តារាចម្រៀងជួរមុខ៤រូបរបស់ Galaxy Navatra ទទួលបានពានរង្វាន់ពីកម្មវិធី Pleng Music Awards 2022

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

;​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​កម្មវិធីពានរង្វាន់តន្ត្រីដ៏ធំប្រចាំប្រទេសកម្ពុជា គឺពានរង្វាន់ Pleng Music Awards 2022 ត្រូវបានរៀបចំឡើងយ៉ាងអធិកអធមកាលពីចុងសប្ដាហ៍កន្លងទៅនេះ ដោយមានតារាសិល្បៈចូលរួមយ៉ាងច្រើនកុះករ ក្រោមក្រសែភ្នែកអ្នកសារព័ត៌មានជាតិអន្តរជាតិជាច្រើន ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ក្នុងចំណោមម្ចាស់ពាន ក៏មានតារាចម្រៀងជួរមុខ៤រូបរបស់ផលិតកម្ម Galaxy Navatra បានទទួលបានពានរង្វាន់ពីកម្មវិធី Pleng Music Awards 2022 ទៅតាមភាពជាក់ស្ដែងនៃតារាចម្រៀងទាំងនោះផងដែរ ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

កំពូលតារាចម្រៀងប្រចាំ Galaxy Navatra លោក ព្រាប សុវត្ថិ បានក្លាយជាជាម្ចាស់ពានរង្វាន់ «សមិទ្ធិផលដ៏អស្ចារ្យនៃជីវិត» ក្នុងកម្មវិធី Pleng Music Awards 2022 ខណៈដែលតារាចម្រៀងកំពូលរូបនេះត្រូវបានចាត់ទុកថា ជាសិល្បករជើងចាស់មួយរូប ដែលគ្រប់គ្នាស្គាល់ច្បាស់ ហើយមានសមត្ថភាព និង ការតស៊ូក្នុងវិស័យសិល្បៈច្រើនជាង២០ឆ្នាំ និង តែងតែទទួលបានការគាំទ្រពីសំណាក់ប្រជាជនកម្ពុជា ។ ជាង២ទសវត្សមកនេះ លោក ព្រាប សុវត្ថិ នៅតែលើលំដាប់កំពូល មិនទាន់មានតារាចម្រៀងស្រករក្រោយណាអាចបំបែកកំណត់ត្រាល្បីល្បាញដូច ឬយូរជាងរូបលោកឡើយ ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

លោក ព្រាប សុវត្ថិ ត្រូវបានស្វាគមន៍យ៉ាងអធិកអធមក្នុងការចូលមករួមរស់ជាមួយផលិតកម្ម Galaxy Navtra កាលពីឆ្នាំ២០២០ ក្នុងនោះអ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ម្ចាស់ផលិតកម្មបានបង្ហាញនូវការយកចិត្តទុកដាក់ខ្ពស់ចំពោះកំពូលតារាចម្រៀងរូបនេះទៀតផង។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ងាកមក តារាចម្រៀងស្រីជួរមុខរបស់ផលិតកម្មយក្ស Galaxy Navatra ឬ CAM-POP Galaxy Navatra កញ្ញា តន់ ចាន់សីម៉ា ឯណេះវិញ ជាម្ចាស់បទ «Are You Ok» ទទួលបានពានរហូតចំនួន៣ឯណោះ គឺបានពានរង្វាន់សិល្បការិនីប្រចាំឆ្នាំ, ពានរង្វាន់វីដេអូចម្រៀងដំបូងគេដែលមានការទស្សនា ១០០លានដងក្នុងយូធូប និងពានរង្វាន់សិល្បការិនី ស្តាប់ច្រើនជាងគេ។ តន់ ចាន់សីម៉ា ជាតារាចម្រៀងសំណព្វចិត្តយុវវ័យប្រចាំផលិតកម្ម Galaxy Navatra ដោយបទចម្រៀងនីមួយៗរបស់នាង ត្រូវបានទទួលការសាទរយ៉ាងខ្លាំងពីយុវវ័យសម័យថ្មី ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

តន់ ចាន់សីម៉ា មានសក្ដានុពលផ្នែកសំឡេងដោយឡែក ស្របទៅនឹងការចង់បានរបស់អ្នកគាំទ្រ ជាពិសេសក៏មានរៀបចំសម្រិតសម្រាំងទំនុកភ្លេង និងទំនុកច្រៀងពីផលិតកម្មសម្រាប់រូបនាងផងដែរ ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ក្រៅពីកំពូលតារាចម្រៀងលោក ព្រាប សុវត្ថិ និងកញ្ញា តន់ ចាន់សីម៉ា លោក ខេម ក៏ជាតារាចម្រៀងមួយរូបដែលទទួលបានពានរង្វាន់ពីកម្មវិធី Pleng Music Awards 2022 ផងដែរ នោះគឺពានរង្វាន់ «សិល្បករស្តាប់ច្រើនជាងគេ» ។ បទចម្រៀងរបស់ ខេម ទទួលបានការស្ដាប់រហូតដល់ទៅជាង១៧លានដងនៃ Pleng app ក្នុងរយៈពេលមួយឆ្នាំ ។ ខេម ជាតារាចម្រៀងសំឡេងបែបស្អក ប៉ុន្តែមានការគាំទ្រយ៉ាងខ្លាំងពីអ្នកគាំទ្រ ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ដោយឡែកចំពោះតារាចម្រៀងវ័យក្មេង កញ្ញា អ៊ុក សុវណ្ណារី ក៏មិនខុសពីលោក ខេម នោះដែរ ពោលគឺតារាស្រីវ័យក្មេងរូបនេះទទួលបានពានរង្វាន់ «សិល្បករ ឬសិល្បការិនីថ្មីប្រចាំឆ្នាំ» ពីកម្មវិធី Pleng Music Awards 2022 ផងដែរ។ សុវណ្ណារី ថ្វីត្បិតតែនៅក្មេងតែទឹកដមសំឡេងពីរោះមួយបែប និងបានសាងកេរឈ្មោះល្បីល្បាញតាមរយៈបទចម្រៀងជាច្រើននៅផលិតកម្ម Galaxy Navatra នាពេលកន្លងមកផងដែរ ៕

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

Related posts

Leave a Comment