បែក​ធ្លាយ! ស៊ឹម សូ​លិ​កា មាន​ខ្សែ​ជីវិត​អតីតកាល​ ជាមួយ​លោក​ អេង ឬទ្ធី ​​មិន​ធម្មតា ​ដោយ​ពួកគេ​ធ្លាប់​រួម​…

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

និយាយ​ដល់​ឈ្មោះ​ពិធី​ការិនី​ដ៏​ល្បី​អ្នកនាង ស៊ឹម សូ​លិ​កា ប្រិយមិត្ត ​ច្បាស់​ជា​បាន​ជ្រាប​រួច​មក​ហើយ​ថា សព្វថ្ងៃ​អ្នកនាង កំពុង​រស់នៅ​ប្រកបដោយ​សុភមង្គល ជាមួយ​កូនស្រី​ម្នាក់ និង​ស្វាមី​ដ៏​ល្អ គឺ​លោក​អេង ឫទ្ធី។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

អ្នកនាង​ស៊ឹម សូ​លិ​កា បាន​រៀប​អាពាហ៍ពិពាហ៍​ជាមួយ​លោក អេង ឫទ្ធី កាលពី​ថ្ងៃទី​០៩ ខែកញ្ញា ឆ្នាំ​២០១៩។ ប៉ុន្តែ​ក្នុង​ការ​សាង​ស្នេហា​ជាមួយគ្នា រហូតមកដល់​ពេលនេះ​ អ្នកនាង ស៊ឹម សូ​លិ​កា មិនទាន់​មានកូន​ទី​២​នៅ​ឡើយ​ទេ ខណៈ​អំឡុងពេល​សូ​លិ​កា ភ្ជាប់​ស្នេហា ​ជាមួយ​អតីត​ប្ដី​ទី​១ លោក​សៅ ភី​រៈ នាង​ទទួលបាន​កូនស្រី​ម្នាក់​យ៉ាង​ស្រស់​ស្អាត ឈ្មោះ​សុ​កាន ភី​រៈ​ណុ​ច។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ទម្រាំ​បាន​គ្នា​ជា​ប្ដី​ប្រពន្ធ​នេះ គូស្នេហ៍​ដ៏​ផ្អែមល្ហែម​ខាង​លើ​នេះ បាន​ដើរ​ឆ្លងកាត់​វិថី​ជីវិត​រួមគ្នា ជា​មិត្ត​ល្អ បងប្អូន​ល្អ រួមសុខ​រួម​ទុក្ខ​ជាមួយគ្នា​រាប់​ភ្លេច ធ្លាប់​យំ ធ្លាប់​បែកបាក់ ធ្លាប់​បាត់បង់​ដូចគ្នា ហើយ​ជា​កូនកំព្រា​ឪពុក​ដូចគ្នា​ទៀត​ផង។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

បង្ហោះភ្ជាប់ជាមួយរូបថតជាច្រើនសន្លឹក នៅព្រឹកនេះ ស៊ឹម សូលិកា បានទម្លាយថា «រូបថត​កាល​អើយ​កាលនោះ​ណា …​កាល​អូន​ទើប​អាយុ​ម្ភៃ​ស្ដើង​ ពួកយើង​ជា​មិត្ត​ល្អ បងប្អូន​ល្អ យើង​ធ្លាប់​បាន​ដើរ​ឆ្លងកាត់​វិថី​ជីវិត​រួមគ្នា​ដ៏​វែងឆ្ងាយ យើង​បាន​រួម​សុខទុក្ខ​ជាមួយ​គ្នា​ច្រើន​រាប់មិនអស់ យើង​ធ្លាប់​យំ​ជាមួយគ្នា យើង​ធ្លាប់​ដួល យើង​ធ្លាប់​លី​ផង សែង​ផង ទូល​ផង រែក​ផង យើង​ធ្លាប់​បែកបាក់ យើង​ធ្លាប់​បាត់បង់​ដូចគ្នា ហើយ​យើង​ក៏​ជា​កូន​ដែល​កំព្រា​ឪពុក​ដូចគ្នា​ទៀត។​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ខ្សែ​ជីវិត​របស់​យើង​ទាំងពីរ​តាំង​ពីដើម​រហូតមកដល់​ពេលនេះ គឺ​ប្រហាក់​ប្រហែលគ្នា (​ហត់​ទាំង​កាយ ហត់​ទាំង​ចិត្ត​) មាន​សំបុក​តែ​រងា អ៊ូអរ​តែ​ឯកា សុំ​ស្លេះ​ដំណាល​រឿង​អតីត​ត្រឹមនេះ​សិន​ចុះ រង់ចាំ​បន្ត​នៅ​ពេល​ក្រោយ​ទៀត។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

បច្ចុប្បន្ន​រៀបការ​ជា​ប្ដី​ជា​ប្រពន្ធ អ្វី​ដែល​គាត់​មាន​លើស​ខ្ញុំ​នោះ​គឺ​ក្ដី​ស្រលាញ់​របស់​គាត់​ចំពោះ​ខ្ញុំ គាត់​ស្រលាញ់​ប្រពន្ធ​ថ្នម​ប្រពន្ធ​លះបង់​គ្រប់យ៉ាង​ដើម្បី​ប្រពន្ធ ខ្វល់ខ្វាយ​ពី​ប្រពន្ធ​លើស​ពី​ជីវិត​ខ្លួនឯង គាត់​អោយ​ខ្ញុំ​គ្រប់យ៉ាង គាត់​អោយ​ខ្ញុំ​ឈ្នះ​គ្រប់​ពេល អោយ​ខ្ញុំ​ត្រូវ​គ្រប់​ពេល បើទោះបីជា​ខ្ញុំ​ជា​អ្នក​ខុស​ក៏ដោយ និយាយ​ទៅ​…….​មិន​ដឹង​ថា​ត្រូវ​និយាយ​អី​ទៀត​ទេ ………………………….
……………………………………………..​សុំ​ចប់ ចាស ៕ សូម​បងប្អូន​មហាមិត្ត​ដែល​បាន​អាន​ចប់​ជួប​តែ​សំណាងល្អ»៕

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

Related posts

Leave a Comment