ថៃ៖ ពិតជាគួរឲ្យសង្វេគ Bird ដែលជាគូស្នេហ៍របស់ Tangmo នៅតែមិនដាច់អាល័យ ដោយបង្ហោះរូបនាងជារៀងរាល់ថ្ងៃ បើទោះបីជាតារាស្រីនេះ លែងរស់នៅលើលោកនេះទៀតហើយ។ នៅក្នុងនោះ អ្នកលេងបណ្ដាញសង្គមនាំគ្នាគ្រាំចិត្តអាណិត Bird ជាខ្លាំង បន្ទាប់ពីឃើញរូបទាំងនោះបន្ដបង្ហោះរាល់ថ្ងៃ។
ជាមួយគ្នានេះដែរ តាំងពីថ្ងៃដែល Tangmo ស្លា.ប់. គេឃើញនៅក្នុងបណ្ដាញសង្គមរបស់ Bird បង្ហោះរូបជាមួយនាងរាល់ថ្ងៃ គួរឲ្យអាណិតពុនពេក។ លើសពីនោះ លោកថែមទាំងបាន Tag ឈ្មោះ តារាស្រីនេះទៀតផង ទាំងដឹងថា នាងមិនបានមើលឃើញទៀតក៏ដោយចុះ។
គួរបញ្ជាក់ផងដែរថា ថ្ងៃដែល តារាសម្ដែងស្រី Tangmo បានបាត់ខ្លួនភ្លាម បុរសម្នាក់នេះហើយដែលខំស្វែងរកទាំងយប់ទាំងថ្ងៃ បាយមិននឹក ទឹកមិនស្រេក ប៉ុន្ដែចុងក្រោយបានឃើញត្រឹមសាក.ស.ព.មនុស្សស្រីដែលខ្លួនស្រលាញ់មានសភាពយាប់មើលទៀត មិនដឹងជា Bird ខ្លោចផ្សារប៉ុណ្ណានោះទេ៕
សូមទស្សនារូបភាពខាងក្រោម៖