ហួសចិត្ត! ប្រពន្ធ​ឱប​នឹង​ទ្រូង មាន​ជន​ទី​៣ ជា​សិស្ស​សាលា, ប្ដី​មិន​សុខចិត្ត ដាច់ចិត្តបង្ហោះ​សារ​អំពាវនាវ​ថា…

ប្រពន្ធ​ឱប​នឹង​ដើមទ្រូង បែរជា​ទៅ​មាន​ជន​ទី​៣ ជា​សិស្សសាលា​កូរ៉េ ហើយ​ពង្រត់​គ្នា​បាត់ ធ្វើ​ឲ្យ​បុរស​ជា​ប្ដី កើតទុក្ខ​មិន​សុខចិត្ត បង្ហោះ​សារ​អំពាវនាវ​ដល់​បងប្អូន​អ្នកលេង​បណ្ដាញ​សង្គម​ហ្វេ​ស​ប៊ុ​ក ឲ្យ​ជួយ​ផ្ដល់​ដំណឹង បើសិនជា​ឃើញ​ពួកគេ​ទាំង​២​នោះ។

បុរស​ជា​ប្ដី ប្រើប្រាស់​គណនី​ហ្វេ​ស​ប៊ុ​ក​ឈ្មោះ «Hëng Łøng» បាន​បង្ហោះ​រូបថត​ជាច្រើន​សន្លឹក នៅ​ព្រឹក​ថ្ងៃ​ទី​២១ ខែមីនា ឆ្នាំ​២០២២​នេះ ហើយ​អំពាវនាវ​ថា «​សេចក្ដី​ជូន​ដំណឹង ខ្ញុំ​ឈ្មោះ ហេង លោង ជា​ប្តី របស់ មន សៀវ​ម៉ី ត្រូវជា​ភរិយា របស់​ខ្ញុំបាទ គាត់​បាន​មាន​ស.ហាយ​ស្ម.ន់​ជាមួយ សិស្ស​កូរ៉េ បុគ្គល​នោះ​ឈ្មោះ ជី​ង ដែល​មាន account Facebook ដូច​ខាង​ក្រោម​ ឥលូវ​ពួកគេ​បាន​រត់គេច​មិន​ចូលខ្លួន​មក​ដោះស្រាយ​ទេ បើ​មាន​បងប្អូន​ណា​ឃើញ​ពួកគេ​ទាំង​២ សូម​ជួយ​ផ្ដល់​ដំណឹង​ផង​»​។​

តាមរយៈ​នេះ អ្នកលេង​បណ្ដាញ​សង្គម​ហ្វេ​ស​ប៊ុ​ក​ហ្វេ​ស​ប៊ុ​ក មានការ​ចាប់អារម្មណ៍​ជាខ្លាំង ហើយ​បាន​ចែករំលែក​ព្រោងព្រាត ក្នុង​នោះ មានការ​លើកឡើង សម្ដែង​ការហួសចិត្ត​ថា «​ថា​ប្រុស​ទៅ​វា​មាន​ស្រី​ដល់​ស្រី​នេះ​មាន​ប្រុស​អស់​អី​និយាយ​, បាន​ប្តី​ស្អាត​ប៉ុណ្ណឹង​ហើយ​ទៅ​មាន​ស.ហាយ​មុខ​ដូច​បង្កួយ​»​។​

ទោះ​យ៉ាង​ណា នេះ​គ្រាន់តែ​ជា​ការ​លើកឡើង​ពី​ភាគី​ខាង​បុរស​ជា​ប្ដី​ប៉ុណ្ណោះ មិន​ទាន់​មាន​ការ​ឆ្លើយ​តប​ពី​ភរិយា​នៅឡើយ។ បើ​មានការ​ឆ្លើយតប ឬ​បកស្រាយ ពី​ខាង​ភរិយា​យ៉ាងណា​នោះ យើង​នឹង​ផ្សាយ​ជូន​បន្ត​ទៀត៕

Related posts

Leave a Comment