តារាសម្ដែង ស៊ីនឌី ក្រោយបើកហាងសាឡនជាង២០ឆ្នាំឈានមកតំណើរហាងកែ​សម្ផស្ស​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ភ្នំពេញ៖ លោក ស៊ីនឌី ដែលដែលមានហាងសាឡន នៅដេអិន ,បឹងកេងកង និងទួល​គោក​ហើយសាខាខ្លះបានតំណើរការជាង២០ឆ្នាំ និងខ្លះជាង១០ឆ្នាំនោះពេលនេះលោក​ឈានមួយជំហ៊ានទៀតតាមរយៈការបើកហាងកែសម្ផស្សក្លារា(Clara Clinic)ដែលមាន​ទីតាំង​នៅក្បែរស្ដុបស្ពានអាកាសអាស៊ីអាគ្នេហ៍ទៅផ្សារដីហុយ តំណើរការរយៈ​ពេល​ជាង​៥ខែមកហើយ ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

អ្នកជំនាញធ្វើសក់រូបនេះបានឲ្យដឹងថា មូលហេតុដែលលោកសម្រេចចិត្តបើក Clara Clinic នេះគឺដោយសារតែការស្រលាញ់ចូលចិត្តកែសម្ផស្ស ហើយចាប់ពីពេល​នេះតទៅ​អ្នកដែល​ចង់ស្អាត ចង់កែសម្ផស្សផ្នែកណាមួយពីសក់ដល់ចុងជើង​អាចមកហាង​របស់លោកបាន មិនចាំបាច់ទៅធ្វើនៅក្រៅស្រុកនាំតែខាតពេល​វេលានិងចំណាយ​ថវិកា​ច្រើននោះទេ ព្រោះហាងលោកមានសេវ៉ាកម្មកែសម្ផស្សគ្រប់ផ្នែកទាំងអស់ ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

លោក ស៊ីនឌី បានឲ្យដឹងថាតាំងពីបើកតំសាកល្បងរហូត​មកពេលនេះគ្លីនិក​របស់លោក​មានអតិថិជនច្រើន​គួរ​សម ហើយនេះជាហាងទី៦ហើយរបស់លោកដែល​បានសម្រេច​តាមម្ដីស្រម៉ៃ ខណៈដែលបច្ចុប្បន្នលោកមានហាង​សាឡន និងហាងស៊ីនឌី សម្អាងការ​បានតំណើរការមុនគ្លីនិកនេះ ។ យ៉ាងណាលោក ស៊ីនឌី ថាវាមិនមែនជារឿង​ងាយ​ស្រួល​នោះទេនៅក្នុងបរិបទកូវីដមិនទាន់ស្ងាត់ដែលលោកបើកអាជីវកម្មថ្មីនោះតែលោកមិនអាចរងចាំបានទេគឺត្រូវតែធ្វើឲ្យចេញជារូបរាងឡើង ស្របពេលដែលហាងសាឡន និង​សម្អាង​ការរបស់លោកបានប្រាក់ចំណូលគ្រាន់តែទប់ទល់ប៉ុណ្ណោះតាំងពីផ្ទុះកូវីដមក ។ តារាដែល​ផ្អាក​អាជីពសម្ដែងជាច្រើនឆ្នាំមកផ្ដោតលើមុខ​ជំនួញផ្នែកសម្រស់រូបនេះបាន​ឲ្យដឹងទៀត​ថា មូលហេតុដែលលោកបើកហាងសាឡន ជាបន្ដបន្ទាប់ព្រោះយល់​ថាមនុស្ស​គ្រប់គ្នាត្រូវ​តែកាត់សក់ ចំណែកការបើកហាងសម្អាងការព្រោះតែលោក​ស្រលាញ់របស់​បុរាណដូច​ជាកងដៃ ខ្សែក ខ្សែក្រវ៉ាត និងសម្លៀកបំពាក់ប្រពៃណី អីចឹងរបស់ទាំងនោះពេល​ដាក់នៅ​លើមនុស្សគឺស្រស់ស្អាតខ្លាំងណាស់ ។ ដោយឡែកការបើកគ្លីនិក កែសម្ផស្សនាពេលនេះ​មកពីលោកចូលចិត្តកែសម្ផស្ស ហើយចំណុចពិសេសរបស់ក្លារា របស់លោកគឺមាន​គ្រូ​ពេទ្យ​ជំនាញ​ច្បាស់លាស់ដែលបានរៀនចប់ផ្នែកកែសម្ផស្ស​ត្រឹមត្រូវដោយស្នាដៃ​មិន​ចាញ់គ្រូពេទ្យបរទេសឡើយ ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ទោះជាលោកស៊ីនឌី បានក្លាយទៅជាថៅកែហាងដល់ទៅ៦សាខាផ្សេងគ្នាក្ដី តែលោកថា​ការរៀនសូត្រជំនាញនេះមិនចេះចប់នោះទេគឺលោកនៅតែឆ្លៀតទៅរៀនផ្នែកធ្វើសក់នៅបរទេសជាញឹកញាប់ដែលជូនកាលទៅរយៈពេល៥ថ្ងៃឬ១សប្ដាហ៍ទើបមកវិញដើម្បីបង្ហាញពីទិកនិកថ្មីៗដល់ភ្ញៀវរបស់លោក ។ លោកស៊ីនឌី ក៍បានឲ្យដឹងដែរ​ថាលោកបាន​សិក្សារ​ផ្នែក​ធ្វើសក់នេះនៅខ្មែរ, ប្រទេសអង់គ្លេសរយៈពេល៨ខែ និងរៀននៅប្រទេសបារាំង រួម​ទាំងប្រទេសជិតខាងរយៈពេលខ្លីៗផងដែរ ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

លោកក៍បានរំលឹកពីប្រវតិ្តរបស់​លោកផងដែរ​ ថាធ្លាប់សិក្សារនៅ​សកល​វិទ្យាល័យភូមិន្ទវិចិត្រសិល្បៈផ្នែករបាំព្រះរាជទ្រព្យ ហើយក្រោយ​មកលោកបានឈានមកសម្ដែងភាពយន្ដបានខ្ទង់ជាង១០រឿងក៍ផ្អាកវិញដោយសារ​តែ​មហាញឹកជាមួយមុខជំនួញនាពេលសព្វនេះ ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

យ៉ាងណាលោកថា ចិត្តនៅតែស្រលាញ់​ដក់​ជាប់សិល្បៈជានិច្ច គ្រាន់តែពេលនេះលោកបានឈានជំហ៊ានថ្មីមក​បង្កើតអាវកម្មដែល​ទាក់ទងសិល្បៈនៃការតុបតែងមុខវិញម្ដង ។ លោកថាតាមរយៈការហាងខាងលើកាក់កបជាច្រើនឆ្នាំមកនេះលោកបានធ្វើការងារសប្បុរសធ័មជាបន្ដបន្ទាប់ គ្រាន់តែលោកមិនដែលផុសប៉ុណ្ណោះ ស្របពេលដែលបច្ចុប្បន្ន​លោក​ក៏​មានជួយឧបត្ថម្ភអង្ករ និងថវិការដល់ភេទទី៣មួយចំនួន​ដែល​ជាចាស់ជរា​គ្មានទីពឹង​ផង​ដែរ ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

លោក ស៊ីនឌី បន្ថែមទៀតថាលោកធ្លាប់បានគិត​ទៅលើការ​បើកសាលា​បង្រៀន​ផ្នែក​​ធ្វើ​សក់ដល់ភេទទី៣ដោយឥតគិតថ្លៃ​ដើម្បីឲ្យពួកគេមានជំនាញចិញ្ចឹមជីវិត ។ ប៉ុន្ដែ​ការងារនោះត្រូវការចំណាយលុយច្រើនទាំងការជួលផ្ទះនិងផ្គត់ផ្គងដល់ពួកគាត់ប្រចាំថ្ងៃទើបលោកធ្វើមិនទាន់ចេញជារូបរាងទេ ។ យ៉ាងណាលោកថា ធ្លាប់បានជួយ​ភេទទី៣ក្នុង​ការបង្រៀនឲ្យពួកគេចេះធ្វើសក់បានមួយចំនួនដែរដែលពេលនេះពួកគេខ្លះបម្រើការនៅហាងលោកនិងខ្លះទៀតទៅធ្វើការងារនៅកន្លែងផ្សេងៗ ។ លោក ស៊ីន ឌី សង្កត់ថានៅពេលដែលគ្លីនិកកែសម្ផស្សក្លារា(Clara Clinic)របស់លោក​តំណើរការទៅមុខយ៉ាងរលូនហើយនោះលោកនឹងឈានទៅធ្វើមុខរបរថ្មីថែមទៀតនាពេលអនាគត​ហើយការជាប់ដៃក្នុងមុខជំនួញនេះហើយធ្វើឲ្យលោកមិនអាចដកឃ្លារទៅប្រឡូកសិល្បៈសារជាថ្មីបានឡើយ ៕

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

Related posts

Leave a Comment