រាជធានីភ្នំពេញ៖ ករណីឆ្លងនៅក្នុងប្រទេសកម្ពុជា ហាក់មិនទាន់ស្រាកស្រាន្តថមថយនៅឡើយ ទាំងនៅក្នុងរាជធានីភ្នំពេញ និងតាមខេត្តមួយចំនួន នៅទូទាំងប្រទេស ដែលក្នុងនោះចំនួនទាំងអ្នកឆ្លង និងអ្នកស្លាប់ដោយសារវីរុសកូវីដ១៩ ក៏មានការកើនឡើងគួរឱ្យបារម្ភផងដែរ។
ពិតណាស់ ជាមួយនឹងការរកឃើញតួលេខឆ្លងជារៀងរាល់ថ្ងៃបែបនេះ បានធ្វើឱ្យក្រុមកងទ័ពអាវស ពោលគឺក្រុមគ្រូពេទ្យជាច្រើន បានលះបង់ទាំង
កម្លាំងកាយចិត្តធ្វើការហូរញើសស្រោចជោគប្រាណ លះបង់ចោលការក្តីសុខខ្លួនឯងជាមួយគ្រួសារ ដើម្បីបំពេញភារកិច្ចរៀងខ្លួនយ៉ាងសកម្មជូនជាតិមិន
មាតុភូមិ យ៉ាងសស្រាក់សស្រាំ ដោយគ្មានពាក្យត្អូញត្អែនោះទេ ក្នុងគោលបំណងដើម្បីឱ្យប្រទេសកម្ពុជា បានជៀសផុតពីជំងឺរាតត្បាតសាកលកូវីដ១៩ បោសវាសជៀសឆ្ងាយពីប្រទេសកម្ពុជា។
កាលពីប៉ុន្មានថ្ងៃមុននេះ មានទំព័រហ្វេសប៊ុកមួយមានឈ្មោះថា រិន ភារុណ ដែលជាកងទ័ពអាវសប្រយុទ្ធជួរមុខជាមួយវីរុសកំណើចកូវីដ១៩ បានបង្ហោះ
រូបភាពអមជាមួយសារមួយពោរពេញដោយមោះមុតហានក្លានឥតងាករេ ថ្វីបើលោកគ្រូពេទ្យនឿយហត់យ៉ាងណា ក៏នៅតែស៊ូដើម្បីប្រទេសជាតិ និងប្រជាជនកម្ពុជា។
ក្នុងនោះ លោកគ្រូពេទ្យ រិន ភារុណ បានមានប្រសាសន៍ដូច្នេះថា៖
ជីវិតខ្ញុំជូនជាតិហើយ ថយក្រោយទេ មិនស្តាយក្រោយទេ ខ្ញុំដើរលើផ្លូវមួយនេះដើម្បីបងប្អូន…. បងប្អូនត្រូវចេះថែសុខភាពផង។ – រិន ភារុណ
ក្រោយពីបានអានសាររបស់លោកគ្រូពេទ្យ មានមហាជនជាច្រើន រំភើបស្រក់ទឹកមិនដឹងខ្លួន និងសម្តែងអំណរគុណជាខ្លាំង ចំពោះពលីកម្មរបស់លោកគ្រូពេទ្យ ចំពោះជាតិមាតុភូមិ ជាពិសេសប្រជាជនកម្ពុជាតែម្តង៕
ប្រភពពីkhmerload
ដេីម្បីកាន់តែជ្រាបច្បាស់សូមទស្សនារូបភាពខាងក្រោមទាំងអស់គ្នា៖