ក្ដៅចិត្តណាស់! យក​រូបថត​ថ្ងៃ​រៀប​ការ ទៅ​កែ​លេង​សោះ​ គេ​រិះគន់​ព្រាត​, កូន​​កំលោះ ទ្រាំ​មិនបាន ឆ្លើយតប​ផាំង​ៗ​ថា​…

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

កាលពីពេល​ថ្មីៗ​កន្លងទៅនេះ រូបថត​នៃ​ពិធីមង្គលការ​មួយ ដោយ​ឃើញ​ខាង​ស្រី​មាន​វ័យក្មេង ខាង​ប្រុស​មាន​វ័យ​ចំណាស់ ត្រូវ​បាន​គេ​ចែករំលែក​តាម​បណ្ដាញ​សង្គម​ហ្វេ​ស​ប៊ុ​ក ទទួលបាន​ការចាប់អារម្មណ៍​ជាខ្លាំង​។​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

តាម​រូបថត​, ពិធីមង្គលការ​នេះ ធ្វើឡើង កាលពី​ថ្ងៃទី​២២ ខែមករា ឆ្នាំ​២០២២ ដោយ​ខាង​ស្រី​មាន​នាម គីម​ហៀក និង​ខាង​ប្រុស​នាម កាន់ ម៉ា​ណែ​ត​។ តាមពិត​ទៅ​រូបថត ដែល​គេ​ចែករំលែក​នោះ ជា​រូបថត​កែកុន​ប៉ុណ្ណោះ ដោយ​ខាង​ប្រុស ត្រូវ​បាន​​​កែ​ឲ្យ​ក្លាយ​ជា​វ័យ​ចំណាស់ ខណៈ​ខាង​ស្រី​រក្សា​ភាព​ក្មេង​ដដែល ទើប​បណ្ដាល​ឲ្យ​មានការ​យល់​ច្រឡំ រហូត​អ្នកខ្លះ​រិះគន់​ឥត​សំចៃ​មាត់​​តែម្ដង។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ងាក​មក​ខាង​ប្រុស ដោយ​ឃើញ​មានការ​ចាប់អារម្មណ៍ និង​រិះគន់​ច្រើន​បែបនេះ ក៏បាន​បង្ហោះ​រូបថត​ដើម និង​រូបថត​កែកុន ភ្ជាប់​ជាមួយ​ខ្លឹមសារ​បកស្រាយ​ទាំង​ក្ដៅ​ចិត្ត​ តាមរយៈ​គណនី​ហ្វេ​ស​ប៊ុ​របស់​ខ្លួន។ ក្នុង​នោះ ​បុរស​ជា​ប្ដី​ថ្មោងថ្មី​ខាងលើ ​ក៏បាន​ធ្វើការ​សុំទោស​ទៅកាន់​ភរិយា​របស់​ខ្លួន​ចំពោះ​កំហុស​​អចេតនា​​​មួយ​នេះ​ផង​ដែរ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ខាង​កូនប្រុស ប្រើប្រាស់​គណនី​ហ្វេ​ស​ប៊ុ​ក​ឈ្មោះ​«Kan Manet» បាន​បកស្រាយ និង​ឆ្លើយតប​នឹង​ការរិះគន់​ដូច្នេះ​ថា សូម​បញ្ឈប់​ រាល់​ការ​ខំ​មិន​ពាក្យ​មិន​សមគួរ និង​ខ្វះ​ក្រមសីលធម៌ របស់​ជន​អគតិ​មួយ​ចំនួន​ផង វា​គ្រាន់តែ​ជា​ការ​កាត់ត​លេងសើច​តែប៉ុណ្ណោះ មិន​ដឹង​ថា​ ពួក​អត់​ខួរ មួយ​ចំនួន គិត​បែប​លក្ខណៈ មើលងាយ អ៊ីចឹង​ទេ សុំ​ខ្លាច​ហើយ ប្រជាជន​ខ្មែរ​មួយ​ចំនួន​គឺ អ៊ីចឹង។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ប្រភព ​បន្ត​ថា ​ចំណែក​ឯ​អ្នក​ពូកែ​ទើស ទើស​អត់​បើកភ្នែក ទើស​អត់​យក​ខួរ​មក​គិត គ្មាន​សតិ គ្រាន់តែ​រូបថត ប៉ុណ្ណឹង អ្នកឯង​ចេញ​មក​ជេរ​គេ មើលងាយ​គេ វាយតម្លៃ​គេ ត្រឹម​រូបថត​មួយ​សន្លឹក Edit មនុស្ស​យើង​ក្នុង​ខួរ អត់​ចេះ​គិត​រឿង​ល្អៗ សោះ មានតែ​ខួរ ដែល​ពោ​ពេញ​ដោយ​អាចម៍ ហើយក៏​សុំទោស​ប្រពន្ធ​សម្លាញ់ សម្រាប់​កំហុស​អ​ចេតនា​មួយ​នេះ Ahh Heak៕​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

Related posts

Leave a Comment