អាណិតណាស់! ក្រោយ​ដួល​ សន្លប់, ពេល​នេះ ​លោក​​គ្រូ​ ព្រហ្ម ម៉ាញ អាច​​ហូបបាយ​បាន​ ហើយ​ឆ្លៀត​និយាយ​ប៉ុន្មាន​ម៉ាត់​ថា…(មាន​វីដេអូ)

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

លោកអ្នក បានជ្រាបរួច​មក​ហើយថា កាលពីយប់ថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២២កន្លងទៅនេះ សិល្បករ​ផ្នែក​អា​យ៉ៃ​ជើងចាស់​លោកគ្រូ ព្រហ្ម ម៉ាញ បាន​ដួល​សន្លប់​ស្ដូកស្ដឹង​ដោយសារ​ជំងឺលើសឈាម ហើយ​ត្រូវ​បញ្ជូនទៅ​សង្គ្រោះ​បន្ទាន់​នោះ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

នៅពេលនោះ តារា​កំប្លែង​អ្នកនាង កា​ឆ​យ បញ្ជាក់តាមរយៈ​សំណេរ​ហ្វេ​ស​ប៊ុ​ករបស់ខ្លួនថា « លោ​ពូ ព្រហ្ម ម៉ាញ លើសឈាម​សន្លប់ ឥឡូវ​នៅ​ពេទ្យ​សង្គ្រោះ​បន្ទន់ សូមអោយ​លោកពូ​ឆាប់​ជាណា​”​។ បន្ថែមលើនេះ កឆាយ បានបន្តទៀតថា «សូមកុំអោយគាត់កើតអីអោយសោះ គាត់ចាប់ផ្តើមឈឺក្បាល​រវើរវាយ​ អាណិត​មីងណាស់តែម្នាកឯង ព្រះអើយជួយ»។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ជាមួយគ្នានេះ អ្នកនាង កាឆយ បាន​សម្ដែង​ការ​អាណិត និង​សរសើរ​ចំពោះភរិយាលោក​ព្រហ្មម៉ាញថា «ឈ្មោះជាប្រពន្ធមិនដែលចោលប្ដីក្នុងគ្រាអាសន្នណាមួយឡើយ…!​ ជូនពរអ៊ំឆាប់ទទួលបានសុខភាពល្អឡើងវិញ​ ដោយសារ​មានអ្នកមើលថែទាំយ៉ាងពិសេសនៅជាប់ក្បែរជានិច្ច…!»។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ដោយឡែក នៅថ្ងៃទី២២ ខែមីនា ឆ្នាំ២០២២នេះ នាយព្រែក បានទៅសួរសុខទុក្ខ លោកព្រហ្មម៉ាញ និងបញ្ជាក់ពីស្ថានភាពសុខភាពលោកថា «ពេលនេះអ៊ំ ព្រហ្ម ម៉ាញ បានធូរស្រាលបន្ដិចហើយសំណាងណាស់ ដែលអ៊ំទប់ខ្លួនមិនអោយដួលនៅថ្ងៃនោះ កុំអីមិនដឹងថាយ៉ាងណាទេ»។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ដោយឡែក នៅក្នុងវីដេអូ នាយព្រែក បានរៀបរាប់ថា អ៊ំឥឡូវគាត់ពិសាបាយបាន អាចងើបបាន គ្រាន់តែដើរអត់ទាន់បាន នៅវិល។ ពេល នាយព្រែក កំពុងនិយាយរៀបរាប់នេះដែរ លោកគ្រូ ព្រហ្ម ម៉ាញ ក៏បាននិយាយថា នៅវិល ដើរអត់ទាន់បានទេ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

សូមបញ្ជាក់ថា លោកគ្រូ ព្រហ្ម ម៉ាញ ជា​សិល្បករ​អា​យ៉ៃ​ដ៏​ឆ្នើម ដែល​បាន​បូជា​ស្ទើរ​ពាក់កណ្ដាល​ជីវិត​ក្នុង​ទម្រង់​សិល្បៈ​ដ៏​កម្រ​មួយ​នេះ​។ រហូតមកដល់​ពេលនេះ នៅ​មិនទាន់មាន​សិល្បករ​ផ្នែក​អា​យ៉ៃ​រូប​ណា​អាចមាន​សមត្ថភាព​ដូច​លោកគ្រូ ព្រហ្ម ម៉ាញ ឡើយ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ដោយសារតែ​ទឹកចិត្ត​ស្រឡាញ់​ទម្រង់​សិល្បៈ​កេរដំណែល​ដូនតា​មួយ​នេះ លោកគ្រូ​ក៏បាន​បើក​ថ្នាក់​បង្រៀន​អា​យ៉ៃ​ដោយ​មិន​យក​ប្រាក់ ដល់​អ្នក​ជំនាន់​ក្រោយ​ទៀតផង​៕ ដើម្បី​កាន់តែ​ជ្រាបច្បាស់ សូម​ទស្សនាវីដេអូ ខាងក្រោមនេះ ៖ ​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​


Related posts

Leave a Comment