បារមីនាគមិនទាន់ស្ងាត់! ស្រាប់​តែ​ ទេព បូព្រឹក្ស ត្រៀមចេញបទ “រាំក្បាច់នាគ” សម្រាប់ចូលឆ្នាំ

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

មួយសប្ដាហ៍កន្លងមកនេះ មហាជនទូទៅបានដាក់ការចាប់អារម្មណ៍យ៉ាងខ្លាំងមានទាំងអ្នកជឿ និងអ្នករិះគន់ពាក់ព័ន្ធនឹងរឿងបារមីនាគ ដែលមានលោកគ្រូមហាជ័យ និងលោកគ្រូមហាជុំ ជាអ្នកផ្ដួចផ្ដើមពិធីបួងសួងនៅលើទន្លេ៤មុខកាលពីពេលថ្មីៗនេះ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ស្រាប់តែថ្មីៗនេះ តារាចម្រៀងសំណព្វចិត្តយុវវ័យកញ្ញា ទេព បូព្រឹក្ស បានបង្ហើបថា នាងក៏គ្រោងនឹងផលិតបទចម្រៀងមួយបទដែលទាក់ទងនឹងនាគផងដែរ។ នោះគឺបទ”រាំក្បាច់នាគ” សម្រាប់យុវវ័យរាំលេងកម្សាន្តនាឱកាសចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរខាងមុខនេះ ស្របពេលរឿងបារមីនាគកំពុងផ្ទុះការរិះគន់។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

គេមិនបានដឹងថា នេះគ្រាន់តែនិយាយលេងសើច ឬជាការពិតនោះទេ។ ប៉ុន្តែតារាចម្រៀងរូបនេះអះអាងថា នាងគ្រោងផលិតបទចម្រៀង៣បទ ក្នុងនោះក៏មានបទ “តុងទីន” និងបទចម្រៀងមួយបទនៅមិនទាន់បញ្ជាក់ចំណងជើងនៅឡើយ។ ទោះបីជាយ៉ាងណា បទចម្រៀង២បទដែលនាងបានបង្ហាញចំណងជើងជាសារធារណៈសុទ្ធសឹងតែស្របតាមស្ថានភាពសង្គម ដែលកំពុងកើតឡើង។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ជាក់ស្ដែង មហាជនកំពុងល្បីល្បាញរឿងបារមីនាគ ដោយមានទាំងការរិះគន់ផង និងការការពារផង ខណៈបញ្ហាតុងទីនវិញ ក៏មានមនុស្សជាច្រើនកំពុងជួបបញ្ហា និងរគ្រោះដោយសារតែការលេងតុងទីនផងដែរ។ ក្នុងនោះក៏មានចង្កោមអ្នកសិល្បៈមួយចំនួនបានរងគ្រោះក្លាយជាជំពាក់បំណុលវ័ណ្ឌកដោយសារតែរឿងលេងតុងទីនរហូតរាប់សិបម៉ឺនដុល្លារទៀតផង។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

បន្ទាប់ពីឃើញសំណេររបស់ ទេព បូព្រឹក្ស តារាចម្រៀង Rap លោក ងួន ចាន់ដេវីដ ដែលត្រូវជាសង្សារនាង ក៏បានចូលទៅសរសេរបង្ហាញនូវការគាំទ្រ ចំពោះបំណងធ្វើបទចម្រៀង “បទរាំក្បាច់នាគ”។ ទោះបីជាយ៉ាងណា ប្រិយមិត្តរំពឹងថា ប្រសិនបើសង្សារមួយគូធ្វើបទចម្រៀង “រាំក្បាច់នាគ” និងបទ”តុងទីន” ពិតជាអាចមានការគាំទ្រមិនខាន។ ព្រោះពួកគេបានធ្វើបទចម្រៀងជាច្រើនមកហើយ ដែលទទួលបានការគាំទ្រពីយុវវ័យ ជាក់ស្ដែងបទ “រាំញីកែងជើង” ជាដើម។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ហើយថ្មីៗនេះ ទេព បូព្រឹក្ស និងសង្សារ ងួន ចាន់ដេវីដ បានធ្វើឲ្យមានការភ្ញាក់ផ្អើលពីស្រទាប់មហាជនទូទៅ និងការពោលសរសើរពីការលះបង់របស់ពួកគេទាំងកម្លាំងកាយចិត្ត ស្មារតី និងចំណាយហ៊ានចំណាយប្រាក់១៥ម៉ឺនដុល្លារអាមេរិកផលិតបទចម្រៀងថ្មី«Top of the Lady ឬ វីរនារី» ដោយមិនគិតពីផលចំណេញទៀតផង។ ពួកគេអះអាងថា ការលះបង់ក្នុងបទចម្រៀងមួយបទនោះជាការបំពេញបំណងរបស់ពួកគេ និងគប្បីចំពោះបុព្វបុរសខ្មែរ ដែលបានបន្សល់ទុកនូវកេរ្តិ៍ដំណែលដ៏អស្ចារ្យសម្រាប់ខ្មែរជំនាន់ក្រោយ៕

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

Related posts

Leave a Comment