មានន័យណាស់​! យុវជន ​តាំង គឹម​ឡេង ចុះទៅ​សុំទោស​ដល់​លោកគ្រូ ព្រហ្ម ម៉ាញ ដល់​មន្ទីរពេទ្យ ខណៈ​លោកគ្រូ បង្ហាញ​បំណង​ថា ​មុន​អស់​ជីវិត​ទៅ…(មានវីដេអូ)

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

កាលពី​ល្ងាច​ថ្ងៃ​ទី​២៤ ខែ​មីនា ឆ្នាំ​២០២២​នេះ មានការ​ចែករំលែក​ព្រោងព្រាត​ថា លោកគ្រូ ព្រហ្ម ម៉ាញ បាន​ទទួល​មរណភាព ធ្វើ​ឲ្យ​មហាជន​មានការ​ចាប់អារម្មណ៍ និង​បង្ហាញ​ការ​សោកស្ដាយ​ជា​ពន់ពេក​។​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ទោះយ៉ាងណា នេះ​មិនមែនជា​ដំណឹង​ពិត​ឡើយ​។ ផ្ទុយទៅវិញ ថ្ងៃនេះ លោកគ្រូ ព្រហ្ម​ម៉ាញ មាន​ស្ថានភាព​សុខភាព​ល្អ​ប្រសើរ​ជាង​ថ្ងៃ​មុន​ៗ​ទៅទៀត ដោយ​អាច​ដើរចូល​បន្ទប់​ទឹកបាន អង្គុយ​បាន ញុំា​បាន​។ នេះ​បើ​តាម​ការ​បញ្ជាក់​របស់​អ្នកនាង កា ឆ​យ ដែល​យកចិត្តទុកដាក់​សួរសុខទុក្ខ យកអាសា​លោកគ្រូ ព្រហ្ម​ម៉ាញ តាំងពី​ឈឺ​ថ្ងៃ​ដំបូង​មក​នោះ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​ជុំវិញ​រឿងនេះ​ដែរ ក៏មាន​អ្នកសិល្បៈ​មួយចំនួនទៀត ធ្វើការ​បញ្ជាក់​ពី​ភាព នៅ​រស់រានមានជីវិត និង​ស្ថានភាព សុខភាព​លោកគ្រូ ព្រហ្ម​ម៉ាញ ផងដែរ ដើម្បី​បន្សាប​ព័ត៌មាន​មិន​ពិត ដែល​ធ្វើ​ឲ្យ​មហាជន​មានការ​យល់ច្រឡំ ថា​ជា​រឿង​ពិត​នោះ​។​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ងាក​មក យុវជន តាំង គឹម​ឡេង ដែល​បាន​រួម​ចំណែក​ផ្សព្វផ្សាយ​ព័ត៌មាន​មិន​ពិត​ដែរ​នោះ បាន​ចុះទៅ​ធ្វើការ​សុំទោស​លោកគ្រូ​ដល់​មន្ទីរពេទ្យ ហើយ​ជា​ការ​ឆ្លើយតប លោកគ្រូ ព្រហ្ម ម៉ាញ បាន​លើក​ឡើង​ថា «យើង​កែ​វិញ​ទៅ មនុស្សយើង​អាច​កែ​បាន​តើ​»។​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

បន្ថែម​លើ​នេះ លោកគ្រូ ព្រហ្ម ម៉ាញ បាន​ផ្ដាំផ្ញើ​ថា «​ខ្ញុំ​អត់​ទាន់​អី​ទេ ហើយ​នៅតែ​មានគំនិត​ថា បម្រើ​ការងារ បង្ហាត់បង្រៀន​ក្មេងៗ​ជំនាន់​ក្រោយ​ឲ្យ​ចេះ​ខាង​ផ្នែក​អា​យ៉ៃ​ហ្នឹង ដោយសារ​វា​តិច​ណាស់ អញ្ចឹង​គួរតែ​ជួយ​អភិរក្ស ហើយ​និយាយ​ទៅ​មួយ​អាស៊ី​នេះ មានតែ​ខ្មែរ​យើង​ទេ ដែល​មាន​អា​យ៉ៃ​ហ្នឹង​នោះ​….»​។​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

លោកគ្រូ​បន្ត​ថា «​ខ្ញុំ​ក៏​មាន​បំណង​ថា មុននឹង​អស់​ជីវិត​ទៅ ខ្ញុំ​នឹង បង្រៀន ឥឡូវនេះ​ខ្ញុំ បង្រៀន​បាន ១​ឆ្នាំមុន បាន​រៀបចំ​ប្រឡង​ឲ្យ​ដឹង​ស្នាដៃ​កូនសិស្ស​ហើយ​ទៅជា​កូ​វីដ​ហ្នឹង យើង​ត្រូវ​រក្សា​គំលាត​ហ្នឹង អស់​មួយ​ឆ្នាំ ហើយ​ឥឡូវនេះ បាន​ធ្វើ​សាលា​ថ្មី ហើយ​បង្រៀន​ជាថ្មី តាំងពី​ថ្ងៃ​ទី​៥ ខែ​១ ឆ្នាំ​២០២២…»​។​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

សូម​បញ្ជាក់​ថា លោកគ្រូ ព្រហ្ម ម៉ាញ ជា​សិល្បករ​អា​យ៉ៃ​ដ៏​ឆ្នើម ដែល​បាន​បូជា​ស្ទើរ​ពាក់កណ្ដាល​ជីវិត​ក្នុង​ទម្រង់​សិល្បៈ​ដ៏​កម្រ​មួយ​នេះ​។ រហូតមកដល់​ពេលនេះ នៅ​មិន​ទាន់​មាន​សិល្បករ​ផ្នែក​អា​យ៉ៃ​រូប​ណា​អាច​​មាន​សមត្ថភាព​ដូច​លោកគ្រូ ព្រហ្ម ម៉ាញ ឡើយ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ដោយសារតែ​ទឹកចិត្ត​ស្រឡាញ់​ទម្រង់​សិល្បៈ​កេរដំណែល​ដូនតា​មួយ​នេះ លោកគ្រូ​ក៏បាន​បើក​ថ្នាក់​បង្រៀន​អា​យ៉ៃ​ដោយ​មិន​យក​ប្រាក់ ដល់​អ្នក​ជំនាន់​ក្រោយ​ទៀត​ផង៕ សូមទស្សនាវីដេអូ ទាំងស្រុងខាងក្រោមនេះ ៖

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​


Related posts

Leave a Comment