សរសើរទឹកចិត្ត! ពេល​លោក​គ្រូ ព្រហ្ម ម៉ាញ ធ្លាក់​ខ្លួន​ឈឺ​ កា ឆយ​ មិន​អាច​ជួយ​អី​បាន ​​ពេល​នេះ ទើប​ដឹង​ថា​ សិល្បៈ​…

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

កាលពី​យប់​ថ្ងៃ​ទី​១៩ ខែ​មីនា ឆ្នាំ​២០២២​កន្លង​ទៅ​នេះ មហាជន​មានការ​ភ្ញាក់ផ្អើល​ជា​ខ្លាំង ក្រោយពី​ទទួល​ដំណឹង​ថា សិល្បករ​ផ្នែក​អា​យ៉ៃ​ជើងចាស់​លោកគ្រូ ព្រហ្ម ម៉ាញ បាន​ដួល​សន្លប់​ស្ដូកស្ដឹង​ដោយសារ​ជំងឺលើសឈាម ហើយ​ត្រូវ​បញ្ជូនទៅ​សង្គ្រោះបន្ទាន់​នោះ​។​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ទោះយ៉ាងណា​រហូត​មក​ដល់ពេលនេះ ស្ថានភាព​សុខភាព​របស់​លោក​គ្រូ បាន​ប្រសើរ​ខ្លះ​ហើយ ដោយ​អាច​ហូបបាយ​បាន ងើប​បាន តែ​ នៅ​វិលមុខ មិនទាន់​អាច​ដើរ​បាន​នៅឡើយ​ទេ​។ នេះ បើតាម​ការ​បញ្ជាក់​របស់​អ្នកនាង កា ឆាយ និង នាយ ព្រែក។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ចំពោះ​អ្នកនាង កា​ឆ​យ ទោះ​មិន​អាច​ជួយ​អ្វី​បាន តែ​តាំងពី​លោកគ្រូ​ព្រហ្ម​ ម៉ាញ ចូល​ពេទ្យ​មក អ្នកនាង​ តែ​យកអាសា សួរសុខទុក្ខ និង​ជូនដំណឹង​ដល់​មហាជន​ជា​ហូរហែ​តាមរយៈ​គណនី​ហ្វេ​ស​ប៊ុ​ក​របស់ខ្លួន​។ បន្ថែម​លើ​នេះ ក៏បាន​ពាំនាំ ថវិកា​កាកបាទក្រហម​ជូន​លោកគ្រូ​ទៀត​ផង។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

បង្ហោះ​ភ្ជាប់​ជាមួយ​រូបថត​ប្រគល់​លុយ​ជូន​ភរិយា​លោកគ្រូ ព្រហ្ម ម៉ាញ អ្នកនាង កា​ឆ​យ បាន​រៀបរាប់ថា «​ក្នុងនាម​ខ្ញុំ​ជា​សិល្បករ​ជំនួសមុខ​អោយ​លោកគ្រូ ព្រហ្ម ម៉ាញ នាង​ខ្ញុំ​សូម​ថ្លែង​អំណរ​អរគុណ​ដល់ សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធាន​កាកបាទ​ក្រហម​កម្ពុជា និង​លោកជំទាវ ម៉ែន នារី​សុ​ភ័​ក្រ តំណាង​ដ៏ ខ្ពង់ខ្ពស់ បានផ្តល់​ជា​អំណោយ​ដល់​លោកគ្រូ ព្រហ្ម ម៉ាញ

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​ក្នុងឱកាស​នេះ ​នាង​ខ្ញុំ​និង​ក្រុមគ្រួសារ​របស់​លោក​គ្រូ ព្រហ្ម ម៉ាញ សូម​បួងសួង​ដល់​វត្ថុ​ស័ក្ក​សិទ្ធ​ក្នុង​លោក តាម​ជួយ​បីបាច់​ថែរក្សា​សម្តេច និង​លោកជំទាវ ព្រមទាំង​បុត្រាបុត្រី សូមអោយ​មាន​សុខ​ភាពល្អ និង​សូម​ប្រសិទ្ធពរ បវរ​សួស្តី​មហាប្រសើរ និង​ពុទ្ធពរ​ទាំង​បួន​ប្រការ គឺ អាយុ វណ្ណៈ សុ​ខៈ ពលៈ ក៉ំ​បី​ឃ្លៀងឃ្លាត​ឡើយ 21/03/2022»​។​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​អ្នកនាង កា​ឆ​យ បានបញ្ជាក់​ទៀតថា «​ខ្ញុំ​មិនអាច​ជួយ​អ្វី​គាត់​បានទេ មានតែ​ទឹកចិត្ត​ការគោរព​និង​ស្រលាញ់​ដូច​ឪពុកម្តាយ​របស់ខ្ញុំ​ចឹ​ង ពេលនេះ​ទើប​ដឹង សិល្បៈ​ពេល​ដែល​អសត្តភាព ឬក៏​ចាស់​ទៅ ទើប​យើង​ដឹងថា តម្លៃ​សិល្បៈ​មាន​កម្រិត​ណា មានតែ​សាង​អំពើ​ល្អ

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​អរគុណ ដល់​សម្តេច និង​លោកជំទាវ​ខ្លាំង​ណាស់​ ដែល​លោក​ទាំងពីរ​តែងតែ​បារ​ម្មភ ​និង​មើល​ថែរក្សា​សិល្បៈ​គ្រប់ផ្នែក​ ទោះបី​លោក​រវល់​រឿង​ប្រទេស​ជាតី​ក៏ដោយ ក៏​លោក​មិន​ទុកអោយ​កូនចៅ​វេទនា​ឡើយ​»៕​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​


Related posts

Leave a Comment