បួ.សរួច Poh និង Robert នាំគ្នាដើរធុតង្គជិតដល់មី.យ៉ាន់.ម៉ា តែត្រូវប៉ូ.លិសដេ.ញមកវិញ ព្រោះ…

តារា​ស្រី​Tangmo បាន​ធ្លាក់ចូល​ទន្លេ​ចៅ​ប្រា​យ៉ា កាលពី​យប់​ថ្ងៃទី​២៤ កុម្ភៈ ខណៈ​កំពុង​ជិះ​លើ​ទូក​ល្បឿន​លឿន​ជាមួយ​អ្នករួមដំណើរ​៥​នាក់​ផ្សេងទៀត​នោះ​។ សាក​ស​.​ព​របស់​នាង ត្រូវបាន​គេ​រក​ឃើញ​ពីរ​ថ្ងៃ​ក្រោយមក​នៅ​មិន​ឆ្ងាយ​ប៉ុន្មាន​ពី​កន្លែង​ដែល​ឧប្ប.ត្តិហេតុ​កើតឡើង​នៅ​ជិត​ផែ Pibul 1 ក្នុង​ខេត្ត Nonthaburi​។​

​មនុស្ស​ទាំង​៥​នាក់​នៅលើ​ទូក​ថ្ងៃកើតហេតុ​នោះ រួមមាន Tanupat “Por” Lerttaweewit, Phaiboon “Robert” Trikanjananun, Idsarin “Gatick” Juthasuksawat ដែលជា​អ្នកគ្រប់គ្រង​ផ្ទាល់​Tangmo , Wisapat “Sand” Manomairat និង Nitas “Job” Kiratisoothisathorn​។​

​ក្នុងចំណោម​ពួកគេ ប៉ូ.លិស បាន​ចោទប្រកាន់​លើ​លោក Tanupat ដែលជា​ម្ចាស់​ទូក និង​លោក Phaiboon ដែលជា​អ្នកបើកបរ ពីបទ​ធ្វេសប្រហែស​ឈានទៅដល់​ការ​ស្លា​.​ប់​។ ទោះយ៉ាងណា ពេលនេះ ពួកគេ បាន​បួ​.​សបែប​ព្រាហ្មណ៍​រួចរាល់​ជា​ផ្លូវការ ក្នុងន័យ​ឧទ្ទិស​បុណ្យ​កុសល​ឱ្យដល់​តារា​សម្តែង​ស្រី Tangmo នា​កន្លែង​ប្រតិបត្តិ​ធម៌​មួយកន្លែង​នា​ខេត្ត​រ៉ា​ឆៈ​បុរី ជា​សាខា​របស់​ថា​ម៉ៃ​។​

​ពួកគេ បាន​បួ​.​សបែប​ព្រាហ្មណ៍​កាលពី​ថ្ងៃទី​១៦ ខែមីនា ឆ្នាំ​២០២២​កន្លងទៅនេះ បន្ទាប់ពី​ខាង​វត្ត​បដិសេធ មិន​ឲ្យ​ពួកគេ​បួ​.​ស​តាមបែប​ពុទ្ធសាសនា​នោះ ដោយសារតែ ពួកគេ​ត្រូវបាន​ចាត់​ចូល​នៅក្នុង​ច្បាប់​របស់​មន្ទីរ​ពុទ្ធសាសនា ជា​ជន ដែល​កំពុងមាន​សំណុំ​ក្តី​ព្រហ្មទណ្ឌ​ជាប់​ខ្លួន​។​

​យ៉ាងណាមិញ បន្ទាប់ពី​បាន​បួ​.​ស​រួចរាល់ ហាយ​សូរ​ទាំងពីរ ក៏បាន​ចាប់ផ្តើម​ប្រតិបត្តិ​ធម៌ ដោយមាន​ការ​ទៅ​អង្គុយ​សមាធិ​រាប់​ម៉ោង ការសូត្រ​ធម៌​ជាដើម ដើម្បី​ឧទ្ទិស​បុណ្យ​កុសល​ម្ចាស់​កម្ម​ម្ចាស់​ពារ និង Tangmo នៅក្បែរ​ជើងភ្នំ​ក្រៈ​ចូ​ម ដែលជា​ភ្នំ​មួយ​នៅ​ជិត​នឹង​ព្រំដែន​មី​យ៉ាន់​ម៉ា ហើយ​ក្រោយពី​សម្រេច​រួចរាល់​ហើយ ពួកគេ​ក៏បាន​នាំគ្នា​ធុតង្គ​ទៅលើ​កំពូលភ្នំ​ទៀត​ទាំងយប់​តែម្តង​។​

​ក្នុងនោះ ដោយ​ការកំណត់​ពួកគេ​ត្រូវ​ឡើង​ទៅលើ​ភ្នំ​ហើយ ហើយ​ចុះ​មកវិញ​នៅពេល​ព្រឹក រួច​នឹងត្រូវ​បន្ត​ដើរ​ឆ្លងទៅ​ភ្នំ​មួយទៀត​នា ខេត្ត​កាន់​ចៈណាក់​បុរី ដោយ​ត្រូវធ្វើ​បែបនេះ​រហូត​ឱ្យ​គ្រប់ ១៥ ថ្ងៃ ទើប​ត្រឡប់មក​កន្លែង​សំណាក់​ធម៌​ដើម​វិញ​។​

​ទោះយ៉ាងណា អ្វីៗ​មិន​ដូចជា​ការកំណត់​ឡើយ ព្រោះ​ខណៈ​ឡើងទៅ​ដល់​ភ្នំ នៅ​ម៉ោង១យប់ ហាយ​សូរ​ទាំងពីរ ក៏ត្រូវ​ប៉ូ.លិស​ប្រចាំការ​នៅ​ទីនោះ ដេ.ញ​ឱ្យ​ចុះ​មកវិញ​ភ្លាមៗ ព្រោះតែ​ខ្លាច​គេ​ទាំងពីរ​នាក់​គេ.ចខ្លួន​ឆ្លងដែន​ទៅ​ប្រទេស​មី​.យ៉ាន់.​ម៉ា ហើយ​ម្យ៉ាង​ពួកគេ ក៏​ខ្លាច​ឆ្ល.ង​កូ​វី.ដ​ពី​ប្រជាជន​មី.​យ៉ា.ន់​ម៉ា​ដែល​ឆ្លងដែន​មក​នោះដែរ ក៏​ស​ម្រេ​ច​ចុះមក​ក្រោម​វិញ​តែម្តងទៅ​៕

Related posts

Leave a Comment