កំប្លែង វ៉ាន់ នីឡា ចូលរោងការរួចហើយ នៅឡើយនាយ ចឹម មិនដឹងពេលណា​ ខណៈ​ដែល​….

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

តារាកំប្លែងវ័យក្មេង វ៉ាន់ នីឡា បានរកឃើញគូអនាគតជាផ្លូវការហើយ ដោយរៀបមង្គលការយ៉ាងអធិកអធមកាលពីថ្ងៃសៅរ៍ចុងសប្ដាហ៍កន្លងទៅនេះ និងមានការផ្ដល់កិត្តិយសចូលរួមពីសំណាក់ភ្ញៀវកិត្តិយសយ៉ាងច្រើនកុះករ ទាំងសិល្បករ និងអ្នកជំនួញល្បីៗមួយចំនួន។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ខណៈមង្គលការរបស់ វ៉ាន់ នីឡា បានប្រព្រឹត្តទៅរួចរាល់ហើយនោះ ក៏ចាប់ផ្ដើមមានការលើកឡើងជាសំណួរថា ពេលណាទើបដល់វេននាយ ចឺម វិញម្ដង? ព្រោះនាយ ចឺម ធ្លាប់ជាដៃគូសម្ដែងកំប្លែងយ៉ាងសក្ដិសម ដែលពួកគេបានធំលូតលាស់ជាមួយគ្នា រហូតធ្លាប់មានការយល់ច្រឡំថា តារាចម្រៀងប្រចាំផលិតកម្ម សាន់ដេ រូបនេះធ្លាប់លួចស្នេហ៍កូនស្រីមេកើយរបស់ខ្លួនទៀតផង។ ទោះបីជាយ៉ាងណា ដំណឹងនេះត្រូវបានច្រានចោលដោយសាមីខ្លួននាយ ចឺម ដោយរូបគេអះអាងថា ទំនាក់ទំនងរវាងរូបគេ និងតារាកំប្លែង វ៉ាន់ នីឡា ត្រឹមជាដៃគូសម្ដែង មិនមែនជាចំណងស្នេហ៍ ដោយបានចាត់ទុកដូចជាប្អូនស្រីដូច្នេះដែរ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

តារាចម្រៀងនាយ ចឺម ដែលជាអតីតដៃគូកំប្លែងយ៉ាងសក្ដិសម ហាក់មិនទាន់មានដំណឹងប្រាកដប្រជារឿងរៀបមង្គលការនៅឡើយទេ ដោយបន្តផ្លាស់ប្ដូរសង្សារពីម្នាក់ទៅម្នាក់។ ជាក់ស្ដែង នៅថ្ងៃមង្គលការរបស់អតីតដៃគូកំប្លែងអ្នកនាង វ៉ាន់ នីឡា កាលពីចុងសប្ដាហ៍កន្លងទៅនេះ គេឃើញតារាចម្រៀងរូបនេះ បានបណ្ដើរគូស្នេហ៍ថ្មីយ៉ាងត្រសងចូលរួមមង្គលការនោះដោយបើកចំហរ ដូចទៅនឹងកម្មវិធីនានាកន្លងមកដែរ ទោះបីជាគេសង្កេតឃើញភាគីខាងស្រីឧស្សាហ៍បង្ហោះសារអន់ចិត្តជាញឹកញាប់យ៉ាងណាក៏ដោយ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

មានមហាជនជាច្រើនចង់ឃើញនាយ ចឹម ដែលអតីតដៃគូសម្តែងដែលលូតលាស់ដំណាលគ្នាជាមួយ នីឡា ដឹកដៃគូស្នេហ៍របស់ខ្លួនចូលរោងកាឆាប់ៗនឹងគេដែរ។ ម្យ៉ាងទៀត ដោយសារកន្លងមកនាយ ចឹម តែងតែជួបស្នេហាមិនសមប្រកបម្តងជាពីដងមកហើយ។ ព្រោះ នាយចឺម ដែលធ្លាប់តែមានឈ្មោះជាបុរសសម្បូរស្នេហ៍ល្បីថា ញ៉ែមិនរើសមុខនោះ ពេលនេះបាន និងកំពុងធ្លាក់ក្នុងអន្លង់ស្នេហ៍របស់តារាសម្តែង ដែលជាអ្នកមេម៉ាយរូបស្រស់កូនមួយ ទំនងជាចំណងស្នេហ៍ច្បាស់លាស់។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ដែលអាចសន្និដ្ឋានថា ច្បាស់លាស់ ក៏ដោយសារតែអ្នកទាំងពីរ ទោះបីជាមិនទាន់បានចូលរោងការពិតមែន ប៉ុន្តែពួកគេបានសម្រេចចិត្តទិញផ្ទះវីឡាដ៏ធំស្កឹមស្កៃជាទ្រនំស្នេហ៍រួមគ្នាទៅហើយ ដែលខុសពីចំណងស្នេហ៍រវាងនាយ ចឺម និងនារីមុន ភាគច្រើនជាស្នេហាបែបភ្លើងចំបើង និងមិនច្បាស់លាស់៕

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

Related posts

Leave a Comment