នៅចាំ​បានអត់​ ? អ្នកស្រី អ៊ុន សុផល រាជិនីសំឡេងភ្លេចការជាន់ចាស់ ឃ្លាតឆ្ងាយសិល្បៈក្នុងស្រុក ២០ ឆ្នាំហើយ!

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ប្រិយមិត្តអ្នកគាំទ្រជាច្រើនប្រហែលជាភ្លេចវត្តមានអតីតតារាច្រៀងជើងចាស់មួយរូបឈ្មោះ អ្នកស្រី អ៊ុន សុផល មិនខាន ព្រោះអ្នកស្រីបានចាកចេញពីវិស័យសិល្បៈចម្រៀងក្នុងស្រុកនេះរាប់ឆ្នាំមកហើយ ដោយងាកទៅប្រើប្រាស់ជីវិតរស់នៅឯក្រៅប្រទេសយ៉ាងសុខសាន្ត ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

តារាចម្រៀងជើងចាស់ និង មានឈ្មោះល្បីអ្នកស្រី អ៊ុន សុផល បានស្ងាត់ឆ្ងាយពីសិល្បៈប្រមាណ ២០ មកហើយ ប៉ុន្តែទោះបីយ៉ាងនេះក្តី គ្រប់បទចម្រៀងរបស់តារាស្រីជើងចាស់រូបនេះ ទាំងសម័យ និង បទប្រភេទភ្លេងការ នៅតែល្បី ហើយមានអ្នកគាំទ្រមួយចំនួននៅតែស្តាប់ជានិច្ច ដូចជា បទ «ស្នេហ៍មិនស្មោះ» «ទឹកភ្នែកស្រីរាំបារ» «ទឹកហូរ» «ខ្ញុំស្រឡាញ់ប្តីគេ» «ម្លប់ដូង» «ប៉ុកពើត» «កន្ទុំរុយ» «តើនៅឯណាស្នេហ៍ខ្ញុំ» «អនុស្សាវរីយ៍ស្ទឹងសែន» និង បទល្បីៗជាច្រើនទៀត ជាដើម ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

បច្ចុប្បន្ននេះ អ្នកស្រី អ៊ុន សុផល កំពុងប្រើជីវិតរស់នៅលើទឹកដីសហរដ្ឋអាមេរិក ហើយអ្នកស្រីក៏នៅតែប្រកបអាជីពសិល្បៈនេះដោយច្រៀងតាមភោជនីយដ្ឋាននានារៀងរាល់ចុងសប្តាហ៍ផងដែរ នៅលើទឹកដីប្រាក់ដុល្លារនោះ ។ អ្នកស្រី អ៊ុន សុផល ក៏ធ្លាប់បានត្រឡប់មកលេងប្រទេសកម្ពុជាកំណើតយូរៗម្តងផងដែរ ដែលចុងក្រោយនេះគឺកាលពីដើមឆ្នាំ ២០១៩ កន្លងទៅនេះ ដោយកាលនោះអ្នកស្រីក៏បានបង្ហាញវត្តមានឡើងច្រៀងនៅស្ថានីយទូរទស្សន៍មួយផងដែរ និង ថែមទាំងបង្ហាញក្តីនឹករឭកដល់អ្នកគាំទ្រដែលអ្នកស្រីបានបែកជិត ២០ មកនេះថែមទៀតផង ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

គួរឱ្យដឹងដែរថា អ្នកស្រី អ៊ុន សុផល គឺជាតារាចម្រៀងដ៏មានឈ្មោះល្បីម្នាក់ជំនាន់ទសវត្សរ៍ឆ្នាំ ៨០-៩០ ជាមួយអ្នកស្រី នូ ភិជ្ជរ៉ា ហៅ ៧ ហ៊ុន អ្នកស្រី ហ៊ឹម ស៊ីវន អ្នកស្រី ឆោម ឆវិន អ្នកស្រី សុខ សុខុម ជាដើម ហើយបើទោះជាអ្នកស្រីឃ្លាតសិល្បៈក្នុងស្រុកយូរឆ្នាំយ៉ាងណាក្តី ប៉ុន្តែបទចម្រៀងអ្នកស្រីនៅតែទទួលបានការពេញនិយមស្តាប់ និង តែងតែឮចម្រៀងភ្លេចការរបស់អ្នកស្រីត្រូវបានគេចាក់នៅតាមរោងការដដែល ៕

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

Related posts

Leave a Comment