តារាYoutuberលោក Ken Rhee ទំនងជានឹងត្រូវចាប់ខ្លួនភ្លាមពេលត្រលប់ចូលប្រទេសកូរ៉េ

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

លោក Ken Rhee អតីតកងកម្លាំងពិសេសយោធាជើងទឹកនិងជាតារាYoutuberដ៏ល្បីឈ្មោះម្នាក់ប្រចាំប្រទេសកូរ៉េខាងត្បូង ដែលបានធ្វើដំណើរទៅជួយប្រទេសអ៊ុយក្រែនច្បាំងនឹងយោធារុស្ស៊ីដោយគ្មានការអនុញាតិជាពិសេសនោះ អាចនឹងត្រូវចាប់ខ្លួនភ្លាមៗនៅពេលលោកត្រលប់ចូលដល់ប្រទេសកូរ៉េវិញ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

សារព័ត៌មានកូរ៉េallkpop រាយការណ៍អោយដឹងនៅថ្ងៃ១៧មិនា ថា ក្រសួងយុត្តិធម៌កូរ៉េខាងត្បូង បានចេញកំណត់ហេតុមួយសម្រាប់លោក Ken Rhee ដែលហៅថា «ការជូនដំណឹងពេលចូលមកដល់ប្រទេសកូរ៉េ»។ សម្រាប់កំណត់ហេតុនេះ គឺជាការជូនដំណឹងដល់ភ្នាក់ងារស៊ើបអង្កេតនៅពេលជនណាម្នាក់ចូលដល់ប្រទេសកូរ៉េ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ដូច្នេះហើយនៅពេលដែល Ken Rhee ចូលដល់ប្រទេសកូរ៉េ ប៉ូលីសនឹងត្រូវទទួលបានដំណឹងពីការមកដល់របស់លោក។ សារព័ត៌មានដដែលអោយដឹងថា ទំនងទៅរួចខ្លាំងបំផុតដែលប៉ូលីសអាចនឹងចាប់ខ្លួនលោកLeeភ្លាមៗនៅពេលលោកចូលមកដល់ប្រទេសកូរ៉េវិញ។ បន្ថែមពីលើនេះ ប៉ូលីសកំពុងស៊ើបអង្កេតថាតើ Ken Rhee មានល្មើសនឹងច្បាប់អ្វីផ្សេងទៀតទេ ក្រៅតែពីល្មើសនឹងច្បាប់លិខិតឆ្លងដែន។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

កាលពីថ្ងៃ៦មិនា លោក Ken Rhee បានចាកចេញពីប្រទេសកូរ៉េទៅប្រទេសអ៊ុយក្រែនដោយគ្មានការអនុញាតិពិសេសពីរដ្ឋាភិបាលកូរ៉េខាងត្បូងសម្រាប់ការចូលរួមជាយោធាស្ម័គ្រចិត្តប្រទេសអ៊ុយក្រែន។ បន្ទាប់មក តារាYoutuberដ៏ល្បីឈ្មោះម្នាក់ បានប្រាប់តាមរយៈបណ្តាញសង្គមអនឡាញថា លោកបានទៅដល់ប្រទេសអ៊ុយក្រែនជាមួយសមាជិកក្រុមរបស់លោក។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

យ៉ាងណាក៏ដោយ នៅថ្ងៃ១៥មិនា លោក Ken Rhee ប្រាប់ថា លោកបានបញ្ជូនសមាជិកក្រុមរបស់លោក ត្រលប់ចូលប្រទេសកូរ៉េខាងត្បូងវិញ ហើយបច្ចុប្បន្នលោកនៅតែម្នាក់ឯងជួយប្រទេសអ៊ុយក្រែនច្បាំងយោធារុស្ស៊ីក្នុងសង្គ្រាមរុស្ស៊ីឈ្លានពានទឹកដីប្រទេសអ៊ុយក្រែន។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

បច្ចុប្បន្ន សមាជិកក្រុមរបស់លោក Ken Rhee ដែលបានត្រលប់ចូលដល់ប្រទេសកូរ៉េវិញ កំពុងធ្វើចត្តាឡីស័កតាមវិធានការទប់ស្កាត់ជំងឺឆ្លងកូវីដ១៩ ហើយនៅពេលដែលពេលវេលាធ្វើចត្តាឡីស័កនេះបានបញ្ចប់ទៅ ប៉ូលីសនឹងសួរចម្លើយសមាជិកក្រុមទាំងនោះ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

Related posts

Leave a Comment