ភ្ញាក់ខ្លួនហើយ! ធ្លាក់ខ្លួន​ឈឺ​ចូល​វះកាត់, សុន ស្រី​ពេជ្រ ត្អូញត្អែរ​ថា…

តារា​ចម្រៀង​អ្នកនាង សុន ស្រី​ពេជ្រ កាលពីពេល​ថ្មីៗ​​កន្លងទៅ​នេះ​ បាន​ប្រកាស​ពី​ការធ្លាក់​ខ្លួន​ឈឺ​ធ្ងន់​ ត្រូវ​ចូល​សង្គ្រោះ​នៅ​មន្ទីរពេទ្យ ​ធ្វើឲ្យ​អ្នកគាំទ្រ​នាង​មួយចំនួន​ស​ម្តែង​ការព្រួយបារម្ភ​ និង​ជូនពរ​ឲ្យ​ឆាប់​ជាសះស្បើយ​គ្រប់​គ្នា។

បើតាម​ការបញ្ជាក់​ឲ្យ​ដឹង​ តារា​ចម្រៀង​សំឡេង​មនោសញ្ចេតនា សុន ស្រី​ពេជ្រ មិន​ត្រឹម​តែ​មាន​ជំងឺ​ហើយ​ត្រូវ​សម្រាក​ព្យាបាល​នៅ​ពេទ្យ​ប៉ុណ្ណោះ​ទេ ​គឺ​អ្នក នាង​ថែមទាំង​តម្រូវ​ឲ្យ​មានការ​វះកាត់​បន្ទាន់​ទៀត​ផង​។​ ប៉ុន្តែ​គេ​មិន​បញ្ជាក់​ទេ​ ​អាការ​:​ជំងឺ​របស់ សុន ស្រី​ពេជ្រ ធ្វើទុក្ខ​យ៉ាង​ម៉េច​នោះ​ឡើយ​។​

​ចំណែក​សាមីខ្លួន​អ្នកនាង សុន ស្រី​ពេជ្រ គេ​ឃើញ​បង្ហោះ​នៅ​លើ​គណនី​ហ្វេ​ស​ប៊ុ​ក​ផ្ទាល់ខ្លួន​ដោយ​ថ្ងៃ​ដំបូ​ង​ឡើយ​បាន​លើកឡើងថា ​អ្នក​ម្តាយ​របស់​កូន​អើយ​ឮសូរ​កូន​វះកាត់​ម៉ែ​ផ្ញើ​ខ្សែក​តាម​រយ​:​បងស្រី​ឲ្យ​ទៅ​លក់​ខ្លាច​កូន​ខ្វះ​លុយ​អោយ​ពេទ្យ​។​ ទឹកចិត្ត​ម្តាយ​តែ​កូន​មិន​យក​ទៅលក់​ទេ ​ម៉ែ​ទុក​ចុះ​ព្រោះ​កូន​បា ន​ទិញ​ជូន​ម៉ែ​ហើយ​ស្រលាញ់​ម៉ែ​អាណិត​ម៉ែ​។​

​បន្ថែម​ពីនេះ ​អ្នកនាង សុន ស្រី​ពេជ្រ កាលពី​ម្សិល​មិញ​ បាន​បន្ត​ទ​ម្លាយ​សារ​ខ្លី​ហាក់​មិន​សប្បាយចិត្ត​និង​ត្អូញត្អែរ​ថា​ ពេល​ដែលមាន​បញ្ហា​ទើប​រកឃើញ​អ្នក​ស្រលាញ់​យើង​ពិតប្រាកដ សេដ​ម៉ា​ទំហឹង​ម៉​ង​។

ទោះយ៉ាងណា ពេលនេះ សុន ស្រីពេជ្រ បានចេញពីមន្ទីរពេទ្យហើយ ហើយមុនចាកចេញកាលពីពេលថ្មីៗនេះ បានបង្ហោះសារថា «ខាតអស់3រោងហើយ ហ៊ឺម…..នៅក្នុងពេទ្យ4យប់5ថ្ងៃហើយប្រាប់ពេទ្យថា ចេញថ្ងៃហ្នឹងព្រោះមានកម្លាំង និងរបួសអន់ឈឺច្រើនហើយ តែពេទ្យថាស្អែកបានចេញទៅផ្ទះបាន យល់អារម្មណ៍នៅកន្លែងដែលយើងអត់ចង់នៅត្រឹមមួយថ្ងៃដូចនៅមួយខែទេ សំខាន់ស៊ីដេក ដេកស៊ី វ៉ល់ៗ»៕​

Related posts

Leave a Comment