ចូលរួមរំលែកទុក្ខ!អតីតតួអង្គសម្ដែងរឿងពិសស្នេហ៍អ្នកនាងសយស្រីលក្ខណ៍បានទទួលមរណភាពនៅប្រទេសបារាំង….

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ជារឿងដ៏ភ្ញាក់ផ្អើល និងក្រៀមក្រំបំផុត ខណៈអតីតតារាសម្ដែងល្បីឈ្មោះ សយ ស្រីលក្ខណ៍ ហៅ ទីម៉ា ត្រូវគេទម្លាយថាអ្នកនាងបានទទួលមរណភាពនៅប្រទេសបារាំងហើយ ។ នេះបើតាមការឱ្យដឹងពីអ្នកនាង ទេព បុទុមបុផល ដែលគេស្គាល់ថា ជាតារាកំប្លែងមួយរូបដែរនោះ ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ប្រភពខាងលើបានរៀបរាប់ពីភាពសោកស្ដាយ បន្ទាប់ពីអ្នកនាង សយ ស្រីលក្ខណ៍ បានចាកចេញយ៉ាងឆាប់រហ័សដូច្នេះ ព្រោះអ្នកទាំងពីរទើបតែបានឆ្លើយឆ្លងគ្នាតាម Comment នៅលើហ្វេសប៊ុកទៅវិញទៅមក។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

អ្នកនាង ទេព បុទុមបុផល បាននិយាយថា៖ «លឿនពេកហើយ (ទីម៉ា)អើយ Comment លេងសើចជាមួយបងរាល់ថ្ងៃសោះ អាណិតណាស់អូនអើយ អូនស្អាត រួសរាយរាក់ទាក់ ស្លូតបូតសុភាពរាបសារ ក្រមិចក្រមើមបងសើចអូនរាល់ថ្ងៃ ឥឡូវបងលែងបានឃើញអូនសម្ដែង លេងសើចឱ្យបងមើលទៀតហើយ។ សូមឱ្យវិញ្ញាណក្ខន្ធរបស់អូនបានទៅកាន់សុគតិភពកុំបីឃ្លៀងឃ្លាតឡើយ កើតជាតិណាៗសូមឱ្យអូនមានអាយុវែង» ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

បន្ថែមពីនោះប្រភពខាងលើក៏បានបញ្ជាក់ឱ្យដឹងដែរថា អ្នកនាង សយ ស្រីលក្ខណ៍ ឬអ្នកនាង ទីម៉ា បានស្លាប់ដោយ​សារគាំងបេះដូង ។ ដំណឹងដ៏សោកសៅមួយនេះបានធ្វើឱ្យចង្កោមអ្នកសិល្បៈ និងមហាជនដែលធ្លាប់ស្រឡាញ់ និងគាំទ្រមានការសោកស្ដាយយ៉ាងខ្លាំងចំពោះសមត្ថភាពទេពកោសល្យដ៏ប៉ិនប្រសប់របស់នាង ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

អតីតតារាសម្ដែងអ្នកនាង ទីម៉ា បានឃ្លាតឆ្ងាយពីសិល្បៈជាច្រើនឆ្នាំមកហើយ បន្ទាប់ពីអ្នកនាងបានចាកចេញទៅរស់នៅប្រទេសបារាំង ។ អ្នកនាង ទីម៉ា ត្រូវបានគេដឹងថា ជាតួអង្គនាង ក្អុក ក្នុងរឿងពិសស្នហេ៍ ដឹកនាំដោយអ្នកដឹកនាំរឿងល្បីឈ្មោះលោក ហ្វៃ សំអាង។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

សយ ស្រីលក្ខណ៍ មានអនុស្សាវរីយ៍ជាមួយតារាសម្ដែងជាច្រើនទៀតមុនទៅរស់នៅប្រទេសបារាំង។ ជាក់ស្ដែងតារាសម្ដែងជើងចាស់លោក សាវិន ហ្វីលីព បានអះអាងថា លោកធ្លាប់សម្ដែងចម្រៀងខារ៉ាអូខេជាមួយគ្នា កាលពី២៥ឆ្នាំមុន ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

តារារូបនេះបានឱ្យដឹងនៅព្រឹកថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២២នេះ ជាមួយអារម្មណ៍ក្រៀមក្រំ ព្រមទាំងសោកស្ដាយចំពោះការបាត់បង់ចំពោះការបាត់បង់តារាសម្ដែង សយ ស្រីលក្ខណ៍ ។ លោក សាវិន ហ្វីលីព បានបញ្ជាក់ថា៖ «សូមចូលរួមរំលែកទុក្ខដល់អ្នកនាង សយ ស្រីល្ខណ៍ (ទីម៉ា) អតីតតារាសម្ដែងល្បីឈ្មោះម្នាក់ ដែលបានចេញទៅរស់នៅប្រទេសបារាំងយូរឆ្នាំហើយ ។ នាងធ្លាប់ថតចម្រៀងខារ៉ាអូខេជាមួយខ្ញុំក្នុងផលិតកម្មឆ្លងដែនកាលពីជាង២៥ឆ្នាំមុន»។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

សូមបញ្ជាក់ថា មរណភាពរបស់អតីតតារាសម្ដែងអ្នកនាង សយ ស្រីលក្ខណ៍ បានក្លាយជាការសោកស្ដាយយ៉ាងខ្លាំងចំពោះមិត្តភក្ដិអ្នកស្គាល់រាប់អានគ្នាទាំងឡាយ ។ ដោយពួកគេតែងពោលសរសើរពីរូបសម្រស់ និងអត្តចរិតល្អរបស់អតីតតារាសម្ដែងរូបនេះ ៕

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ប្រភពពី​តារា​ញូស៍​

Related posts

Leave a Comment