ពោះម៉ាយយូរហើយ! ស្ងាត់ៗ ឌួង ឆាយ ភ្ជាប់​ពាក្យ​ជាមួយ​នារី​ដ៏​ស្រស់​ស្អាត​ម្នាក់ ត្រូវជា​…(​មាន​វីដេអូ​)

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

លោកអ្នក បាន​ជ្រាប​រួច​មក​ហើយ​ថា លោក​ឌួង ឆាយ បាន​លែងលះ​ជា​ផ្លូវការ​ជាមួយ​អ្នកនាង ដេ​ត ម៉ាលី​ណា កាលពី​អំឡុង​ចុង​ឆ្នាំ​២០២០ ដោយ​បន្សល់ទុក​នូវ​កូនប្រុស​ស្រី​ចំនួន​៣​នាក់ កំពុង​រស់នៅ​ក្រោម​ការ​មើលថែ​របស់​អតីត​ភរិយា​នោះ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ក្រោយពី​ប្រកាស​លែងលះ​ជាមួយ​ភរិយា​ដាច់ស្រេច កាលពី​អំឡុង​ចុងឆ្នាំ​២០២០ លោក​បាន​រក្សាខ្លួន​ឲ្យ​នៅ​ទំនេរ​ជាច្រើន​ឆ្នាំ​ហើយ​ដែរ តែ​ពេលនេះ បានធ្វើ​ឲ្យ​អ្នកគាំទ្រ មានការ​ភ្ញាក់ផ្អើល​ជាខ្លាំង ក្រោយ​ដឹងថា ​លោក ​បាន​ភ្ជាប់​ពាក្យ​ជាមួយ​នារី​ដ៏​ស្រស់ស្អាតម្នាក់។​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

លោក ឌួង ឆាយ និង​គ្រួសារ បានបង្ហាញ​វត្តមាន​ជាមួយនឹង​ក្រុមគ្រួសារ​ខាង​ស្រី ក្នុង​ពិធី​ភ្ជាប់ពាក្យ ឬ ពិធី​ពិសា​ស្លា​ដក់​កន្សែង នៅ​ថ្ងៃទី​២៤ ខែមីនា ឆ្នាំ​២០២២​នេះ​។ ចំពោះ​កូនក្រមុំ មានឈ្មោះ ហ៊ ម៉ី​លី ត្រូវជា​សាច់ញាតិ​ខាង​ប្អូនថ្លៃ​របស់លោក​តែម្ដង​។​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​ទោះជា​យ៉ាងណា សម្រាប់​នៅលើ​គណនី​ហ្វេ​ស​ប៊ុ​ក លោក ឌួង​ឆាយ រហូតដល់​រសៀល​ថ្ងៃទី​២៤ ខែមីនា ឆ្នាំ​២០២២​នេះ មិនទាន់​ឃើញ​មាន​បង្ហោះ​សារ ក៏ដូចជា​រូបភាព​ផ្សេងៗ ក្នុង​ពិធី​ភ្ជាប់ពាក្យ​នោះ​នៅឡើយ​ទេ​។ តែ​នេះ​ជា​ដំណឹង​ដ៏​រីករាយ​មួយ​សម្រាប់​អ្នកគាំទ្រ​៕ សូម​ទស្សនា​វីដេអូ ខាងក្រោម​នេះ ៖

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​


Related posts

Leave a Comment