គណៈកម្មាធិការព្រឹទ្ធសភាទទួលបន្ទុកសិទ្ធិមនុស្ស សេរីភាព និងការការពារអ្នកប្រើប្រាស់ នឹងបង្កើតក្រុមមួយ ដើម្បីពិនិត្យលើការដោះស្រាយការរិះគន់ជាច្រើននៃការស៊ើបអង្កេតរបស់ប៉ូលិស ដែលកំពុងបន្តលើ ការស្លា.ប់របស់តារាសម្តែង Nida “Tangmo” Patcharaveerapong ។
សមាជិកព្រឹទ្ធសភា Somchai Sawaengkan បាននិយាយកាលពីម្សិលមិញថា នៅពេលដែលត្រូវបានបង្កើតឡើង គេរំពឹងថា នឹងកោះហៅមន្ត្រីប៉ូលិស Nonthaburi, វិទ្យាស្ថានវេជ្ជសាស្ត្រទូទៅនៃមន្ទីរពេទ្យប៉ូលិស និងការិយាល័យកោសល្យវិច្ច័យរបស់ប៉ូលិសដើម្បីសាកសួរ នៅសប្តាហ៍ក្រោយ។
Khunying Porntip Rojanasunan សមាជិកព្រឹទ្ធសភា អ្នកជំនាញខាងកោសល្យវិច្ច័យដ៏ល្បី ដែលនឹងក្លាយជាសមាជិកនៃគណៈកម្មាធិការនេះ នឹងធ្វើពិធីពិនិត្យស.ពលើកទី២ តាមការស្នើសុំពីម្តាយរបស់តារាស្រីរូបនេះ។
សមាជិកព្រឹទ្ធសភា Kamnoon Sidhisamarn នឹងសង្កេតមើលការចុះត្រួតពិនិត្យកាមេរ៉ាសុវត្ថិភាពនៅស្ពាន Rama VII ដែលត្រូវបានគេជឿថានឹងអាចរកតម្រុយបន្ថែមទៀតអំពីអ្វីដែលបានកើតឡើងនៅថ្ងៃទី ២៤ ខែកុម្ភៈ។
Khunying Porntip បាននិយាយថា នាងរំពឹងថាការធ្វើកោសល្យវិច័យលើកទី ២ នឹងបំភ្លឺបន្ថែមលើសំណួរដែលគេសួរច្រើនបំផុត។ ថាតើការមុតភ្លៅធំមួយរបស់ Tangmo បានកើតឡើងមុន ឬបន្ទាប់ពីនាងធ្លាក់ក្នុងទន្លេ Chao Phraya។ អ្នកស្រី បាននិយាយថា៖ «ករណីនេះមានការចម្លែកតាំងពីដើមមក»៕