នោះ! កៀកថ្ងៃការកូន, លោកតាវ៉ិចទ័រ ទម្លាយរូបថតដ៏ទាក់ទាញ និងសារដ៏ចាប់អារម្មណ៍មួយនេះថា…

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

បន្ទាប់​ពី​ប្រកាស​រំសាយ​មង្គលការ និង​រង់ចាំ​អស់​រយៈពេល​ជាង៣ឆ្នាំ តារា​កំប្លែងCTNកញ្ញា នីឡា កូន​ស្រី​អ្នក​ដឹកនាំ​កម្មវិធីសិល្បៈកម្សាន្ដដ៏ល្បី លោក សុវណ្ណ ឬទ្ធី ហៅតាវ៉ិចទ័រ បាន​ទម្លាយ​ដំណឹង​​ថា នឹង​ចូល​រោង​ការក្នុងខែមីនាខាងមុខនេះ ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

តាមគម្រោង នីឡា និងគូដណ្ដឹង ត្រូវចូលរោងការតាំងពីខែឧសភា ឆ្នាំ២០២០​ មកម៉្លេះ ប៉ុន្តែ​ដោយសារតែការរីក​រាលដាលនៃជំងឺកូវីដ-១៩ ទើបធ្វើឱ្យពួកគេត្រូវសម្រេចព្យាពេល និងបានប្រកាសរំសាយ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

នីឡា អតីតដៃគូចាស់នាយ ចឺម បានបញ្ជាក់ថា ​ «អ្នកណាជំពាក់​ចំណងដៃ ​នីឡា ខ្លះ​ចេញ​មុខមក លើក៣ឆ្នាំហើយ សុំប្រាកដខែក្រោយនេះហើយ» ។ ដូចគ្នាកន្លងមក តារាកំប្លែង​ដែល​ពោរពេញដោយសមត្ថភាព និងរូបសម្រស់រូបនេះធ្លាប់អះអាងថា មង្គលការរបស់នាង និងគូដណ្ដឹង នឹងប្រារពធ្វើនៅកំឡុងខែ៣ ឆ្នាំ២០២២​នេះ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ងាកមកលោក សុវណ្ណ ឬទ្ធី ហៅលោកតា វ៉ិចទ័រ នៅលើគណនីហ្វេសប៊ុករបស់ខ្លួន បានបង្ហោះរូបថតកូនស្រី និងសារគួរឲ្យចាប់អារម្មណ៍ មុនពិធីមង្គលការមកដល់ថា «នៅពីរថ្ងៃទៀត ដល់ថ្ងៃមង្គលរបស់ កំពូលហើយ(នីឡា)គឺថ្ងៃទី19/03/2022»។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

តាមរយៈសារ និងរូបថតនេះ អ្នកលេងបណ្ដាញសង្គមហ្វេសប៊ុកមួយចំនួន ឃើញហើយ ក៏អស់សំណើច អមដោយការលាន់មាត់សរសើរថា ឡើងCute ខណៈមួយចំនួនទៀត បានសម្ដែងការអបអរសាទរ និងជូនពរផងដែរ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

គួររំលឹកថា តារាកំប្លែងកញ្ញា វ៉ាន់ នីឡា កូនស្រីលោកតាវ៉ិចទ័រ ហៅ សុវណ្ណ រិទ្ធី បាន​ប្រកាស​រៀបអាពាហ៍ពិពាហ៍នាពេលកន្លងម្ដងរួចមកហើយ ប៉ុន្តែក៏ត្រូវ​ពន្យារពេល​វិញ​ដោយគោរពតាមវិធានការសុខាភិបាលរបស់រាជរដ្ឋាភិបាលកម្ពុជា។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

បើទោះបីជា នីឡា និង​គូដណ្ដឹងទើបតែស្រឡាញ់ និង​ស្វែងយល់ចិត្តគ្នាក្ដី តែនាងតែងតែបង្ហាញ​អារម្មណ៍​ជារឿយៗ ដោយពោលសរសើរអនាគតស្វាមីរបស់ខ្លួន ដែលតែងតែ​បង្ហាញ​ក្ដីព្រួយ​បារម្ភ និងយកចិត្តទុកដាក់មើលថែ នីឡា គ្រប់ពេលវេលាតែម្ដង៕

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​


​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

Related posts

Leave a Comment