មាន​រឿង​អ្វី​ចេះ​! គង់ ចាន់ស្រីមុំ ឆ្លើយតបភ្លាមៗរឿងមានលុយទិញសម្ភារទំនើបៗរាប់ម៉ឺន តែពេលចង់សង់ផ្ទះជូនជនក្រីក្រ បែរជារៃអង្គាស

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ដូចមហាជនអ្នកគាំទ្របានជ្រាបមកហើយថា តារាស្រី គង់ ចាន់ស្រីមុំ មិនត្រឹមតែជាលំដាប់សិល្បការិនីមានឈ្មោះបោះសំឡេងលើវិថីសិល្បៈតែម្យ៉ាងនោះទេ តែនាងក៏ត្រូវបានជាប់ឈ្មោះជាលំដាប់តារាស្រីអភិជន មានការចាយវាយទិញសម្ភារទំនើបៗ និង ដើរលេងកម្សាន្តបែបអភិជនយ៉ាងហ៊ឺហា។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ការពិត បើជីវិតប្រចាំថ្ងៃភាគច្រើនមហាជនបានឃើញពីភាពស៊ីវីល័យរបស់អ្នកនាង និង ស្វាមី គ្មានស្ទើរលស់ថ្ងៃក្តី តែបើក្រឡេកទៅមើលពីសន្តានចិត្តរបស់អ្នកនាង គង់ ចាន់ស្រីមុំ ក៏ប្រពៃណាស់ដែរ ដោយកន្លងមកអ្នកនាង និង លោក គឹម សីហា តែងធ្វើបុណ្យ និង ជួយដល់អ្នកខ្វះខាតជាច្រើនក្នុងសង្គម។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ជាក់ស្តែងកន្លងទៅថ្មីៗនេះ ស្របពេល គង់ ចាន់ស្រីមុំ បានធ្វើដំណើរទៅព្យាបាលជំងឺប្រចាំកាយនោះ អ្នកនាងក៏បានឆ្លៀតពេលទៅសួរសុខទុក្ខដល់ផ្ទះប្រជាជនកំពុងតែខ្វះខាត ហើយអ្នកនាងក៏បានប្រកាសរៃអង្គាសដល់មហាជនជួយសាងសង់ផ្ទះជូនគ្រួសារខាងលើថែមទៀត។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ទន្ទឹមនឹងមានការចូលរួម អ្នកនាង គង់ ចាន់ស្រីមុំ ក៏ត្រូវបានមហាជនមួយចំនួនបានបោះសំណួរសួរនាងថា ៖ «នាងហ៊ានចំណាយលុយរាប់ម៉ឺនដុល្លារក្នុងការចាយវាយទិញសម្ភារទំនើបៗប្រើប្រាស់ហើយនោះ ចុះគ្រាន់តែប្រាក់ ៣ ឬ ៤ ពាន់ដុល្លារ ហេតុអ្វីមិនហ៊ានចំណាយសាងសង់ផ្ទះជូនអ្នកក្រីក្រ ចាំបាច់ត្រូវរៃអង្គាស?»។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ឆ្លើយតបនឹងសំណួរខាងលើ គង់ ចាន់ស្រីមុំ ក៏មិនបង្អង់ក្នុងការឆ្លើយតប ព្រមទាំងជម្រាបពីមូលហេតុរបស់នាងច្បាស់ៗនៃការរៃអង្គាសថវិកាតាមរយៈវីដេអូថា ៖ «ការពិតទៅ នាងមិនមែនមិនហ៊ានចំណាយទេ តែកន្លងមកនាងក៏ធ្លាប់បានធ្វើរួចហើយ ហើយបានជួយសាងសង់ជាច្រើនផ្ទះដែរ តែនៅពេលនេះ បើនាងសិក្សាទៅតាមផ្លូវធម៌ បើនាងធ្វើតែម្នាក់ឯងគឺនាងបានតែបុណ្យ មិនបានញាតិ ហើយលើកនេះ នាងចង់សន្សំទាំងបុណ្យ ហើយសន្សំទាំងញាតិទៀត។ ម្យ៉ាងវិញទៀត គឺអ្នកដែលបានចូលរួមក៏បានបុណ្យដូចគ្នា»៕

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ដេីម្បី​កាន់​តែ​ជ្រាប​ច្បាស់​សូម​ទស្សនា​រូបភាព​ខាងក្រោម​ទាំង​អស់​គ្នា​៖

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

Related posts

Leave a Comment