រាជធានីភ្នំពេញ ៖ ថ្មីៗនេះ មហាជនមានការចាប់អារម្មណ៍យ៉ាងខ្លាំង និងមានការចែករំលែកព្រោងព្រាតនៅលើបណ្ដាញសង្គម អំពីរូបសម្រស់របស់នារីលើកស្លាកទឹកនៃប្រដាល់ Kun Khmer All Star ។ ប៉ុន្តែគ្រប់គ្នាប្រែលជាមិនបានជ្រាបច្បាស់ ថាស្រីស្រស់ច្រមុះស្រួច បានទាំងកម្ពស់រូបនេះ ជានរណាឡើយ ។
យ៉ាងណាទន្ទឹមនឹងមានការចាប់អារម្មណ៍ខ្លាំងពីសំណាក់អ្នកទស្សនា និងអ្នកប្រើប្រាស់បណ្ដាញសង្គមនោះ ក៏មានការឱ្យដឹងថា នារីរូបស្រស់ស្លាកទឹកប្រដាល់ Kun Khmer All Star កាលពីថ្ងៃទីអាទត្យ កន្លងទៅនេះ ពោលគឺ
កញ្ញា ហាង ជេជូ ជាអតីតបេក្ខនារី Freshie Girl ជំនាន់ទី ១៨ ដែលទទួលបានចំណាត់ថ្នាក់លេខ២ និងជាប្អូនស្រីពៅរបស់កីឡាករត្រកូន «សែន» គឺ សែន រ៉ាដែត និងសែន រ៉ាឌី ។
មិនតែប៉ុណ្ណោះ យុវតីមកពីខេត្តកោះកុង កញ្ញា ហាង ជេជូ ដែលមានឈ្មោះផ្លូវការ ទិន ទី បានឱ្យដឹងថា រូបគេក៏ជាកីឡាករមួយរូបផងដែរ ពោលគឺកញ្ញា ទិន ទី ហៅ ហាង ជេជូ ធ្លាប់ហាត់តេក្វាន់ដូ ITF មានគ្រូជាម្ចាស់មេដាយមាសពិភពលោក ប៉ាល់ ជីវ័ន ថែមទៀតផង ។
រំលឹកថា កាលពីយប់ថ្ងៃអាទិត្យ ទី២៥ ខែកក្កដា ឆ្នាំ២០២១ កន្លងទៅនេះ កម្មវិធីប្រដាល់ Kun Khmer All Star មានការគាំទ្រយ៉ាងខ្លាំង និងមានការចូលទស្សនាការឡាយផ្ទាល់រហូតជាង២៧ K អ្នកទស្សនា ។
ចំណែកឯកញ្ញា ហាង ជេជូ ដែលជាអ្នកលើកស្លាកទឹកនៃការប្រកួតនោះ ក៏មានការចាប់អារម្មណ៍ខ្លាំងផងដែរ ពោលគឺដោយសារតែការស្លៀកពាក់សមសួនតាមបែបប្រពៃណីខ្មែរ ពិសេសគឺសម្រស់ដ៏ស្រស់ស្អាតរបស់នាងតែម្ដង ៕
ប្រភពពីតារាញូស៍
ដេីម្បីកាន់តែជ្រាបច្បាស់សូមទស្សនារូបភាពខាងក្រោមទាំងអស់គ្នា៖