រាជធានីភ្នំពេញ ៖ បើទោះបីជាបច្ចុប្បន្នតារាចម្រៀងសាន់ដេលោក ខាន់ ជេមស៍ មានភាពល្បីល្បាញ និងមានកេរ្ដ៍ឈ្មោះបោះសំឡេង ហើយមានមុខជំនួញ
ជាច្រើនក្នុងដៃក៏ពិតមែន ប៉ុន្តែប្រហែលមានមនុស្សមិននាក់ច្រើនឡើយដែលបានដឹងពីប្រវត្តិតស៊ូជូរចត់របស់តារាចម្រៀងកម្សត់រូបនេះ ពោលគឺទំរាំមានបាន ខ្ពស់មុខ ខ្ពស់មាត់ ដូចសព្វថ្ងៃ ខាន់ ជេមស៍ បានចំណាយពេលវេលាជាង២៣ឆ្នាំ ដើម្បីកែប្រែខ្សែជីវិតដ៏អភព្វរបស់ខ្លួន ។
នេះបើតាមការបញ្ជាក់ពីម្ចាស់បទ «សម្រែកបេះដូងបងយំ» លោក ខាន់ ជេមស៍ បានឱ្យដឹងថា កាលពីឆ្នាំ 1998 លោកគឺជាកម្មករចុះទូកនៅប្រទេសថៃ ហើយនៅឆ្នាំ 2002 ជាអ្នកចំរៀងប្រចាំនៅបៀរហ្គាឌិន រហូតមកដល់ឆ្នាំ 2007 ទើបមានវាសនាបានក្លាយជាតារាចម្រៀងល្បី ។
គួរបញ្ជាក់ថា តារាចម្រៀងកូន៤លោក ខាន់ ជេមស៍ គឺជាតារាចម្រៀងមួយរូបដែលលេចអណ្ដែតចេញពីកម្មករចុះទូកនៅប្រទេសថៃ និងជាអ្នកច្រៀងតាមបៀរហ្គាឌិន ។
ប៉ុន្តែដោយមានការខិតខំប្រែងតស៊ូជម្នះឧបសគ្គរាប់មិនអស់ និងប្រើពេលវេលារបស់ខ្លួនស្ទើរ១/៣នៃជីវិតដើម្បីកែប្រែវាសនាអភព្វ រហូតក្លាយជាតារាល្បី និងជាសហក្រិនក្ដោបក្ដាប់ជំនួញណែនដៃនៅចន្លោះឆ្នាំ២០២០-២០២១នេះ ៕
ប្រភពពីតារាញូស៍
ដេីម្បីកាន់តែជ្រាបច្បាស់សូមទស្សនារូបភាពខាងក្រោមទាំងអស់គ្នា៖