ចាំតែមើលទៅ! លោក​ ឌួង ឆាយ ​ភ្ជាប់​ពាក្យ, អ្នកនាង ដេត ម៉ាលីណា រក្សា​ជំហរ​នៅ​Singleខណៈ​ ចៅម៉ែ​​​ ធ្លាប់​ទស្សន៍ទាយ​​ឲ្យ​ពួកគេ​ច្បាស់​ៗ​ថា…(មាន​វីដេអូ)

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

គេ​នៅ​ចាំ​បាន​ថា កាលពី​លោក​ឌួង ឆាយ និង​អ្នកនាង ​ដេ​ត ម៉ាលី​ណា លែងលះ​គ្នា​ភ្លាមៗ​នោះ គ្រូ​ហុងស៊ុយ​ម្នាក់ ដែល​គេ​ស្គាល់​ថា «​ចៅ​ម៉ែ​» បាន​ឡាយ​វីដេអូ ធ្វើ​ការ​ទស្សន៍ទាយ​ឲ្យ​ពួកគេ​ច្បាស់ៗ​ថា នឹង​មិន​បែក​គ្នា​នោះឡើយ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

កាលនោះ ចៅ​ម៉ែ លើកឡើងថា ពួកគេ មិនអាច​បែក​គ្នា​បាន​នោះឡើយ ព្រោះ​ជា​គូព្រេង​ពី​អតីតជាតិ បើ​អត់​ពី​អ្នកនាង ដេត ម៉ាលីណា ​ទៅ គ្មាន​អ្នកណាម្នាក់ សក្ដិសម​នឹង​លោក​លោក​ឌួង ឆាយ នោះ​ឡើយ​។ ជាមួយគ្នា​នោះ ចៅ​ម៉ែ​ក៏បាន​លើកឡើង​នូវ​ពាក្យ​ថា «​នាង​រ​ត់​រក​អ្នក មេ​ខាតលក្ខណ៍ រត់​ទៅរក​អា​បាក់​អ​ន្សា​»​។​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ការ​ហ៊ាន​ទស្សន៍ទាយ​បែបនេះ ដោយសារ​គ្រូ​ហុងស៊ុយ​ខាងលើ ធ្លាប់​ជួប​ពួកគេ​នៅ​ខាងក្រៅ​ម្ដង​រួចមកហើយ ហើយ​ក្នុងនាម​ជា​មនុស្ស​មិនដែល​ស្គាល់​គ្នា​សោះ ពួកគេ មាន​អត្ត​ចរិត​ល្អ មិន​ឆ្មើងឆ្មៃ​នោះ​ឡើយ រួសរាយ​រាក់ទាក់ មានចិត្ត​បុណ្យ​គួរ​ឲ្យ​សរសើរ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ក្រោយ​ការ​ទស្សន៍ទាយ​ បាន​រយៈពេល​ប៉ុន្មាន​ខែ​ប៉ុណ្ណោះ ស្រាប់តែ​ជម្លោះ​របស់​លោក​​ ​ឌួង ឆាយ និង​អ្នកនាង ដេ​ត​ម៉ាលី​ណា ផ្ទុះឡើង​ជា​បន្តបន្ទាប់ ដោយមាន​ការ​ឡាយ​វីដេអូ និង​បង្ហោះ​សារ​ឆ្លើយឆ្លង​គ្នា​ទៅ​មកៗ​កក្រើក​បណ្ដាញ​សង្គម​ហ្វេ​ស​ប៊ុ​ក។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

បន្ទាប់ពី​ការ​ឡាយ​របស់​ពួកគេ​កក្រើក​បណ្ដាញ​សង្គម​រួចមក កាលពី​រសៀល​ថ្ងៃ​ទី​១៦ ខែមីនា ឆ្នាំ​២០២១​​​នោះ​ ចៅ​ម៉ែ ហាក់​មិន​អស់ចិត្ត នៅតែ​ធ្វើការ​ទស្សន៍ទាយ​ថា ពួកគេ នឹង​បាន​ជួបជុំគ្នា​ដដែល អ្នក​ទាំង​២​មិន​អាច​បែក​គ្នា​បាន​នោះ​ឡើយ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ចៅ​ម៉ែ បាន​បង្ហោះ​រូប​​ ​លោក​លោក​ឌួង ឆាយ និង​អ្នកនាង ​ដេ​ត ម៉ាលី​ណា ថត​ព​ កូន​ស្រី អម​ដោយសារ​បែបនេះ​ថា «​មិនមែន​ចង់​ចេះដឹង​រឿង​អ្នកណា​ឡើយ​ក្នុងនាម​ជា​មិត្ត​ម្នាក់ ​ដែល​ស្រលាញ់​អ្នក​ទាំងពីរ​ចេញពី​បេះដូង​របស់​ចៅ​ម៉ែ សម្រាប់​ចៅ​ម៉ែ​ទាយ​អោយ​អ្នក​ទាំងពីរ​នឹង​បាន​ជួបជុំគ្នា​វិញ

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

បើ​មិន​ជឿ​ក៏​ចាំ​មើល​ទៅ កុំ​ប្រញាប់​កាត់ក្តី​ថា ​គាត់​មិន​អាច​ជួបគ្នា​វិញ មាន​មិត្ត​យើង​មួយ​ចំនួន​ចូលចិត្ត​សាង​បាប​ម្តង​ហើយ​ម្តងទៀត ចង់​ឃើញ​តែ​អ្នក​ដទៃ​វិនាស តែ​សម្រាប់​វិមាន​រចនា​ជា​មិត្ត​ម្នាក់​ចង់ឃើញ​អ្នក​ទាំងពីរ​ជួបជុំគ្នា​វិញ

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ក្រោយ​ភ្លៀង​មេឃ​ស្រលះ គ្រប់យ៉ាង​វា​មាន​ពេល​របស់​វា​ចៅ​ម៉ែ​ជូនពរ​អោយ​អ្នក​ទាំង​ពីរ​ បាន​ជួបគ្នា​វិញ​ ហើយ​សាង​គ្រួសារ​ដោយ​ភាពសុខសាន្ត​បំផុត​គ្រប់យ៉ាង​បណ្ដោយ​ទៅតាម​ពេលវេលា​មានតែ​ពេលវេលា​ទេ​ ដែល​អាច​បញ្ជក់​គ្រប់យ៉ាង

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ចៅ​ម៉ែ​នៅតែ​ជឿ​ថា​ អ្នក​ទាំងពីរ​នឹង​ជួប​គ្នា​វិញ​(​អ្នក​ទាំងពីរ​មិន​អាច​បែក​គ្នា​ទេ អ្នក​ទាំងពីរ​ជា​គូ​​នឹង​គ្នា​គឺជា​គូ​​បុណ្យ​នឹង​គ្នា​)​ នេះ​ជា​ព្រហ្ម​លិខិត​ ដែល​មិនអាច​កែប្រែ​បាន ចៅ​ម៉ែ​មិនដែល​បង្ខំ​អោយ​អ្នកណា​​​ជឿ​ទេ ជឿ​ឬ​ជឿ​សម្រេច​ដោយ​ខ្លួនឯង ​ដោយ​ក្តី​ស្រលាញ់ ចៅ​ម៉ែ​រចនា​16/03/2021»។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ទន្ទឹម​នឹង​ការ​បង្ហោះ​សារ​បញ្ជាក់​ពី​ជំនឿ​ចិត្ត​របស់​ខ្លួន​ហើយ​នោះ ចៅ​ម៉ែ ក៏បាន​ឡាយ​វីដេអូ និយាយ​លម្អិត​ការពារ ការ​ទស្សន៍ទាយ​របស់​ខ្លួន​កាលពី​ព្រឹក​ថ្ងៃ​ទី​១៧ ខែមីនា ឆ្នាំ​២០២១​នោះ ផងដែរ ដោយ​លើក​ហេតុផល​ជាច្រើន​មក​បញ្ជាក់។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ការ​ទស្សន៍ទាយ​តាមរយៈ​សារ និង​វីដេអូ របស់​ចៅ​ម៉ែ បាន​ធ្វើ​ឲ្យ​អ្នកលេង​បណ្ដាញ​សង្គម​ជាច្រើន មានការ​ចាប់អារម្មណ៍​ខ្លាំង​ណាស់ ដោយមាន​ការ​ចូលទៅ​ខំ​មិន និង​ចែករំលែក​ជា​បន្តបន្ទាប់​។ លើស​ពីនេះ ក៏មាន​ទំព័រ​ហ្វេ​ស​ប៊ុ​ក និង​ឆា​នែ​ល យូ​ធូប​មួយ​ចំនួន យក​វីដេអូ​ចៅ​ម៉ែ ទៅ​ឡាយ​បន្ត​ផងដែរ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ទោះ​ចៅម៉ែ ធ្លាប់​ទស្សន៍ទាយ​ថា ព្រហ្មលិខិត​តម្រូវ​ឲ្យពួកគេជួបគ្នាបែបណាក៏ដោយ តែ​​លទ្ធផល​ជាក់ស្ដែង ​ហាក់​កាន់​តែ​ឆ្ងាយ​ស្រឡះ​ទៅ​ហើយ ខណៈជម្លោះ​ពួកគេ តាំងពីលែងលះមក មានជាបន្តបន្ទាប់រហូតដល់បច្ចុប្បន្ន។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ម្យ៉ាង លោក ឌួង ឆាយ បាន​សម្រេច​ភ្ជាប់​ពាក្យ​ជាមួយ​នារី​ដ៏ស្រស់ស្អាតម្នាក់ កាលពី២៤ ខែមីនា ឆ្នាំ២០២២ម្សិលមិញនេះ​រួច​ទៅ​ហើយ ខណៈ​អ្នក​នាង ដេត ម៉ាលីណា ធ្លាប់​ប្រកាស​ជំហរ​ម្ដងហើយម្ដងទៀតថា Signleជា​ជម្រើស​ល្អបំផុត ជា​ហេតុ​ធ្វើឲ្យ​ការ​ទស្សន៍​របស់​ចៅម៉ែ ហាក់​ខុសកាន់​តែឆ្ងាយនោះ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ទោះ​ជា​បែប​នេះក្ដី​ យើង​មិន​ហ៊ាន​សន្និដ្ឋាន​ថា ការ​ទស្សន៍ទាយ​របស់​ចៅ​ម៉ែ​ខុស​​​១០០​ភាគរយ​នោះ​ដែរ​ ព្រោះ​មិន​ទាន់​ដល់​ទី​បញ្ចប់​នៅឡើយ អ្វីៗ​ក៏​អាច​ប្រែប្រួល​គ្រប់ពេលវេលាដែរ រឿងអ្វីក៏អាចកើតមានដែរ ឲ្យតែ​មនុស្ស​ផ្លាស់ប្ដូរ​ការគិតរបស់​គេ​នោះ៕ សូម​ទស្សនាវីដេអូខាងក្រោមនេះ ៖ ​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​



Related posts

Leave a Comment