តារាភាពយន្តអាមេរិកកាំងល្បីឈ្មោះ ទ្រាំលេងបានចេញមកអំពាវនាវឱ្យរុស្ស៊ីបញ្ចប់សង្គ្រាមនៅអ៊ុយក្រែន

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

«អ្នកចាប់ផ្តើមសង្គ្រាម អ្នកកំពុងដឹកនាំសង្គ្រាម ដូច្នេះអ្នកអាចបញ្ឈប់សង្គ្រាមបាន»។ ទាំងនេះជាសារអំពាវនាវរបស់តារាភាពយន្តអាមេរិកកាំងល្បីឈ្មោះ លោក Arnold Schwarzenegger
ទៅកាន់លោក Vladimir Putin ប្រធានាធិបតីរុស្ស៊ីដោយផ្ទាល់ក្នុងវីដេអូមួយដែលមានអ្នកចូលទស្សនារហូតដល់ទៅច្រើនជាង៨,៨លានដង។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ជាមួយគ្នា តារាភាពយន្តអាមេរិក និងជាអតីតអភិបាលរដ្ឋCalifornia អាយុ៧៤ឆ្នាំរូបនេះ បានអំពាវនាវទៅប្រជាជនរុស្ស៊ីដែលគាំទ្រលោកតាមរយៈសារជាច្រើននៅក្នុងវីដេអូដែលនិយាយពេញទៅដោយអារម្មណ៍សោកសៅជ្រួលច្របល់ដោយសារការឈ្លានពានរបស់យោធារុស្ស៊ីលើប្រទេសអ៊ុយក្រែន។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

«ខ្ញុំសោកស្តាយដែលប្រាប់អ្នកថាយោធារុស្ស៊ីរាប់ពាន់នាក់ស្លាប់»។ Arnold និយាយក្នុងវីដេអូដែលមានអ្នកទស្សនាច្រើនជាង៨,៨លានដង។ តារាភាពយន្តអាមេរិកកាំងបន្តថា ពួកគេស្លាប់ក្នុងសង្គ្រាមយោធាអ៊ុយក្រែនការពារទឹកដី ហើយមេដឹកនាំរុស្ស៊ីប្រយុទ្ធឈ្លានពានទឹកដី។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

សារវីដេអូអំពាវនាវទៅកាន់ប្រជាជនរុស្ស៊ីដែលគាំទ្រលោក បានចាប់ផ្តើមឡើងដោយការនិទានរឿងនាពេលកន្លងទៅរបស់លោកនិងការស្រឡាញ់ប្រជាជនរុស្ស៊ី។ Arnold ប្រាប់ថា

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

នៅអាយុ១៤ឆ្នាំ លោក បានជួបជាមួយលោក Yury Petrovich Vlasov កីឡាករលើកទម្ងន់រុស្ស៊ីដែលជានិមិត្តរូបសំណព្វចិត្តរបស់លោក។ Arnold បានមើលការប្រកួតឈ្នះរបស់លោក Vlasov ក្នុងកម្មវិធីប្រកួតពានរង្វាន់ជើងឯកលើកទម្ងន់ពិភពលោកឆ្នាំ១៩៦១។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

សម្រាប់លោកArnold និងកីឡាករលើកទម្ងន់លោក Vlasov ទំនាក់ទំនងល្អរបស់ពួកគេទាំងពីរនាក់ ក្រៅពីជាអ្នកគាំទ្រនិងជានិមិត្តរូបនិងគ្នាហើយ ពួកគេ ទាំងពីរនាក់ក៏ជួបគ្នាផ្ទាល់ផងដែរ។ លោកVlasov ទទួលមរណៈភាពនៅខែកុម្ភៈឆ្នាំមុនដោយជរាពាធ នៅអាយុ៨៥ឆ្នាំ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

តារាភាពយន្តអាមេរិកកាំង និងជាម្ចាស់ពានរង្វាន់ផ្នែកសិល្បៈ Golden Globe រូបនេះ បន្តប្រាប់ទៅក្រុមអ្នកគាំទ្រថា ក្តីស្រឡាញ់របស់លោកសម្រាប់ប្រទេសរុស្ស៊ីបានចាប់ផ្តើមកើតមានឡើងនិងរីកធំធាត់ឡើងចាប់ពីពេលនោះមក។ជាញឹកញប់លោកធ្វើដំណើរទៅប្រទេសរុស្ស៊ីសម្រាប់កម្មវិធីជាច្រើនមាន កីឡាលើកទម្ងន់ សម្តែងភាពយន្ត និងជួបក្រុមអ្នកគាំទ្ររបស់លោកជាប្រជាជនរុស្ស៊ី។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

តារាភាពយន្តអាមេរិកកាំងល្បីឈ្មោះលោក Arnold ប្រាប់អ្នកគាំទ្រថា មូលហេតុដែលលោកនិយាយរឿងកាលពីលោកអាយុ១៤ឆ្នាំឡើងមក មិនមានអ្វីដែលទេ។ ទាំងនោះគ្រាន់តែជាអារម្មណ៍ស្រឡាញ់ និងគោរពដែលលោកមានចំពោះប្រជាជនរុស្ស៊ី។ កម្លាំង និងបេះដូងដែលប្រជាជនរុស្ស៊ីមានតែងតែលើកទឹកចិត្តរបស់លោករហូតមក។ ក្នុងមូលហេតុនេះលោកសង្ឃឹមថា ប្រជាជនរុស្ស៊ីនឹងស្តាប់លោកពីការពិតនៃសង្គ្រាមនៅអ៊ុយក្រែន និងអ្វីដែលកំពុងកើតឡើងនៅទីនោះ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

យោធារុស្ស៊ីចូលឈ្លានពានទឹកដីអ៊ុយក្រែននៅថ្ងៃ២៤កុម្ភៈ ជាការប៉ះទង្គិចទ្រង់ទ្រាយធំមួយនៅសហភាពអ៊ឺរ៉ុបមិនធ្លាប់មានជាច្រើនឆ្នាំកន្លងមកនេះ។ សង្គ្រាមប្រែប្រួលជារៀងរាល់ថ្ងៃ ប៉ុន្តែមនុស្សស្លាប់និងរបួសកើតមានជារៀងរាល់ថ្ងៃ។ ប្រជាជនអ៊ុយក្រែនរាប់លាននាក់ត្រូវ ជម្លៀស។ ការឈ្លានពានពីសំណាក់យោធារុស្ស៊ី ត្រូវពិភពលោកថ្កោលទោស ហើយបណ្តាប្រទេសជាច្រើនដាក់ទណ្ឌកម្មសេដ្ឋកិច្ចលើប្រទេសរុស្ស៊ី។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

Related posts

Leave a Comment