នុង​ភាព​ងងឹត​បាត់បង់​អ្វីៗ​គ្រប់យ៉ាង ជួប​ទុក្ខលំបាក​វេទនា​ជាទីបំផុត អូន​បាន​ចូល​មកជួយ​បំពេញ​អត្ថន័យ​ជីវិត​បង អូន​តែងតែ​ឈរ​កៀក​នៅក្បែរ​ជួយផ្តល់​កម្លាំង​ចិត្ត និង​មិនដែល​ហា​ស្តីបន្ទោស​ដាក់​បង​សូម្បី​តែមួយ​ម៉ាត់​ចំពោះ​នូវ​រាល់​កំហុសឆ្គង​ដែល​បង​តែងមាន​រហូតមក អូន​ព្រម​ទទួលយក​ភាព​ខ្វះខាត​ដោយ​ការជួយ​បំពេញបន្ថែម អូន​ព្រម​ទទួលយក​នូវ​រាល់​អតីតកាល​មិនល្អរ​បស់បង​។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

លើសពីនេះ ​គឺ​អូន​អាណិត​ស្រលាញ់​ដល់​កូនៗ​ទាំង​៣ របស់​បង​ខ្លាំង​ណាស់​។ បង​សូម​សន្យា​ថា ​នឹង​តបស្នង​ការស្រលាញ់​ដ៏​ស្មោះស្ម័គ្រ​របស់​អូន​មួយ​នេះ និង​ជួយ​មើលថែរក្សា​ផ្តល់​ភាពកក់ក្តៅ​ជូន​អូន ដូចដែល​លោក​ឪពុក​អ្នក​ម្តាយ​អូន​ធ្លាប់​បាន​ថ្នាក់ថ្នម​មើលថែ​ឲ្យ​បានល្អ​ជាទីបំផុត ផ្តល់​កម្លាំងចិត្ត​ជូន​អូន​និង​កសាង​សុភមង្គល​ជាមួយគ្នា។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

សូម​អរគុណ​ពូ​មីង​បងប្អូន​ទាំង​អស់គ្នា​ចំពោះ​ការ​អាណិត​ស្រលាញ់​រាប់អាន និង​អបអរសាទរ​ជូនពរ​។ សូមទោស​ពូ​មីង​បងប្អូន​មិត្ត​ភ័​ក្ត​ជិត​ឆ្ងាយ​ដែល​ខ្ញុំបាទ​មិនបាន​អញ្ជើញ​ដោយសារតែ​ធ្វើ​លក្ខណៈ​គ្រួសារ​តែ 10 តុ​ហើយ​នៅ​ឆ្ងាយ ខ្លាច​រំខាន​លំបាក រង់ចាំ​ពេលវេលា​ចូល​រោងការ​តែម្តង​ណា​បាទ​»៕​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

Related posts

Leave a Comment