គេនៅចាំបានថា តារាស្រីTangmo បានធ្លាក់ចូលទន្លេចៅប្រាយ៉ា កាលពីយប់ថ្ងៃទី២៤ កុម្ភៈ ពីទូកល្បឿនលឿនជាមួយអ្នករួមដំណើរ៥នាក់ផ្សេងទៀតជិះលើនោះ។ សាកសពរបស់នាង ត្រូវបានគេរកឃើញពីរថ្ងៃក្រោយមកនៅមិនឆ្ងាយប៉ុន្មានពីកន្លែងដែលឧប្បត្តិហេតុកើតឡើងនៅជិតផែ Pibul 1 ក្នុងខេត្ត Nonthaburi។
ក្រោយនាងស្លា.ប់ជាង២សប្ដាហ៍ មិត្តភក្តិ អ្នកគាំទ្រ និងសមាជិកគ្រួសារ បានប្រមូលផ្តុំគ្នានៅក្នុងព្រះវិហារនៅទីក្រុងបាងកកកាលពីថ្ងៃសុក្រ សម្រាប់ការលាគ្នាដ៏រំជួលចិត្តដល់ Nida “Tangmo” Patcharaveerapong នៅថ្ងៃដំបូងនៃការអធិស្ឋានបុណ្យសពបីថ្ងៃ។
តាំងពី Tangmoឃ្លាតឆ្ងាយទៅ មនុស្សចំនួន២នាក់ ត្រូវបានមហាជនចាប់អារម្មណ៍ខ្លាំង ហើយលើកយកមកធ្វើជាប្រធានបទ ទី១ អតីតស្វាមីរបស់នាង និងទី២ សង្សាររបស់នាងឈ្មោះBird។ ពួកគេ ទាំង២នាក់នេះ ត្រូវបានគេដឹងថា ជាមនុស្ស ដែលTangmoស្រឡាញ់បំផុត បន្ទាប់ពីឪពុកម្ដាយរបស់នាង។
ងាកមកចាប់អារម្មណ៍ ពេលTangmo បាត់បង់ជីវិតប៉ុន្មានថ្ងៃនោះ អ្វីដែលមហាជនដក់ចិត្ត និង ចង់ដឹងនោះ គឺខណៈពេល Tangmo បានបាត់ខ្លួនរហូតរកឃើញថានាងស្លា.ប់ តើអតីតស្វាមីរបស់នាង គឺលោក Tono បានបារម្ភ និង មានអារម្មណ៍បែបណានោះ។
បើតាមការទម្លាយរូបភាពកន្លងមក Tono មិនបាននៅស្ងៀមឡើយ លោកក៏បានចេញមុខតាមរក Tangmo ជាមួយសមត្ថកិច្ចដែរ។ លើសពីនេះ បើតាមការរៀបរាប់របស់ តារាសម្តែងស្រី May Pitchanart ឃើញថា Tono និងTangmoទើបតែជួបគ្នាប៉ុណ្ណោះ ហើយឃើញគ្នាឱបគ្នា រាប់អានគ្នាធម្មតា។
May Pitchanart បានបញ្ជាក់ក្នុងកម្មវិធីមួយកន្លងមកថា នាងពិតជាស្រណោះចំពោះ Tangmo ណាស់ ព្រោះនាងទើបតែបានជួបគ្នាលើកចុងក្រោយនៅថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ ២០២២ កន្លងទៅដោយចៃដន់។ May បានបន្តថា ខណៈពេលនោះ Tangmo បានស្រែកហៅនាង បន្ទាប់មកក៏រត់មករកនាង ជាពិសេសពេលនោះ លោក Tono ក៏នៅកន្លែងនោះដែរ ហើយអ្វីដែលនាងរំភើបចិត្ត គ្រានោះ Tono បានរត់មកនិយាយជាមួយ Tangmo ដែលជាអតីតភរិយាធម្មតា ហើយអ្នកទាំងពីរថែមទាំងឱបគ្នាបង្ហាញមិត្តភាពរាប់អានដល់គ្នាទៀតផង។
ដោយឡែក Birdវិញ ក្រោយTangmoបាត់បង់ជីវិត មានការទម្លាយវីដេអូមួយ ឃើញថា ពួកគេពិតជាស្រឡាញ់គ្នាខ្លាំងណាស់។ លុះពេលឃើញសកម្មភាពBirdបង្ហាញក្ដីស្រឡាញ់ បង្ហូរទឹកភ្នែក ស្រណោះ អាឡោះអាល័យចំពោះសង្សារ ដែលខ្លួនតាមស្រឡាញ់រយៈពេល៧ឆ្នាំ ទៀតនោះ កាន់តែធ្វើឲ្យមហាជន អាណិតកាន់តែខ្លាំង។
សកម្មភាពBirdជាច្រើនក្នុងការបង្ហាញក្ដីស្រឡាញ់ទៅកាន់Tangmo ត្រូវបានគេចាប់អារម្មណ៍យកមកបង្ហោះជាបន្តបន្ទាប់ ដូចជាការ បង្ហោះរូបថតរាល់ថ្ងៃ ការសម្លឹងមើលចិញ្ចៀនធ្វើសម្រាប់Tangmoនៅថ្ងៃបុណ្យស.ពនាង និងសកម្មភាពជាច្រើនទៀត។
ដោយឡែក អ្វី ដែលមហាជន កាន់តែចាប់អារម្មណ៍ ហើយមើលទៅពោរពេញដោយអត្ថន័យទៀតនោះ ពួកគេទាំង២បានជួបគ្នា ក្នុងថ្ងៃបុណ្យស.ពរបស់Tangmo ដែលជាការជួបគ្នាក្នុងពេលវេលាមិនសក្ដិសម ហើយបានត្រឹមឱបគ្នាប៉ុណ្ណោះ។
តាមរយៈនេះ ឃើញថា រាប់លានអត្ថន័យ ដែលស្តែងចេញតាមកាយវិការ មិនដឹងថាអ្នកទាំង២ ឈឺចាប់ប៉ុណ្ណា មានតែពួកគាត់ប៉ុណ្ណោះ ដែលដឹងពីអារម្មណ៍ពិត រហូតដល់មានអ្នកគាំទ្រមួយចំនួន ដាក់Captionយ៉ាងចាក់ដោតថា «អ្នកចាស់ អ្នកថ្មីមកជុំគ្នាអស់ហើយ ហេតុអីអូនមិននៅ»៕