ជម្រះ​មន្ទិល! ផ្អើល​រឿង​ស្បែក​ជើង​ ប្ដី​ វ៉ាន់ នីឡា ​តម្លៃ​៤​លាន​រៀល​​, សាមីខ្លួន ធុញ​ពេក ចេញ​បកស្រាយ​ ទើប​ភ្លឺ​ភ្នែក…(មាន​វីដេអូ)

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

លោកអ្នក បានជ្រាបរួចមកហើយថា កាលពី​ថ្ងៃ​ទី​១៩ ខែ​មីនា ឆ្នាំ​២០២២​ តារា​កំប្លែង វ៉ាន់ នី​ឡា បាន​ចូល​រោងការ​បញ្ចប់​ភាព​នៅ​លីវ ជាមួយ​កូនកំលោះ ស៊ុត សក្ការៈ​ ហើយ​ ក្រោយពី​ខកខាន​ជាច្រើនលើក​ច្រើន​សា នោះ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​តាម​គម្រោង នី​ឡា និង​គូ​ដណ្ដឹង ត្រូវ​ចូល​រោងការ​តាំងពី​ខែឧសភា ឆ្នាំ​២០២០ មកម្ល៉េះ ប៉ុន្តែ​ដោយសារតែ​ការរីក​រាលដាល​នៃ​ជំងឺ​កូ​វីដ​-១៩ ទើប​ធ្វើឱ្យ​ពួកគេ​ត្រូវ​សម្រេច​ពន្យារពេល រហូតមកដល់​ថ្ងៃនេះ​តែម្ដង​។​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ពិធី​មង្គលការ​របស់​វ៉ាន់ នី​ឡា ធ្វើឡើង សណ្ឋាគារ​សុខា ក្រុងភ្នំពេញ ក្រោម​ការចូលរួម​ពី​មសមាជិកគ្រួសារ ព្រមទាំង​ភ្ញៀវកិត្តិយស ក៏ដូចជា​មិត្ត​ក្នុង​រង្វង់​សិល្បៈ​យ៉ាង​កុះករ​ ជា​ពិសេស​វត្តមាន​របស់លោកជំទាវ ហ៊ុន ស៊ីណាត ដឹកដៃកូនក្រមុំ កំលោះនោះ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ទោះយ៉ាងណា អ្វី ដែល​កាន់តែ​ពិសេស និង​ចាប់អារម្មណ៍​ទៀត​នោះ ក្រោយ​មហាជន បានឃើញ​ទិដ្ឋភាព​មង្គលការ​ខាងលើ​រួចមក ម្នាក់ៗ បាន​ចាប់អារម្មណ៍​ទៅលើ​ស្បែកជើង​របស់​កូនកំលោះ មើលទៅ​ពិតជា​អស្ចារ្យ និង​ទាក់ភ្នែក​ខ្លាំងណាស់​។​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ស្បែកជើង​របស់​ស្វាមី​តារា​ស្រី​វ៉ាន់ នី​ឡា ត្រូវគេ​ដឹង​ច្បាស់​ជា​យីហោ​របស់ Versace មាន​ឈ្មោះថា Barocco Print Silk Slippers ដែលមាន​តម្លៃ​រហូតដល់​ទៅ​ជាង ៤​លាន​រៀល​ឯណោះ នេះ​ជា​តម្លៃ​បូក​បញ្ចូល​ពន្ធ និង​ជា​ត​ម្លៃ​លក់​ក្នុង​ទីផ្សារ​ស្រុក​ខ្មែរ​។​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ក្រោយពី​មាន​ការ​ចុះផ្សាយ​ព្រោងព្រាត​ពី​រឿង​នេះ រហូត​ល្បី​ដល់​សាមីខ្លួន​នោះ ​ទើប​ថ្មីៗ​នេះ ប្ដី​តារា​ស្រី​ វ៉ាន់ នី​ឡា ចេញ​វីដេអូ​បកស្រាយ​ថា ស្បែកជើង​ខ្លួន មានតម្លៃ​១​ពាន់​ដុល្លារ ដូច​គេ​ចុះផ្សាយ​មែន តែ​ខ្លួន​ចង់​ប្ដូរ​ការ​គិតរ​បស់​បង​ប្អូន​មហាជន​វិញ​។ បងប្អូន​ខ្លះ​ធ្លាប់​ការ​ដឹង​ហើយ ពី​ព្រឹក​ឡើង​រហូត​ដល់ពេល​ថ្ងៃ គឺ​យើង​ត្រូវ​បត់ជើង​រហូត​, សំពេះ​គ្រូអាចារ្យ លោកសង្ឃ មាន​សូត្រ​មន្ត មាន​ក្រុង​ពាលី ជាដើម ហើយ​ពិធី​ពាក់​ស្បែកជើង​មានតែ​កន្លះ​ម៉ោង​ទេ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

លោក​ថា នៅ​ម៉ោង​ខ្ទង់​៧ ៨ ភ្ញៀវ​ចាប់ផ្ដើម​មក ហើយ​លោក​ត្រូវ​ថត​ជាមួយ​ពួកគាត់ ប្រហែលជា​ម៉ោង​៩ ហើយ​រវល់​ពេក​ប្រុង​ថា ថត​ទាំងអស់​ពាក់​ស្បែកជើង​ផង តែ​គិត​ថា អត់​សម ទើប​ឲ្យ​ប្អូន​ទៅ​យក​ស្បែកជើង​មួយ​ណា​ក៏បាន ហើយ​ប្អូន​ស្រឡាញ់​ស្បែកជើង​ពណ៌​នោះ ក៏​យក​មក​ឲ្យ​លោក​ពាក់។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

លោក​ថា តម្លៃ​មិន​ថ្លៃ​ទេ តម្រូវ​ឲ្យ​លោក​ពាក់​មួយ​ភ្លែត ធ្វើ​ឲ្យ​លោក​ល្បី បើក​ហ្វេ​ស​ប៊ុ​ក​ឡើង ធុញ​មែនទែន ហើយ​ស្បែកជើង​លោក​១​ពាន់​ហ្នឹង​មិនមែន​មានតែ​លោក​ពាក់​នោះទេ មាន​តារា​ចម្រៀង​ម្នាក់ ពាក់​ស្បែកជើង​Jordan ថ្លៃ​ជាង​លោក​មែនទែន រហូត​អ្នកខ្លះ ពាក់​ដល់​តម្លៃ​១​គូ​៥​ពាន់​ផង។​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​លោក​ថា លោក​ចង់​ប្ដូរ​ការ​គិតរ​បស់បង​ប្អូន​ទាំងអស់គ្នា ហើយ​សង្ខេប​មក លោក​ពាក់​បានតែ​ពេល​ថត​ទេ ក្រៅពី​ហ្នឹង​លោក​បត់ជើង​សំពេះ នៅ​ក្នុង​កម្មវិធី​ទាំងអស់​»៕ សូមទស្សនាវីដេអូ ខាងក្រោម ៖

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​


Related posts

Leave a Comment