ប្រយ័ត្នលើសជាតិស្ករ ! នាយចឺម នឹងគូស្នេហ៍ ស្វីតដល់ក ហ្វេន​ឃើញ​ហើយ​…. (មានវីដេអូ)

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ភ្នំពេញ៖ ជាការពិតណាស់ មានហ្វេនៗអ្នកគាំទ្រមិនតិចនោះទេ ដែលបានដឹងពីទំនាក់ទំនងស្នេហាដ៏ស្អិតរមួតរបស់តារាប្រុសពហុជំនាញ នាយចឺម និង មេម៉ាយកូនមួយ អ្នកនាង សេង សុឃីម ព្រោះជារឿយៗ អ្នកទាំងពីរតែងតែបង្ហាញភាពផ្អែមល្ហែមស្និតស្នាលនៅលើបណ្ដាញមិនចេះដាច់។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

មិនតែប៉ុណ្ណោះ គូស្នេហ៍ដ៏ផ្អែមល្ហែមមួយគូនេះ ក៏តែងតែបង្ហាញនូវសកម្មភាពជាមួយគ្នាជាហូរហែ មិនថាចូលរួមកម្មវិធី ឬមានការងារអ្វីនោះទេ គឺតែងតែលេចវត្តមានទាំងគូតែម្ដង។ លើសពីនេះទៅទៀត បើទោះបីជាទើបតែទាក់ទងគ្នាក្នុងរយៈពេលខ្លីក៏ពិតមែន ប៉ុន្តែ នាយចឺម និងគូស្នេហ៍ពិតជាស្រលាញ់មើលថែ និងយកចិត្តទុកគ្នាខ្លាំងមែនទែន។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ជាក់ស្ដែង ដូចក្នុងវីដេអូឃ្លីបដែលគូស្នេហ៍ នាយចឺម ទើបតែបង្ហោះប៉ុន្មាននាទីមុននេះអញ្ចឹង គឹបានបង្ហាញនូវសកម្មភាពប្រៀបដូចជាភរិយាទៅហើយ ដោយចូលរួមកម្មវិធីមង្គលការរបស់មិត្តរួមសិល្បៈ កញ្ញា នីឡា កាលពីយប់មិញនេះ នាយចឺម និងមិត្តស្រីពិតជាល្អូកល្អើនស្អិតរមួតខ្លាំងមែនទែន ធ្វើឲ្យហ្វេនមើលហើយ ចង់លើសជាតិស្ករនឹងគូស្នេហ៍មួយគូនេះខ្លាំង ដោយអោបថើបគ្នាយ៉ាងស្និតស្នាលធ្វើឲ្យអ្នកទស្សនាឃើញហើយអៀនជំនួស៕

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ដេីម្បី​កាន់​តែ​ជ្រាប​ច្បាស់​សូម​ទស្សនា​រូបភាព​ខាងក្រោម​ទាំង​អស់​គ្នា​៖

Related posts

Leave a Comment