ការពិត​ចឹង​សោះ! សមត្ថកិច្ច​កោះ​ហៅ​ផាក​ពិន័យ, ម្ចាស់​រថយន្ត​Tundra ​ដែល​បើកបរ​បញ្ច្រាស​ទិស​ បក​ស្រាយ​ថា…

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ម្ចាស់​រថយន្ត​Tundra ពាក់​ស្លាក​លេខ ភ្នំពេញ 2BO-8073 ដែល​បាន​បើកបរ​បញ្ច្រាស​ទិស​ចរាចរណ៍ កាលពី​យប់​ថ្ងៃ​ទី​១៩ ខែ​មីនា ឆ្នាំ​២០២២ ត្រូវ​បាន​សមត្ថកិច្ច​នៃ​អធិការដ្ឋាន​នគរបាល​ខណ្ឌ​ចំការមន កោះហៅ​ឲ្យ​ចូលខ្លួន​ដើម្បី​ធ្វើការ​ផាក​ពិន័យ​តាមច្បាប់។ នេះ​បើ​យោង​តាម​ការ​បង្ហោះ​នៅ​លើ​ផេក​ផ្លូវការ​របស់​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ នៅរសៀលថ្ងៃទី២២ ខែមីនា ឆ្នាំ២០២២នេះ។ ​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

យោង​តាម​ផេក​ដដែល ​បាន​គូស​បញ្ជាក់​ថា ​កាលពី​យប់​ថ្ងៃ​ទី​១៩ ខែ​មីនា ឆ្នាំ​២០២២ ម៉ោង​២១:៥៣​នាទី មាន​បុរស​ម្នាក់​បើកបរ​រថយន្ត​១​គ្រឿង ម៉ាក Tundra ពណ៌ ស ពាក់​ស្លាក​លេខ ភ្នំពេញ 2BO-8073 បើកបរ​បញ្ច្រាស​ទិស​ចរាចរណ៍ នៅ​លើ​ផ្លូវ​ព្រះ​នរោត្តម ពី​ទិស​ខាងជើង​មក​ត្បូង មុខ​ធនាគារ វិនិយោគ និង​អភិវឌ្ឍន៍​កម្ពុជា ភី​អិ​ល​ស៊ី BIDC Bank ក្រុម​៥៩ ភូមិ​១០ សង្កាត់​ទន្លេបាសាក់ ខណ្ឌ​ចំការមន ហើយ​បាន​មក​ទុល​មុខ​រថយន្ត​១​គ្រឿង​ទៀត ម៉ាក SUZUKI ពណ៌ ស្លែ ពាក់​ស្លាក​លេខ UNG 200-2546 ដែល​បើកបរ​ស្រប​ទិស​ចរាចរណ៍ រួច​ឈប់​រថយន្ត​កណ្ដាល​ផ្លូវ ជជែក​គ្នា​ជាមួយ​ម្ចាស់​រថយន្ត Tundra ហើយក៏​ដើរ​ចេញពី​រថយន្ត​ចូល​ផ្ទះ​នៅ​ក្បែរ​នោះ​បាត់ មួយសន្ទុះ​ក្រោយមក ក្មេងប្រុស​ម្នាក់​បាន​មក​បើក​រថយន្ត​ចូល​ផ្ទះ​បាត់​ទៅ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ប្រភពបន្តថា ក្រោយ​កើតហេតុ​កម្លាំង​សមត្ថកិច្ច បាន​ចុះ​សម្រួល​ចរាចរណ៍ ហើយ​បាន​នាំយក​រថយន្ត​ល្មើស មក​រក្សាទុក​នៅ​អធិការដ្ឋាន​នគរបាល​ខណ្ឌចំការមន ជា​បណ្ដោះអាសន្ន រង់ចាំ​ម្ចាស់​រថយន្ត​មក​ធ្វើ​កិច្ចសន្យា និង​ផាកពិន័យ​តាមច្បាប់​។​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​ស្នងការ​ដ្ឋាននគរបាល​រាជធានីភ្នំពេញ បានបញ្ជាក់ទៀតថា រហូតដល់​ថ្ងៃទី​២១ ខែមីនា ឆ្នាំ​២០២២ វេលា​ម៉ោង​១៦:៥០​នាទី អ្នកបើកបរ​រថយន្ត​ល្មើស ឈ្មោះ សែម វិ​បុត្រ ភេទ ប្រុស អាយុ ៤៤​ឆ្នាំ បាន​ចូលខ្លួន​មក​ដោះស្រាយ ធ្វើការ​បកស្រាយ​បំភ្លឺ និង​ធ្វើ​កិច្ចសន្យា ដោយ​យល់ព្រម​បង់​ផាកពិន័យ​តាមច្បាប់​នៅ​អធិការដ្ឋាន​នគរបាល​ខណ្ឌចំការមន។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ប្រភព​បន្ត​ថា មូលហេតុ ​ដែល​គាត់​បើកបរ​រថយន្ត​បញ្ច្រាស​ទិស​ចរាចរណ៍ ដោយសារ​កូនតូច ឈឺ ហើយ​ត្រូវ​លេប​ថ្នាំ​បន្ទាន់ និង​ផ្លូវ​មាន​ការ​កកស្ទះ​ចរាចរណ៍ ហើយ​ផ្ទះ​នៅ​ផ្លូវ​ម្ខាង​ជិត​គ្នា ទើប​សម្រេចចិត្ត​បើកបរ​រថយន្ត​បញ្ច្រាស​ទិស​ចរាចរណ៍ ប្រញាប់​យក​ថ្នាំ​ឲ្យ​កូន​លេប៕ សូម​ចូលរួម​គោរព​ច្បាប់​ចរាចរណ៍​ឲ្យ​បាន​គ្រប់ៗ​គ្នា !!!​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

Related posts

Leave a Comment