បាត់​មុខ​ពី​សិល្បៈ​យូរ​ ! ពេលនេះ​ ទិត្យ វិច្ឆិកា ប្រកាសចង់ វិលត្រឡប់មករកវិថីសិល្បៈម្តងទៀត បើមហាជននៅតែគាំទ្រ

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ទោះបីជាមានវ័យកាន់តែជ្រេ និងកំពុងបំពេញតួនាទីជាគ្រូបង្វឹកឆ័ត្រយោងយ៉ាងណាក៏ដោយ ប៉ុន្តែលោក ទិត្យ វិច្ឆិការ នៅតែចិញ្ចឹមចិត្តចង់ចូលប្រឡូកក្នុងវិស័យចម្រៀងវិញបំពេញតាមចំណង់ចំណូលចិត្តផង និងបំពេញបំណងមហាជនមួយចំនួន ដែលនៅតែបន្តគាំទ្ររូបលោករហូតមក។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ប៉ុន្តែជាចេតនារបស់ ទិត្យ វិច្ឆិកា ក្នុងការវិលមករកសិល្បៈវិញនេះ លោកគ្រានតែចង់ច្រៀងឡើងវិញនូវមរតកចម្រៀងដើមរបស់រៀមច្បងជំនាន់មុនអឡុវទសវត្ស៦០ ឬ៧០ប៉ុណ្ណោះ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

លោក ទិត្យ វិច្ឆិកា លើកឡើងថា៖“ប្រសិនជាថ្ងៃណាមួយ ខ្ញុំ cover បទ ចម្រៀងរបស់ដូនតាយើងសម័យទស្សវត្សរ៍ ៦០ ម្តងទៀត តើបងប្អូនយល់យ៉ាងណាដែរ??? តើបងប្អូនគិតថា វ័យរបស់ខ្ញុំចាស់ពេកទេ ដែលវិលត្រឡប់មករកវិថីសិល្បៈម្តងទៀតនោះ????”។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ទោះបីជាយ៉ាងណា លោកនៅតែមិនទាន់ប្រាកដប្រជានៅឡើយទេ ព្រោះស្ថិតក្នុងដំណាក់កាលស្ទាបស្ទង់ទឹកចិត្តមហាជនសិន ទើបលោកសម្រេចចិត្តច្បាស់លាស់ជៀសវាងប្រវត្តិសាស្ត្រច្រំដែល ត្រូវបានមហាជនតិះដៀលថា បានបំផ្លាញបទចម្រៀងជំនាន់ដើម។ កាលនោះ កេរឈ្មោះរបស់ ទិត្យ វិច្ឆិកា បានធ្លាក់មកដល់សូន្យម្ដងរួចហើយ ដោយសារតែការច្រៀងបទត្រាប់បទពីដើមនេះ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

លោក ទិត្យ វិច្ចិការ បន្តលើកឡើងជាសំណួរថា ៖ “តើខ្ញុំអាចទទួលរងការចោទប្រកាន់ថាខ្ញុំបំផ្លាញ មរតកសំនៀងដើមដូចកាលពី១០ឆ្នាំជាងមុនទៀតដែរឬទេ??? ខ្ញុំសង្ឃឹមថាបងប្អូនជាទីគោរព និងមានមតិយោបល់សំរាប់ខ្ញុំម្នាក់មួយដើម្បីខ្ញុំធ្វើការពិចារណា”។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ក្រោយឃើញ លោក ទិត្យ វិច្ឆិកា ប្រកាលបែបនេះមាន មហាជនច្រើនបាននាំគ្នាសម្តែងការគាំទ្រមកលើរូបលោកយ៉ាងពេញទំហឹង ដោយម្នាក់ៗឮចង់លឺសំឡេង ច្រៀងសារជាថ្មីម្តងទៀត ដោយចង់ឃើញលោក ច្រៀងបទរបស់ដូនតាយើងសម័យទស្សវត្សរ៍ ៦០ ព្រមទាំងគាំទ្រឲ្យរូបលោកវិលត្រឡប់មករកវិថីសិល្បៈសាជាថ្មីម្តងទៀតផងដែរ ទោះបីជាមានវ័យជ្រេបន្តិចក៏ពិតមែន។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ក្នុងនោះដែរ ក៏មិនមានជនមួយចំនួនបានយល់ផ្ទុយពីនេះ ដោយលើកឡើងថា លោក ទិត្យ វិច្ឆិកា ផ្ដោតលើភារកិច្ចរដ្ឋដែលថ្នាក់ដឹកនាំប្រគល់ជូនក្នុងបង្វឹកបណ្ដុះបណ្ដាលកងទ័ពឆ័ត្រយោង ដើម្បីចូលរួមលើកកម្ពស់កិត្យានុភាពនៃទ័ពកុម្មង់ដូរឲ្យបានកាន់តែខ្លាំងក្លាថែមទៀត។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

សូមរំលឹកដែរថា លោក ទិត្យ វិច្ឆិកា គឺជាចម្រៀងមួយរួប ដែលធ្លាប់ទទួលបានភាពល្បីល្បាញខ្លាំងនៅក្នុងកាលពីអំឡុងឆ្នាំ២០០០ ពេលដែលរូបលោកច្រៀងនៅផលិតកម្ម Rock ដែលមាបចម្រៀងល្បីៗជាច្រើនដែលសុទ្ធតែទទួលបានការគាំទ្រពីមហាជន ដូចជាបទ “អន្ទងស្នេហ៍អូន” “សូរិយាអស្តង្គត” “ឆ្កួតតែឯង” នឹងបទ “ស្ទឹងថែស្នេហ៍ខ្ញុំ” បើទោះបីជារូបលោកច្រៀងត្រាប់តាមរៀមច្បងជំនាន់មុនក៏ដោយ។ ប៉ុន្តែក្រោយមក ក៏ផ្ទុះការរិះគន់ចំពោះរូបលោកក្នុងការច្រៀងបទចម្រៀងទាំងនេះ រហូតមានការហាមប្រាមមិនឲ្យរូបលោកឡើងច្រៀងតាមកម្មវិធីប្រគំតន្ត្រីនានាផងដែរ៕

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

Related posts

Leave a Comment