នាង Hailey Baldwin Bieber ដែលជាតារាបង្ហាញម៉ូតអាមេរិក និងជាភរិយាតារាចម្រៀងជនជាតិកាណាដាដ៏ល្បីឈ្មោះលោក Justin Bieber កើតមានជំងឺកំណកឈាមតូចមួយនៅខួរក្បាលរបស់នាង។ នេះបើតាមដំណឹងដែលតារាបង្ហាញម៉ូតរូបនេះប្រាប់នៅលើបណ្តាញទំនាក់ទំនងសង្គមអនឡាញអ៊ីនស្ត្រាក្រាមរបស់នាងកាលពីសប្តាហ៍មុន។
លោក Justin Bieber មានក្តីបារម្ភយ៉ាងខ្លាំងលើនាង Hailey Baldwin Bieber ជាភរិយាដែលកើតមានបញ្ហាសុខភាពបែបនេះ។
សារព័ត៌មានបរទេសPEOPLEដែលដកស្រង់ប្រភពជិតស្និទ្ធនិងតារាចម្រៀងទាំងពីរនាក់នេះអោយដឹងថា តារាបង្ហាញម៉ូតវ័យ២៥ឆ្នាំ បានចូលសម្រាកព្យាបាលជំងឺនៅមន្ទីរពេទ្យរដ្ឋ California។ Hailey នាងចូលសម្រាកព្យាបាលជំងឺនៅមន្ទីរពេទ្យ ចំពោះអាការៈរោគរបស់នាងដែលមានសញ្ញាណដូចជាជំងឺស្ត្រូក(stroke) ដែលបង្កឡើងពីបញ្ហាកំណកឈាមតូចមួយនៅក្នុងខួរក្បាលរបស់នាង ដែលធ្វើអោយតារាចម្រៀង Justin អាយុ២៨ឆ្នាំ ជួបពេលវេលាលំបាកបារម្ភយ៉ាងខ្លាំង នៅពេលភរិយាចូលសម្រាកព្យាបាលជំងឺនៅមន្ទីរពេទ្យដូច្នេះ។
ប្រភពដដែលបន្តអោយដឹងថា «Hailey មិនចង់អោយមាននរណាម្នាក់បារម្ភពីនាងឡើយ។ ប៉ុន្តែពិតជាស្ថានភាពគួរអោយភ័យខ្លាចជាខ្លាំងសម្រាប់ពួកគេទាំងពីរ។ Justin នៅតែមានការបារម្ភខ្លាំង។ Justin មានការបារម្ភខ្លាំងស្ទើរតែមិនអាចដេកពួនបាន លោកសម្រាកបានតិចតួចបំផុត។ លោកអង្គុយមើលនាងHailey នៅពេលនាងសម្រាក។
នៅលើបណ្តាញសង្គមអ៊ីនស្ត្រាក្រាមរបស់ Hailey ក្រោយពីនាងបាន ធូរស្បើយពីជំងឺ ឃើញថាតារាបង្ហាញម៉ូតរូបនេះ បានរៀបរាប់ដូច្នេះទៅកាន់ក្រុមអ្នកគាំទ្ររបស់នាង « នៅព្រឹកថ្ងៃព្រហស្បតិ៍ នៅពេលនាងអង្គុយទទួលទានអាហារពេលព្រឹកជាមួយ Justin នាងចាប់ផ្តើមមានអាការៈដូចជាជំងឺស្រ្តូក ហើយនាងក៏ត្រូវបញ្ជូនទៅកាន់មន្ទីរពេទ្យ។ ក្រុមគ្រូពេទ្យរកឃើញថា នាងបញ្ហាកំណកឈាមតូចមួយនៅក្នុងខួរក្បាលរបស់នាង ដែលធ្វើអោយកើតមានបញ្ហាខ្វះអុកស៊ីសែន។ ប៉ុន្តែរាងកាយរបស់នាងបានឆ្លងកាត់ផុតពេលវេលាដ៏លំបាកនេះ ហើយក៏បានជាសះស្បើយទាំងស្រុងហើយដែរ»។
ជាមួយគ្នា Hailey បានអរគុណដល់ក្រុមអ្នកគាំទ្រចំពោះការគាំទ្រនិងស្រឡាញ់រូបនាងនិងដែលបារម្ភពីនាង និងបានជួនពរនាង។បញ្ហាសុខភាពរបស់តារាបង្ហាញម៉ូត Hailey កើតឡើង បន្ទាប់ពីJustin តេស្តវិជ្ជមានជំងឺកូវីដ១៩កាលពីខែមុន។ តារាចម្រៀងម្ចាស់បទ Love Yourself នៅពេលនេះ បានជាសៈស្បើយពីជំងឺកូវីដ១៩។
ដេីម្បីកាន់តែជ្រាបច្បាស់សូមទស្សនារូបភាពខាងក្រោមទាំងអស់គ្នា៖