ស្រណោះ​ណាស់​!កូនស្រីអ្នកនាងសយស្រីលក្ខណ៍រំលឹកពីការរស់នៅមុនម្ដាយមរណភាព….. 

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ជារឿងមួយដែលកាន់តែរំជួលចិត្ត និងក្ដុកក្ដួលជាទីបំផុត ខណៈនៅប៉ុន្មានម៉ោងមុន​នេះកូន​ស្រី​អ្នកនាង សយ ស្រីលក្ខណ៍ ចេញមុខប្រកាស​ពីដំណឹង​នៃមរណភាពរបស់ម្ដាយ និងបានរៀបរាប់​រឿងរ៉ាវនៃ​ការរស់​នៅ​ប្រចាំ​ថ្ងៃមួយចំនួនជាមួយម្ដាយស្ដាប់ហើយស្ទើរតែទប់ទឹកភ្នែកមិនបាន ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

កញ្ញា ខេលេន ធីតាផេន ដែលអះអាងថា ជាកូនស្រីបង្កើតរបស់អតីតតួ​អង្គសម្ដែងរឿងពិស​ស្នេហ៍​អ្នកនាង សយ ស្រីលក្ខណ៍ ហៅទីម៉ា នៅថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២២នេះ បាន​បង្ហោះសំណេរ​មួយ​នៅលើបណ្ដាញសង្គមហ្វេសប៊ុក ដោយបញ្ជាក់ជាថ្មីនៃមរណភាពរបស់អ្នកនាង សយ ស្រីលក្ខណ៍ ដែល​ជា​ម្ដាយ និង​ជម្រាប​ដល់មហាជន​​ដែលចង់​ជូនដំណើរម្ដាយ​នាងជាលើក​ចុងក្រោយ ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

នាងថា ម្ដាយរបស់នាងបានទទួលមរណភាពនៅថ្ងៃសៅរិ៍ ទី១២ វេលាម៉ោង៥និង៣៧នាទី ហើយ​នឹង​ត្រូវប្រារពបូជានៅថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២២ស្អែកនេះ នៅក្នុង salle notre dame de sanilhac perigueux ។ ប៉ុន្តែអ្វីដែលកាន់តែរំជួលចិត្តបំផុតនោះ គឺនៅពេលដែល​នាងរំលឹក​ពី​អនុ​ស្សាវរីយ៍ និងការរស់នៅប្រចាំថ្ងៃមួយចំនួនជាមួយអ្នកនាង សយ ស្រីលក្ខណ៍ ជាម្ដាយ​គឺប្រៀប​ដូចជា​មនុស្ស​តែមួយ ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

កូនស្រីអ្នកនាង សយ ស្រីលក្ខណ៍ រូបនេះបាននិយាយថា៖ «ស្លៀកខោអាវរួមគ្នា​ ប្រឡែងគ្នា​ មាន​រឿងអីនិយាយប្រាប់គ្នា​គ្រប់រឿង ចានកែវញ៉ាំរួមគ្នា​ ម្ដាយសុខចិត្តអត់ឱ្យកូន កូនសុខ​ចិត្ត​ទុកឱ្យម្ដាយ បារម្ភគ្នា នឹកគ្នាគ្រប់ពេល តស៊ូ​ជាមួយគ្នាតាំងពីកូននៅតូច ទីបំផុតក៏ត្រូវឃ្លាតពីទ្រូង ទីបំផុត​កូនរស់​ដូចជាស្លាប់» ។ យ៉ាងណាឃើញនូវសំណេរបរិយាយខាងលើនេះ មហាជនអ្នកស្គាល់ជាច្រើន​នៅ​លើ​បណ្ដាញសង្គមជាច្រើនបានសម្ដែងការសោកស្ដាយ និងរំលែកទុក្ខដ៏ក្រៀមក្រំចំពោះ​ក្រុមគ្រួសារ​នាងផងដែរ ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

គួរបញ្ជាក់ថា អតីតតារាសម្ដែងអ្នកនាង សយ ស្រីលក្ខណ៍ ហៅ ទីម៉ា កេីតនៅថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ១៩៨៤ និងបានទទួលមរណភាពនៅថ្ងៃទី១២ ខែមីនា ឆ្នាំ២០២២ ម៉ោង៥ល្ងាចនៅក្នុងប្រទេសបារាំង ។ អ្នកនាងបានឃ្លាតឆ្ងាយពីសិល្បៈជាច្រើនឆ្នាំ​មក​ហើយ បន្ទាប់​ពីអ្នកនាងបានចាកចេញទៅរស់នៅប្រទេសបារាំង ។ អ្នកនាង ទីម៉ា ត្រូវបានគេដឹងថា ជាតួអង្គនាង ក្អុក ក្នុងរឿងពិសស្នហេ៍ ដឹកនាំដោយអ្នកដឹកនាំរឿងល្បីឈ្មោះលោក ហ្វៃ សំអាង។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

អតីតតារាសម្ដែងអ្នកនាង សយ ស្រីលក្ខណ៍ មានអនុស្សាវរីយ៍ជាមួយតារាសម្ដែងជាច្រើនទៀតមុនទៅរស់នៅប្រទេស​បារាំង ហើយមរណភាពរបស់អ្នកនាង បានក្លាយជាការសោកស្ដាយយ៉ាង​ខ្លាំងចំពោះមិត្តភក្ដិអ្នកស្គាល់រាប់​អានគ្នាទាំងឡាយ ។ ដោយពួកគេតែងពោលសរសើរពីរូបសម្រស់ និង​អត្តចរិតល្អរបស់អតីតតារាសម្ដែងរូបនេះ ៕ប្រភពពី​តារា​ញូស៍​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

Related posts

Leave a Comment