នរណាមិនភ្ញាក់ ប៉ុន្មានឆ្នាំសោះ សម្រស់ អ៊ុក សុវណ្ណារី ប្រែប្រួលដូចមនុស្ស២ផ្សេងគ្នា

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

អ៊ុក សុ​វណ្ណា​រី ជា​តារា​ចម្រៀង​វ័យក្មេង​នៅ​ផលិតកម្ម​Galaxy Navatra ហើយ​ជា​បេក្ខជន​ប្រឡង​ចម្រៀង «The Voice Kids Cambodia»​រដូវ​កាល​ទី​១ ដែល​ពេលនោះ ត្រូវ​បាន​អ្នកគាំទ្រ​មួយ​ចំនួន​យល់ឃើញ​ថា សំឡេង​របស់​នាង​ស្រដៀង​ទៅ​នឹង លោកស្រី​រស់ សេរី​សុទ្ធា។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ក្នុងពេល​ប្រឡង​ចម្រៀង​ក្នុង​កម្មវិធី​ខាងលើ កាលពី​អំឡុង​ឆ្នាំ​២០១៧​នោះ អ៊ុក សុ​វណ្ណា​រី មាន​វ័យ​ត្រឹម​១៣​ឆ្នាំ​ប៉ុណ្ណោះ​។ ដូច្នេះ មានន័យថា ឆ្នាំនេះ អ៊ុក សុ​វណ្ណា​រី អាចមាន​អាយុ​១៧ ឬ​១៨​ឆ្នាំ​ហើយ តែ​សំឡេង ហាក់​មិន​ស្រដៀង លោកស្រី​រស់ សេរី​សុទ្ធា ដូច​កាល​នាង​នៅ​វ័យ​១៣​ឆ្នាំ​នោះឡើយ​។​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

កាលពីពេល​ថ្មីៗ​កន្លងទៅនេះ កញ្ញា អ៊ុក សុ​វណ្ណា​រី ទទួលបាន​ពានរង្វាន់​ក្នុង​កម្ម​ពិធី​ពានរង្វាន់​Pleng ថែម​ទៀតផង ធ្វើ​ឲ្យ​អ្នកគាំទ្រ រំភើប​ជំនួស និង​ចូលរួម​អបអរសាទរ​ព្រោងព្រាត​ផងដែរ​។ យ៉ាងណាមិញ ខណៈពេល ការងារ​ក្នុង​វិស័យ​សិល្បៈ​ទទួលបាន​ជោគជ័យ​ហើយ​នោះ បើ​ងាក​ទៅ​មើល រូប​សម្រស់​របស់​តារា​ស្រី​វ័យក្មេង​រូបនេះ​វិញ ក៏​ប្រែប្រួល​មិនធម្មតា​ដែរ​។​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

កាល​ចូលរួម​ប្រឡង​ចម្រៀង​The Voice Kids Cambodia​នោះ អ៊ុក សុ​វណ្ណា​រី នៅ​តូច​នៅឡើយ ហើយ​សម្បុរ​ខ្មៅ​ស្រអែម​។ បើ​ប្រៀបធៀប​នឹង​ពេលបច្ចុប្បន្ន​វិញ ស្ទើរតែ​មិនគួរ​ឲ្យ​ជឿថា រូបនាង​ប្រែប្រួល​ស្អាត​ខ្លាំង រាង​តូច​ច្រឡឹង ស្បែក​ស​ភ្លឺ​ចែងចាំង មិនធម្មតា​នៅឡើយ​៕

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

Related posts

Leave a Comment