ក្មេង​ល្ហក់! ឃើញ​គូ​ដណ្ដឹង លោក​ឌួង ឆាយ ស្រស់ស្អាត ដល់​ស៊ើប​មើល​ទើប​ដឹង​ថា ឆ្នាំ​នេះ មាន​អាយុ​ត្រឹម​តែ…

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

លោកអ្នក បាន​ជ្រាប​រួច​មក​ហើយ​ថា លោក​ឌួង ឆាយ បាន​លែងលះ​ជា​ផ្លូវការ​ជាមួយ​អ្នកនាង ដេ​ត ម៉ាលី​ណា កាលពី​អំឡុង​ចុង​ឆ្នាំ​២០២០ ដោយ​បន្សល់ទុក​នូវ​កូនប្រុស​ស្រី​ចំនួន​៣​នាក់ កំពុង​រស់នៅ​ក្រោម​ការ​មើលថែ​របស់​អតីត​ភរិយា​នោះ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ក្រោយពី​ប្រកាស​លែងលះ​ជាមួយ​ភរិយា​ដាច់ស្រេច កាលពី​អំឡុង​ចុង​ឆ្នាំ​២០២០ លោក​ឌួង ឆាយ បាន​រក្សាខ្លួន​ឲ្យ​នៅ​ទំនេរ​ជាច្រើន​ឆ្នាំ​ហើយ​ដែរ តែពេល​នេះ​ បាន​ធ្វើ​ឲ្យ​អ្នកគាំទ្រ មានការ​ភ្ញាក់ផ្អើល​ជាខ្លាំង ក្រោយ​ដឹង​ថា ​លោក ​បាន​ភ្ជាប់​ពាក្យ​ជាមួយ​នារី​ដ៏​ស្រស់​ស្អាតម្នាក់។​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

លោក ឌួង ឆាយ និង​គ្រួសារ បានបង្ហាញ​វត្តមាន​ជាមួយនឹង​ក្រុមគ្រួសារ​ខាង​ស្រី ក្នុង​ពិធី​ភ្ជាប់ពាក្យ ឬ ពិធី​ពិសា​ស្លា​ដក់​កន្សែង នៅ​ថ្ងៃ​ទី​២៤ ខែ​មីនា ឆ្នាំ​២០២២​ម្សិលមិញ​។ ចំពោះ​កូនក្រមុំ មានឈ្មោះ ហ៊ ម៉ី​លី ត្រូវជា​សាច់ញាតិ​ខាង​ប្អូនថ្លៃ​របស់​លោក​តែម្ដង។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ក្រោយពី​ឃើញ​ទិដ្ឋភាព​នៃ​ពិធី​ភ្ជាប់​ពាក្យ​របស់​លោក​ឌួង ឆាយ រួចមក ក្រៅពី​ការ​បង្ហាញ​អារម្មណ៍​រំភើបជំនួស និង​អបអរសាទរ​នោះ អ្នក​គាំទ្រ​ជា​ច្រើន ក៏បាន​ចាប់​អារម្មណ៍​ទៅ​លើ​រូប​សម្រស់ ដ៏​ស្រស់​ស្អាត​របស់​អនាគត​ភរិយា​លោក​ឌួង ឆាយ ផងដែរ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ទោះ​យ៉ាងណា ភ្លាមៗ អ្នក​គាំទ្រមួយ​ចំនួន មិន​បាន​ដឹង​នោះទេ​ថា នារីម្នាក់ ដែលម្ដាយ​របស់លោកជាអ្នក​ជ្រើសរើសឲ្យនោះ មាន​អាយុប៉ុន្មាន។ តែ​ពេល​នេះ​ដឹង​ហើយ ដោយរូបនាង ទើបតែ​មានអាយុ១៨ឆ្នាំប៉ុណ្ណោះ។ នេះ​បើ​យោង​តាមរូបថត នៃ​ពិធី​ខួបកំណើត​របស់​នាង​ ដែល​ធ្វើឡើងកាលពីដើម​ខែមករា កន្លងទៅ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ងាក​មក​លោក ឌួង ឆាយ ​វិញ រហូត​មក​ដល់​ព្រឹក​ថ្ងៃ​ទី​២៥ ខែ​មីនា ឆ្នាំ​២០២២​នេះ​ ​នៅ​លើ​គណនី​ហ្វេសប៊ុក​ផេក​ផ្លូវការ​របស់​ខ្លួន មិន​ទាន់​ឃើញ​មាន​បង្ហោះ​សារ ក៏ដូចជា​រូបភាព​ផ្សេងៗ ក្នុង​ពិធី​ភ្ជាប់​ពាក្យ​នោះ​នៅឡើយ​ទេ៕

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

Related posts

Leave a Comment