រក​ឃើញ​ភស្តុតាងថ្មី បង្ហាញពីសកម្មភាពហាក់ដូចជាវាយគ្នាលើទូក ក្នុងថ្ងៃ Tangmo ធ្លាក់…

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

មកទល់ពេលនេះជាងកន្លះខែទៅហើយ ដែលខាងសមត្ថកិច្ចនូវពុំទាន់បានសម្រេចបិទរឿងក្តីនៃការស្លាប់របស់តារាស្រី Tangmo និង បញ្ជាក់ថា នាងស្លាប់ដោយសារមូលហេតុអ្វីឱ្យពិតប្រាកដ ព្រោះពេលនេះសាក្សីទាំង ៥ នៅលើទូក រួមជាមួយនឹងសាក្សីផ្សេងទៀត ក៏មាននៅក្នុងដៃរបស់សមត្ថកិច្ចហើយនោះ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ដោយឡែក ថ្មីៗនេះ បើទោះបីរឿងក្តី និង លទ្ធផលនៃការកោសល្យវិច្ច័យលើសាកសព ក៏បានបង្ហាញខ្លះហើយក៏ដោយ តែសម្រាប់មហាជនហាក់មិនអស់ចិត្តនៅឡើយ ចំពោះការលើកឡើង ក៏ដូចជាលទ្ធនៃការស៊ើបអង្កេតរបស់សមត្ថកិច្ច រហូតធ្វើឱ្យមហាជនជាច្រើន តាមរកភស្តុតាងផ្សេងៗយ៉ាងដុតដៃដុតជើង ដើម្បីជួយបន្ថែមភស្តុតាង ទៅលើរឿងក្តីមួយនេះជាបន្តបន្ទាប់។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ជាពិសេស នៅថ្ងៃទី ១៥ ខែមីនា ឆ្នាំ ២០២២ នេះតែម្តង ស្រាប់តែមានភស្តុតាងថ្មីដែលចាប់បានពីកាម៉េរ៉ាសុវត្ថិភាពម្តុំកន្លែងកើតហេតុ ដោយក្នុងវីដេអូកាមេរ៉ាសុវត្ថិភាពនោះ ឃើញសកម្មភាពនៅលើទូករបស់អ្នកទាំង ៦ នាក់ទាំងអស់ ដែលមើលទៅហាក់មានសកម្មភាពប្រវាយប្រតប់គ្នាដណ្តើមអ្វីមួយ រវាងមនុស្សប្រុស និង មនុស្សស្រីពីរនាក់ ដែលអង្គុយនៅចំកណ្តាលទូក។ មួយវិញទៀត ខណៈនោះក៏មានមនុស្សម្នាក់ ដែលអង្គុយក្រោយទូកបានបោះវត្ថុអ្វីមួយចូលទៅក្នុងទឹកទៀតផង។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

យ៉ាងណាមិញ ជុំវិញសកម្មភាពនៅលើទូកមួយនេះដែរ បើទោះវីដេអូវាមិនច្បាស់ល្អ ១០០% តែមហាជនសង្ស័យថា មុន Tangmo ធ្លាក់ទឹកស្លាប់ អាចនឹងមានសកម្មភាពណាមួយខុសប្រក្រតីនៅលើទូក ពោលគឺអាចជាការប្រវាយប្រតប់គ្នាតែម្តង។ តែយ៉ាងណា នេះគ្រាន់តែជាការសន្និដ្ឋានរបស់មហាជនប៉ុណ្ណោះ លម្អិតពីលទ្ធផលច្បាស់លាស់ មានតែរង់ចាំការបកស្រាយពីការក្រុមអ្នកស៊ើបអង្កេត៕

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

Related posts

Leave a Comment