ដូចការសង្ស័យមែន? ទីបំផុត Por និងRobert ​ចូល​ខ្លួន​មក​កាន់​ប៉ុស្តិ៍​ប៉ូលិស​​ ទាំង​ស្លៀក​ខោ​អាវ​ស ថែម​ទាំង…​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

តារា​ស្រី​Tangmo បាន​ធ្លាក់​ចូល​ទន្លេ​ចៅ​ប្រា​យ៉ា​ កាលពី​យប់​ថ្ងៃ​ទី​២៤ កុម្ភៈ ខណៈ​កំពុង​ជិះ​លើ​ទូក​ល្បឿន​លឿន​ជាមួយ​អ្នក​រួម​ដំណើរ​៥​នាក់​ផ្សេងទៀត​នោះ។ សាកស.ព​របស់​នាង ​ត្រូវបាន​គេ​រកឃើញ​ពីរ​ថ្ងៃ​ក្រោយមក​នៅ​មិន​ឆ្ងាយ​ប៉ុន្មាន​ពី​កន្លែង​ដែល​ឧប្បត្តិហេតុ​កើតឡើង​នៅ​ជិត​ផែ Pibul 1 ក្នុង​ខេត្ត Nonthaburi។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

មនុស្សទាំង៥នាក់នៅលើទូកថ្ងៃ​កើតហេតុនោះ រួមមាន Tanupat “Por” Lerttaweewit, Phaiboon “Robert” Trikanjananun, Idsarin “Gatick” Juthasuksawat ដែលជាអ្នកគ្រប់គ្រងផ្ទាល់Tangmo , Wisapat “Sand” Manomairat និង Nitas “Job” Kiratisoothisathorn។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ក្នុងចំណោមពួកគេ ប៉ូលិស​ បាន​ចោទប្រកាន់​លើ​លោក Tanupat ដែល​ជា​ម្ចាស់​ទូក និង​លោក Phaiboon ដែលជា​អ្នកបើកបរ ពីបទ​ធ្វេសប្រហែស​ឈានទៅដល់​ការស្លា.ប់​។​ ទោះយ៉ាងណា ពេលនេះ ពួកគេ បានបួសបែបព្រាហ្មណ៍រួចរាល់ជាផ្លូវការ ក្នុងន័យឧទ្ទិសបុណ្យកុសលឱ្យដល់តារាសម្តែងស្រី Tangmo នាកន្លែងប្រតិបត្តិធម៌មួយកន្លែងនាខេត្តរ៉ាឆៈបុរី ជាសាខារបស់ថាម៉ៃ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ពួកគេ បានបួសបែបព្រាហ្មណ៍កាលពីថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២២កន្លងទៅនេះ បន្ទាប់ពីខាងវត្តបដិសេធ មិនឲ្យពួកគេបួសតាមបែបពុទ្ធសាសនានោះ ដោយសារតែ ពួកគេត្រូវបានចាត់ចូលនៅក្នុងច្បាប់របស់មន្ទីរពុទ្ធសាសនា ជាជន ដែលកំពុងមានសំណុំក្តីព្រហ្មទណ្ឌជាប់ខ្លួន។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ដោយឡែក នៅវេលាម៉ោង១និង៣០នាទីរសៀល ថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២២​​ លោកPor និង លោកRobert ត្រូវបានគេប្រទះឃើញចូលខ្លួនមកផ្តល់ចម្លើយនៅប៉ុស្តិ៍នគរបាល Nonthaburi បន្ទាប់ពីបានបួសជាព្រាហ្មណ៍នៅវត្តថាម៉ៃ កាលពីពេលកន្លងទៅរួចមក។ នេះបើយោងតាមព័ត៌មាន TVpool របស់ថៃ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

អ្នកទាំងពីរ បានធ្វើដំណើរពីវត្តថាម៉ៃ ចូលមកប្រគល់ខ្លួន និងផ្តល់ចម្លើយទៅកាន់ប៉ូលីសNonthaburi ទាំងស្លៀកខោអាវស និងមានប៉ូលិសនៅតាមហែហម ប៉ុន្តែពុំមានការផ្តល់បទសម្ភាសន៍ដល់អ្នកសារព័ត៌មានណាមួយឡើយ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ជាការគួរឲ្យកត់សម្គាល់ ក្រោយ បានឃើញហេតុការណ៍នេះ មានមហាជនជាច្រើន លើកឡើងថា ប្រាកដជាបុរសទាំងពីរនាក់នេះ មានជាប់ពាក់ព័ន្ធអ្វីជាមួយនឹងការស្លា.ប់របស់Tangmo ហើយ ទើបមានការកោះហៅទាំងតក់ក្រហល់យ៉ាងណានេះ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ទោះជាយ៉ាងណាក៏ដោយ គេនៅតែទទូចឲ្យស្វែងរកជនល្មើស ដែលជាដើមចងធ្វើឲ្យTangmo ស្លា.ប់មកដាក់ទោសឲ្យខានតែបាន ស្របពេលដែលសមត្ថកិច្ចនៅមិនទាន់ប្រកាសបិទបញ្ចប់រឿងក្តីមួយនេះនៅឡើយនោះ៕

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

Related posts

Leave a Comment