ម្តាយរបស់តារាសម្តែង Pattarathida “Tangmo” Patcharaveerapong បានស្នើឱ្យអ្នកស៊ើបអង្កេតផ្ទេរសាកសពកូនស្រីរបស់គាត់ ទៅវិទ្យាស្ថានកោសល្យវិច្ច័យកណ្តាលនៃក្រសួងយុត្តិធម៌ដើម្បីពិនិត្យម្តងទៀត។
លោកមេធាវី Kritsana Sriboonpimsuay បាននិយាយកាលពីម្សិលមិញថា “ខ្ញុំបានបញ្ជូនឯកសារទៅអ្នកស៊ើបអង្កេតនៅស្នងការដ្ឋាននគរបាលខេត្តទី 1 សុំឱ្យពួកគេបង្កកសាកសព មុនពេលបញ្ជូន ទៅវិទ្យាស្ថានកោសល្យវិច្ច័យកណ្តាលព្រោះក្រុមគ្រួសារ បានលើកឡើងពីរបួស [នៅលើរាងកាយ] និងមូលហេតុនៃការស្លាប់” ។
លោកថា ការពិនិត្យស.ពឡើងវិញនឹងពន្យារពេលបូជាសពនៅថ្ងៃស្អែក។ សាកសពត្រូវបានបញ្ជូនទៅកាន់វិទ្យាស្ថានកោសល្យវិច្ច័យនៃមន្ទីរពេទ្យប៉ូលិសទូទៅ ដើម្បីធ្វើកោសល្យវិច្ច័យនៅថ្ងៃទី២៦ កុម្ភៈ។
កាលពីថ្ងៃទី១ ខែមីនា លោកឧត្តមសេនីយ៍ទោ Jirapat Phumichit ស្នងការនគរបាលខេត្តលេខ១ បាននិយាយថា ការធ្វើកោសល្យវិច្ច័យ បានបញ្ជាក់ថា សពនាង Tangmo បានស្លា.ប់ដោយសារលង់ទឹក ហើយសា.កស.ពរបស់នាងមានស្នាមរបួសត្រង់ជើងខាងឆ្វេងយ៉ាងជ្រៅ ដែលអាចបណ្តាលមកពីស្លាបចក្រទូក។ ការពិនិត្យមិនអាចកំណត់ថានាងធ្លាក់ពីលើទូក ឬត្រូវគេរុញនោះទេ ។
ចំណាត់ការដើម្បីពិនិត្យសាកសពឡើងវិញ បានធ្វើឡើង បន្ទាប់ពី តារាសម្តែង និងជាបុគ្គលិកសង្គ្រោះ Ekkapun ”Tide” Bunluerit ដែលស្ថិតក្នុងចំណោមអ្នកដំបូងដែលបានឃើញសាកសព បន្ទាប់ពីវាត្រូវបានគេស្រង់ចេញពីទន្លេ បានប្រាប់ទូរទស្សន៍ថា មុខរបស់ Tangmo ប្រហែលជាត្រូវបានវាយដោយ វត្ថុរឹងមួយ ដោយសារមានស្នាមជាំជុំវិញភ្នែកខាងស្តាំរបស់នាង ជាមួយនឹងធ្មេញជាច្រើនហាក់ដូចជាបាក់។
ប៉ុន្តែនៅថ្ងៃទី ១១ ខែមីនា ដោយនិយាយក្នុងលក្ខខណ្ឌមិនបញ្ចេញឈ្មោះ វេជ្ជបណ្ឌិតនៅវិទ្យាស្ថានកោសល្យវិច្ច័យនៃមន្ទីរពេទ្យប៉ូលីសទូទៅ ដែលបានធ្វើកោសល្យវិច័យបាននិយាយថា គាត់មិនបានរកឃើញធ្មេញដែលបាក់នោះទេ។
ទន្ទឹមនឹងនោះ ការពិនិត្យលើលលាដ៍ក្បាលរបស់តារាស្រីរូបនេះ ពុំមានស្លាកស្នាមរបួសពីវត្ថុរឹងនោះទេ។ លោកវេជ្ជបណ្ឌិតបានបញ្ជាក់ថា ស.ពមានរបួសជាច្រើនកន្លែង ពិសេសមួយកន្លែងធំនៅភ្លៅស្តាំ៕