មិន​អាច​នៅ​ស្ងៀម! ប៉ុន្មានថ្ងៃមុនឃើញ អាជ្ញាធរ​ជាតិ​អប្សរា ​រក​រឿង​ សីម៉ា​ ចំពោះ​រឿង​មួយ​នេះ​ ស្រាប់តែលោក​ផែង វណ្ណៈ ដាក់ទៅវិញ​ថា…

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

កាលពី​ពេល​ថ្មីៗ​កន្លង​ទៅ​នេះ ​​មហាជន​ផ្ទុះ​ការ​ចាប់អារម្មណ៍​​ជា​ខ្លាំង​​ បន្ទាប់ពី​មាន​ការ​ចែករំលែក​វីដេអូ និង​រូបភាព​ជាច្រើន​ពាក់ព័ន្ធ​នឹង​សកម្មភាព​ក្នុង​MV​ចម្រៀង​ថ្មី​របស់​កញ្ញា តន់ ចាន់​សី​ម៉ា ដែល​នាង​បាន​គ្រង​សំលៀកបំពាក់​ខ្មែរ​នៅ​លើ​ទឹកដី​អង្គរ​យ៉ាង​ស្រស់​ស្អាត​នោះ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ឈុត​សំពត់​សម្លុយ​បែប​បុរាណ​ ដែលមាន​ពណ៌​ក្រហមឆ្អៅ​លាយ​ទឹក​ប៊ិច និង​ពណ៌​ស មាន​ប៉ាក់​រូប​ទង់ជាតិ​ខ្មែរ​ល្អ​ប្រណីត​នេះ ត្រូវ​បាន​មហាជន​កូន​ខ្មែរ​ជាច្រើន​សម្ដែង​នូវ​ការ​ស្ងើចសរសើរ​យ៉ាង​ខ្លាំង​ថា ក្រៅពី​ភាព​ស្រស់​ស្អាត សំលៀកបំពាក់​នេះ​បាន​បង្កប់​នូវ​អត្ថន័យ​យ៉ាង​ជ្រាលជ្រៅ​អំពី​អត្តសញ្ញាណ​ខ្មែរ​ទៀត​ផង។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ទោះ​​យ៉ាងណា ​អាជ្ញាធរ​អប្សរា កាលពី​ពេល​ថ្មីៗនេះ បាន​បង្ហាញ​មិន​គាំទ្រ​ចំពោះ​ការ​យក​ទង់ជាតិ​ខ្មែរ​ទៅ​ច្នៃ​ធ្វើជា​ម៉ូដ​សម្លៀក​បំពាក់​។ ឯកឧត្ដម ឡុង កុសល អគ្គនាយករង និង​ជា​អ្នកនាំពាក្យ​អាជ្ញា​ជាតិ​អប្សរា មានប្រសាសន៍​កាលពី​សៀ​ល​ថ្ងៃ​ទី​០៧ ខែមីនា ឆ្នាំ​២០២២​ថា ការ​យក​ទង់ជាតិ​ខ្មែរ ដែលជា​និមិត្តរូប​របស់​ជាតិខ្មែរ​មក​ច្នៃ​ជា​ម៉ូដ​សំលៀកបំពាក់ គឺជា​ការមិន​សមរម្យ ព្រោះ​គេ​តែងតែ​ផ្តល់​តម្លៃ​ដល់​ទង់ជាតិ គឺ​ទង់ជាតិ​តែងតែ​ត្រូវ​បាន​បង្ហូត​ឡើងលើ​ដោយ​អម​ជាមួយ​នូវ​ការ​ច្រៀង និង​ភ្លេងជាតិ​។ ទង់ជាតិ​គឺជា​និមិត្តរូប​ជាតិ​។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​ឯកឧត្តម មានប្រសាសន៍​ទៀត​ថា ទង់ជាតិ​ត្រូវបាន​គោរព ដោយ​ស្មារតី​ស្នេហា​ជាតិ ស្រលាញ់​ទឹកដី ជាតិ​មាតុភូមិ​។ ម្យ៉ាងទៀត ទង់ជាតិ​ក៏ត្រូវ​បានផ្ដល់​ជា​មហា​កិត្តិយស​សម្រាប់​វីរជន យុទ្ធជន យុទ្ធ​នារី​ដែល​បាន​ពលី​ជីវិត​នៅពេល​បានចេញ​ច្បាំង​ការពារជាតិ ទឹកដី ឬ​ទៅ​បំពេញ​បេស​សកម្ម​មនុស្សធម៌​នៅក្រៅ គឺ​ជាតិ​តែង​ដឹងគុណ និង​យក​ទង់ជាតិ​ទៅ​គ្រង​ពីលើ​ដើម្បី​សម្តែង​ការគោរព និង​ដឹងគុណ​។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​ដូច្នេះ ការយក​រូបភាព​ទង់​ជាតិ​មក​ធ្វើជា​សំលៀកបំពាក់​គឺ​មិន​សមរម្យ​ទេ ព្រោះ​ការយក​ទង់ជាតិ​ខ្មែរ​ទៅ​ច្នៃ​ធ្វើជា​ម៉ូដ​សម្លៀកបំពាក់ អាចជា​ការ​ប្រមា.ថ ដូចជា​នៅ​ពេល​ដែល​គេ​ស្លៀកពាក់ គឺ​គេ​ហាក់បីដូចជា​បាន​អង្គុយ​លើ​ទង់​តំណាង​ឱ្យ​ជាតិ​ទាំងមូល ឬក៏​នៅពេលដែល​សម្លៀកបំពាក់​នោះ​ប្រឡាក់ អ្នកខ្លះ មិនបាន​យកទៅ​បោក​សម្អាត​ទេ បែរជា​យកទៅ​ទុកចោល​ជាដើម​។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​ឯកឧត្តម ឡុង កុសល មានប្រសាសន៍ថា ប្រសិនបើ​ចង់បង្ហាញ​ឱ្យឃើញ​ពី​ទឹកចិត្ត​ស្រឡាញ់​ជាតិ​ពិតមែន​នោះ គឺ​នៅពេល​មក​ទស្សនា​តំបន់​អង្គរ ដែលជា​សម្បត្តិ​វប្បធម៌ និង​បេតិកភណ្ឌ​របស់​មនុស្សជាតិ​សូមជួយ​ចូលរួម​ការពារ​បរិស្ថាន កុំ​បោស​សំរាម​ចោល​នៅក្នុង​រមណីយដ្ឋាន​អង្គរ ត្រូវធ្វើ​ដំណើរ​ថ្មើ​រជើង​ចូល​តំបន់​អង្គរ ទៅតាម​ផ្លូវ​ដែល​បាន​រៀបចំ​ជូន កុំ​ដើរ​ជាន់​ស្មៅ ដែល​នាំឱ្យ​ខូច​សោភ័ណភាព កុំ​យក​អាហារ​ទៅ​ទទួលទាន​នៅ​ទីតាំង​ហាមឃាត់​ក្នុង​តំបន់​បេតិកភណ្ឌ កុំ​ទិញ​លក់​ដី និង​សង់​សំណង់​ខុសច្បាប់​នៅក្នុង​តំបន់​ការពារ និង​គួរ​ចត​យានជំនិះ​នៅ​កន្លែង​ចំណត ដើម្បី​កុំឱ្យ​ខូចខាត​សណ្ដាប់ធ្នាប់​សាធារណៈ​និង​ស្ទះផ្លូវ​ជាដើម​។ ទាំងនេះ​នឹង​នាំមក​នូវ​មោទកភាព​ដល់​ជាតិខ្មែរ​ដែរ​។​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ដោយឡែក លោក​ផែង វណ្ណៈ នៅ​ថ្ងៃ​ទី​១៩ ខែ​មីនា ឆ្នាំ​២០២២​ម្សិលមិញ​នេះ បាន​យល់ឃើញ​ខុសពី​អាជ្ញាធរ​ជាតិ​អប្ប​រា ក៏​បង្ហោះ​រូបថត​ជន​សាសន៍​ផ្សេងៗ​យក​រូប​ទង់ជាតិ​ដាក់​លើ​ស្បែកជើង​ជាច្រើន​សន្លឹក ហើយ​រៀបរាប់ថា «​ប៉ុន្មាន​ថ្ងៃនេះ​ ឃើញ​​អាជ្ញាធរ​អប្សរា​រករឿង​អ្នកចម្រៀង​ម្នាក់​យក​ក្រណាត់​ទង់ជាតិ​កម្ពុជា​ច្នៃ​ធ្វើ​ជា​សំលៀកបំពាក់ ដោយ​លើក​​ហេតុផល​មិន​សម​អញ្ចេះ មិន​សម​អញ្ចុះ ប៉ះពាល់​នេះ ប៉ះពាល់​នោះ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​តាមពិតទៅ​គួរតែ​លើកទឹកចិត្ត​អ្នកចម្រៀង ដែល​គាត់​ស្រលាញ់​ទង់ជាតិ និង​ចង់អោយ​បរទេស​ស្គាល់​ប្រទេស​កម្ពុជា​យើង​កាន់តែច្រើន​។ ក្រលេក​មើល​ប្រទេស​ជឿនលឿន គេ​មិន​ខ្វល់​រឿង​បែបនេះ​ទេ ទោះ​ផលិត​ស្បែកជើង​ដាក់​រូប​ទង់ជាតិ​គេ​ក៏​គេ​មិន​រករឿង​អ្វី​ដែរ​»។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

គួរ​បញ្ជាក់​ថា ក្រៅ​ពី​អាជ្ញាធរ​ជាតិ​អប្សរា​មិន​ពេញ​ចិត្ត​នោះ​ កាលពី​ពេល​ថ្មីៗ​កន្លង​ទៅ​នេះ​ ​អ្នក​លេង​បណ្ដាញ​សង្គម​ហ្វេសប៊ុក​មួយ​ចំនួន​មិន​ពេញចិត្ត​ផង​ដែរ ដោយ​រិះគន់​ថា ​ មាន​ភាព​ស្រដៀងគ្នា​នឹង​ទង់ជាតិ​ប្រទេស​ដទៃ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ជុំវិញ​ការលើកឡើង​ខាងលើនេះ ម្ចាស់​សំអាងការ ណុប ដា​ណេ ដែលជា​អ្នក​ច្នៃ​ម៉ូត​នេះ​ផ្ទាល់​បាន​ប្រាប់​ឱ្យ ​ដឹងថា នេះ​គ្រាន់តែ​ជាការ​យល់ឃើញ​របស់​ម​ហា​ជន​តែប៉ុណ្ណោះ តែ​ធាតុពិត​ជាក់ស្ដែង​គឺ​យើង​មាន​អំណះអំណាង និង​ប្រភពដើម​យ៉ាងច្បាស់​លាស។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ណុប ដា​ណេ បាន​និយាយថា ស្បៃ​ដែល​ដណ្ដប់​លើ​ខ្លួន​របស់ តន់ ចាន់​សី​ម៉ា គឺជា​ប្រភេទ​ផា​ហំ​សូត្រ​ដែលមាន​៣​ពណ៌ ពណ៌​ស ទឹកប៊ិច និង​ក្រហម ដែលជា​ពណ៌​តំណាងឱ្យ​ទង់ជាតិ​របស់​ខ្មែរ ។ ក្រៅពីនេះ​ក៏មាន​ទង់ជាតិ​ខ្មែរ​មួយ​នៅ​ផ្នែក​ចំហៀង​ខាងឆ្វេង​នៃ​ដើមទ្រូង​ផងដែរ​។​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ដោយឡែក​ចំពោះ​សំពត់​សម្លុយ​ដែល តន់ ចាន់​សី​ម៉ា គ្រង​គឺជា​ប្រភេទ​សំពត់​សម្លុយ​ក្បាលសូត្រ​ដែលមាន​អាយុកាល​ច្រើន​ឆ្នាំ ដែល​ខ្មែរ​យើង​កម្រ​ឃើញ​យកមកប្រើ និង​មាន​ចម្រុះ​ពណ៌​ចំនួន​៥ គឺ​ពណ៌​ទឹកប៊ិច ស ពណ៌​សាច់ ទឹកប្រាក់ និង​ប្រផេះ​នោះ វា​គឺជា​របស់​ខ្មែរ​យើង។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ម្ចាស់​សំអាងការ ណុប ដា​ណេ បាន​និយាយថា​៖ «​ខ្ញុំ​អត់​ចង់ឱ្យ​ពួកគាត់ អត់​ទាន់​មើល​ផ្ទៃសំពត់​ហ្នឹង​ច្បាស់​ថា ផ្ទៃសំពត់​ហ្នឹង​មាន​ប៉ុន្មាន​ពណ៌ ផ្ទៃសំពត់​ហ្នឹង​មាន​ដើមកំណើត​មកពីណា ថៃ​មាន​ដើមកំណើត​មកពីណា ហេតុអ្វី​ក៏​ម្នាក់ៗ​ឱ្យតែ​យើង​ធ្វើ​អ្វី​បន្តិច​តែងតែ​គាត់​គិតថា​ជា​របស់​ថៃ យើង​យក​របស់​ថៃ យើង​ធ្វើតាម​ថៃ​! ម៉េច​ក៏​យើង​មិនមាន​ផ្នត់គំនិត​មួយ​ថា​ថៃ​ធ្វើតាម​យើង​វិញ ដោយ​វា​គឺជា​របស់​យើង​»។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ណុប ដា​ណេ បាន​សង្កត់ធ្ងន់​ទៀតថា យើង​ឈឺ ឬ​អត់​? នៅពេលដែល​យើង​យក​របស់​ដែល​យើង​កប់​យូរ​មកហើយ យើង​អត់​ដែល​យកមកប្រើ ហើយ​នៅពេល​យើង​លើក​យកមកប្រើ​ត្រូវគេ​និយាយថា​វា​ជា​របស់​ថៃ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

តើ​អ្នក​ដែល​ដំបាញ់ អ្នក​ដែល​ខំប្រឹង​ដាំ​សូត្រ និង​ខំប្រឹង​ត្បាញ​ជា​ផ្ទៃ​ក្រណាត់​ទម្រាំ​តែ​បាន​ប្រភេទ​អតីតកាល​របស់​ខ្មែរ ហើយ​នៅពេលដែល​យក​ប្រើ​មក​ប្រើ​ត្រូវគេ​និយាយថា​ជា​របស់​ថៃ ទាំង​ដែល​ខ្លួនឯង​មិនដឹងថា​វា​ជា​របស់​ខ្មែរ​៕​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

Related posts

Leave a Comment